A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 April 2016

លោក​ យ៉ិន ​ទៀង ​មិន​ប្រាប់​ពី​ប្រភព​លុយ​ដែល​យក​ទៅ​ចែក​កងទ័ព


លោក​ ឱម យ៉ិនទៀង ក្នុង​សន្និសីទ​កាសែត​នៅ ACU កាលពី​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន


លោក​ យ៉ិន ​ទៀង ​មិន​ប្រាប់​ពី​ប្រភព​លុយ​ដែល​យក​ទៅ​ចែក​កងទ័ព
Tue, 26 April 2016 ppp
ឡាយ សាមាន and នៀម ឆេង


ភ្នំពេញៈ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បដិសេធ​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​លិខិត​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ដែល​ស្នើ​ឱ្យ​លោក យ៉ិនទៀង បកស្រាយ​ថា​តើ​បាន​លុយ​មកពី​ណា​យក​ទៅ​ចែក​ដល់​កងទ័ព​នៅ​ខេត្ត​ព្រះវិហារ​កាលពី​ដើម​ខែ​នេះ​។

លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​វីដេអូឃ្លីប​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​ថា៖ «យើង​គ្មាន​អីគួរ​ខ្លាច​ទេ​ព្រោះ​យើង​​ទៅ​ដោយ​តម្លាភាព​យោង​តាម​ច្បាប់​មាន​តែ​អង្គភាព និង​នគរបាល​យុត្តិធម៌​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​សិទ្ធិ​សុំ​ឱ្យ​អ្នក​នោះ​ ស្ថាប័ន​នេះ ​ស្ថាប័ន​នោះ ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​ក្រៅពី​ហ្នឹង​គ្មាន​ទេ​គ្មាន​អ្នក​ណា​​មាន​សិទ្ធិ​ធ្វើ​សំបុត្រ​ឱ្យ​គេ​ឆ្លើយ​រឿង​ហ្នឹង​បាន​​ទេ»។

លោក​បន្ត​ថា​លោក សួន សេរីរដ្ឋា អាច​ប្តូរ​ពី​ពាក្យ​ស្នើ​សុំ​បំភ្លឺ​ទៅ​ជា​ពាក្យ​បណ្តឹង​វិញ។ «ប៉ុន្តែ​មន្ត្រី​យើង​នៅ​តែ​បើក​ច្រក​ប្រសិន​បើ​លោក​ សួន សេរីរដ្ឋា ចោទ​បន្ត ឬ​សង្ស័យ​ថា​មាន​អំពើ​ពុករលួយ​គាត់​សុំ​ប្តូរ​ពី​លិខិត​បំភ្លឺ​​ទៅ​ជា​លិខិត​ប្តឹង​ និង​អង្គភាព​ទទួល​​យក​ធ្វើ​ហ្មង​នឹង​បើក​ការ​ស៊ើប​អង្កេត​ហើយ​នឹង​ឆ្លើយ​ជូន​ផ្ទាល់​ហើយ​បើ​ឃើញ​មាន​បទល្មើស​នឹង​ដំណើរការ​កសាង​សំណុំ​រឿង​សុំ​បែបបទ​​តទៅ​ទៀត​»​។ ​

លោក​ យ៉ិន ​ទៀង បាន​ចំអក​ទៅ​លោក​ សេរីរដ្ឋា ថា៖ «សុំ​ជម្រាប​ទៅ​ម្ចាស់​លិខិត​​វិញ​ថា​យើង​បាន​ទទួល​ហើយ​លិខិត​សុំ​បំភ្លឺ​​ថា ឱម យ៉ិនទៀង ​ទៅ​ព្រំដែន​មាន​ស្អី​ក្នុង​ស្រោម​សំបុត្រ​មាន​ប៉ុន្មាន​ចំនួន​កងទ័ព​មាន​ប៉ុន្មាន យើង​បាន​ឆ្លើយ​បំភ្លឺ​ថា​អំណាច​សួរ​គេ​ឱ្យ​ឆ្លើយ​បំភ្លឺ​បាន​មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ​គាត់​មិន​មាន​អំណាច​ទេ»។



លោក សួន សេរីរដ្ឋា បាន​ផ្ញើ​លិខិត​ជូន​លោក ឱម យ៉ិនទៀង កាលពី​ថ្ងៃ​ទី ៨ ខែ មេសា ដោយ​ស្នើ​ឱ្យ​បកស្រាយ​បំភ្លឺ​ចំនួន​ស្រោម​សំបុត្រ និង​របស់​ក្នុង​ស្រោម​សំបុត្រ​ដែល​លោក យ៉ិនទៀង យក​ទៅ​ចែក​គ្រួសារ​ទាហាន និង​ពលទាហាន​កងពល​ធំ​អន្តរាគមន៍​លេខ​ ៣ ប្រចាំ​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០១៦។​

