A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 April 2016

ករណី​ឯកឧត្តម កឹម សុខា​៖ អ្នកវិភាគ ថា កញ្ញា​ស្រីមុំ និង​លោក ស្រី ចំរើន ជា​ក្រុមមនុស្ស​តែមួយ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   24-04-2016, 1:01 pm) |  ដោយ : រំដួល ចិត្រា  /Thmey Thmey


ក្រោយពី ​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​សារភាព​ទទួលស្គាល់​ការពិត និង​លេច​ឮថា ប្ដឹង​ឯកឧត្តម កឹម សុខា ទាមទារ​សំណង​៣០​ម៉ឺន​ដុល្លារ​វិញ​នោះ អ្នកវិភាគ​នយោបាយ​ចាត់ទុក ករណី​ជា​រឿង​នយោបាយ ដែលមាន​ការរៀបចំ​បំពុល​រឿងនេះ​បាន​យ៉ាង​ល្អ និង​មាន​ភាពស៊ីសង្វាក់​គ្នា​។ អ្នកវិភាគ​ថា កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ និង​លោក ស្រី ចំរើន គឺជា​ក្រុមមនុស្ស​តែមួយ ដែល​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ដើរ​រងគ្រោះ និង​តវ៉ា ដើម្បី​ដាក់បន្ទុក​លើ​ឯកឧត្តម កឹម សុខា និង​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក សូ ចន្ថា ដែល​បាន​តាមដាន​លើ​បញ្ហា​អាស្រូវ​ស្នេហា​នេះ មើលឃើញថា កញ្ញា​ស្រីមុំ គឺជា​តួ​ស្រី​រងគ្រោះ​ម្នាក់ ដែល​បាន​សម្ដែង​ក្នុង​សាច់រឿង​នយោបាយ​មួយ​នេះ​បាន​យ៉ាង​ល្អ បន្ទាប់ពី​ក្រុម​លោក ស្រី ចំរើន បាន​ដើរតួ​ជា​អ្នក​តវ៉ា​យ៉ាងសកម្ម​ក្នុងការ​ធ្វើទុក្ខបុកម្នេញ​ឯកឧត្តម កឹម សុខា ដើម្បី​វាយបំបាក់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បែកបាក់​គ្នា​។ អ្នកវិភាគ​រូបនេះ ដែល​ចាត់ទុក​បញ្ហា​នេះ​ជា​រឿង​នយោបាយ​នោះ មើលឃើញថា គណបក្សកាន់អំណាច​កំពុង​រៀបចំ​សេណា​រី​យ៉ូ​អ្វីមួយ ដែល​ប្រើ​ក្រុមមនុស្ស​តែមួយ​នេះ​មកប្ដឹង​តវ៉ា​ដាក់បន្ទុក​យ៉ាង​ធំ​មកលើ ឯកឧត្តម កឹម សុខា ដើម្បី​ឲ្យ​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ណាមួយ​ដែល​សមស្រប ចៀស​ផុតពី​ការប្រឈមមុខ​ជាប់ពន្ធ​នាគារ ឬ​រត់​ក្រៅប្រទេស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​វា​ជា​ល្បែង​នយោបាយ​ដែល​គេ​ប្រើ​ ស្រីមុំ​ឲ្យ​ធ្វើជា​ជនរងគ្រោះ បន្ទាប់​មកជា​សាក្សី ក្រោយមក​ក្លាយជា​ដើមបណ្ដឹង​ប្ដឹង​មក​លោក កឹម សុខា វិញ​។ ហើយ​ខ្ញុំ​មើលទៅ​ស្រីមុំ​និង​ក្រុមយុវជន​មួយក្រុម​តវ៉ា​នោះ​គឺជា​មនុស្ស​ តែមួយ ដែល​ពួកគេ​មាន​គោលបំណង​តែមួយ​មក​ដាក់បន្ទុក​លោក កឹម សុខា »​។ លោក​បន្ថែមថា​៖«​ខ្ញុំ​ឃើញថា សេណា​រី​យ៉ូ​នេះ គឺ​គេ​កំពុង​ដាក់បន្ទុក​លោក កឹម សុខា ឲ្យ​យល់ព្រម​តាម​លក្ខខណ្ឌ​ណាមួយ ដើម្បី​ទទួលបាន​តួនាទី​ជា​អនុប្រធាន​បក្សប្រឆាំង​ដដែល តែ​សេណា​រី​យ៉ូ​ទី​២ បើ​លោក កឹម សុខា មិន​ទទួលយក​ទេនោះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ឬ​រត់​ចេញទៅ​ក្រៅប្រទេស​ដូច​ឯកឧត្តម សម រង្ស៊ី ដែរ​»​។​