ក្នុង​លិខិត​​បាន​ស្នើ​ថា៖ «ក្នុង​ឋានៈ​ឯកឧត្តម​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​តំណាង​ឱ្យ​ក្រុម​អ្នក​បោស​សម្អាត​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ខ្ញុំ​សូម​ឯកឧត្តម​បង្ហាញ​នូវ​តម្លាភាព​ដើម្បី​ស្រាយ​បំភ្លឺ​ឱ្យ​បាន​ច្បាស់​ប្រាប់​ទៅ​សាធារណជន​តើ​ក្នុង​​ស្រោម​សំបុត្រ​នោះ​មាន​អ្វី?​ ជា​លុយ​សុទ្ធ​ ឬ​ជា​អ្វី​ផ្សេង​?​ បើ​ជា​លុយ​សុទ្ធ​តើ​វា​មាន​ចំនួន​ប៉ុន្មាន​រៀល​ក្នុង​មួយ​សំបុត្រ? ​បាន​មក​ពី​ណា? ជា​ថវិកា​របស់​ឯកឧត្តម​ដែល​សល់​ពី​ប្រាក់​ខែ​ ឬ​បាន​មក​ពី​ខាង​ណា? ជា​លុយ​រដ្ឋ? ​សរុប​ទាំងអស់​ចំនួន​ប៉ុន្មាន​ស្រោម​សំបុត្រ?»។

ឆ្លើយតប​ទៅ​នឹង​ការ​បកស្រាយ​​របស់​លោក យ៉ិនទៀង លោក​ សេរីរដ្ឋា ថ្លែង​ថា​សហការី​​របស់​​លោក​បាន​ទទួល​ការ​ហៅ​​ទូរស័ព្ទ​មួយ​ពី​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ​ដែល​សួរ​ថា​គាត់​អាច​ចូល​បំភ្លឺ​ថ្ងៃ​ទី​ ២៥ ​ខែ​មេសា​បាន​ឬ​ទេ? ប៉ុន្តែ​លោក​ថា​មិន​មាន​ការ​យល់​ព្រម​ជា​ផ្លូវការ​ទេ​ដោយសារ​លោក​មិន​បាន​ទទួល​លិខិត​ផ្លូវការ​ពី​អង្គភាព​​នេះ​ហើយ​ការ​ស្នើសុំ​ឲ្យ​ប្តូរ​ទៅ​ជា​ពាក្យ​បណ្តឹង​លោក​ សេរីរដ្ឋា ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​លិខិត​ជា​ផ្លូវការ​មក​ស្ថាប័ន​គណបក្ស​របស់​លោក។

លោក​ថ្លែង​ថា៖ «​យើង​ជា​ស្ថាប័ន​មួយ​ជា​គណបក្ស​មួយ​យើង​មិន​ទៅ​កាន់​​អង្គភាព​ដោយ​ដៃ​ទទេ​ទេ។ បើ​ទៅ​អត់​មាន​លិខិត​ពេល​ទៅ​ដល់​គេ​សួរ​រក​លិខិត​អញ្ជើញ​ហើយ​យើង​អត់​មាន​មិន​ខ្មាស​គេ​ទៅ​ហើយ»។

លោក សេរីរដ្ឋា ក៏​មាន​ចម្ងល់​ចំពោះ​ការ​ថ្លែង​របស់​លោក​ យ៉ិនទៀង ដែល​ថា​មាន​តែ​​​អង្គភាព​ និង​នគរបាល​យុត្តិធម៌​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​សុំ​ឱ្យ​អ្នក​នោះ​ ស្ថាប័ន​នេះ ស្ថាប័ន​​នោះ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ។

លោក​ សេរីរដ្ឋា លើក​ឡើង​ថា៖ «បើ​សិន​ជា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ផ្សេង ឬ​ពលរដ្ឋ​សាកសួរ​អំពី​អំពើ​ពុករលួយ​របស់​ស្ថាប័ន​នេះ​វា​ជា​ច្បាប់​ដែល​មិន​មាន​យុត្តិធម៌។ តើ​ស្ថាប័ន​ណា​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​បកស្រាយ និង​ស៊ើប​អង្កេត​លើ​អង្គភាព​នេះ?»៕

1 comment:

Anonymous said...

Did CPP monkeys get more than for what they bargained for by letting sourn sarey rotha to form a political party?
Now is Sourn sarey rotha a liability and a thorn at CPP's side?