​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​រឿងនេះ​មិន​ងាយ​ស្ងប់ស្ងាត់​ដោយសារ​អ្នករៀបចំ​បំពុល​រឿងនេះ​ បានល្អ ដែលមាន​ភាពស៊ីសង្វាក់​គ្នា​។ អ្នកវិភាគ​រូបនេះ សោកស្តាយ​ណាស់​ដែល​រឿង​បែបនេះ​នៅតែ​បន្ត​កើតឡើង​នៅ​កម្ពុជា ហើយ​វា​បង្ហាញថា អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ក្មេងខ្ចី ដែល​ធ្វើ​ឲ្យ​ជាតិ​ពិបាក​ដើរទៅ​មុខ ទាន់​ប្រទេសជិតខាង​។​

​លោក អ៊ូ វីរៈ មើលឃើញ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា រឿងនេះ​ជា​រឿង​នយោបាយ ហើយ​ប្រាកដ​ជាមាន​ក្រុម​ណាមួយ​នៅ​ពីក្រោយ​រឿងនេះ ព្រោះ​រឿងនេះ ខ្ញុំ​ឃើញ​មានការ​រៀបចំ​បានល្អ ស៊ីសង្វាក់​គ្នា ដើម្បី​ធ្វើ​ឲ្យ​លោក កឹម សុខា ធ្លាក់​ប្រជាប្រិយភាព​។ មូលហេតុ​ដែល​ខ្ញុំ​ថា ស៊ីសង្វាក់​គ្នា ដោយសារតែ​ក្រុមនិស្សិត​ដែល​ចេញ​តវ៉ា ចង់ដឹង​រឿង​ពិត​នៃ​ខ្សែអាត់​សំឡេង​នោះ មិនមែនជា​គោលដៅ​ដែល​ពួកគេ​ចង់ដឹង​ទេ​។ ព្រោះ​ពួកគេ គ្មាន​ការងារ​អ្វី​មក​ត្រូវ​តវ៉ា​រឿង​នេះឡើយ តែដោយសារ​តែមាន​អ្នករៀបចំ​។ មួយទៀត​ក្រសួងមហាផ្ទៃ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បើក​ការស៊ើបអង្កេត​លើ​ ករណីនេះ ដែល​មើលទៅ​ដូចជា​ធំដុំ​ដល់​ហើយ គ្រាន់តែ​តាម​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​គ្រាន់តែ​ចង់​ល្បីឈ្មោះ​ប៉ុណ្ណោះ​។ រឿងនេះ វា​មិនមែនជា​រឿង​បទល្មើស​នោះទេ​។​ដូច្នេះ​រឿងនេះ វា​ច្បាស់​ណាស់​ថា​មាន​អ្នក​នៅ​ពីក្រោយ និង​រៀបចំ​ស៊ីសង្វាក់​គ្នា​បានល្អ​»​។​

​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​កន្លងមក​ថា ករណី​រឿងអាស្រូវ​ស្នេហា​នេះ មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ព្រមាន​ថា បើ​អ្នកណា​នៅតែ​យក​រឿងអាស្រូវ​ផ្លូវភេទ​នេះ គិតថា​ជា​រឿង​នយោបាយ ហើយ​បន្ដ​រាលដាល​មក​រដ្ឋាភិបាល​នោះ គណបក្ស​លោក​នឹង​លូកដៃ​ចូលក្នុង​ករណីនេះ ដោយ​សម្ដេច អះអាងថា អាចមាន​បញ្ហា​ធ្ងន់​ជាង​នេះ​«​ទប់​មិន​រួច​»​ឡើយ​។​

​កញ្ញា ខុម ចាន់​តា​រ៉ា​ទី  បាន​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មេសា ជុំវិញ​បទ​ចោទ «​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ​» ហើយ​ត្រូវបាន​តុលាការ​អះអាងថា នាង​បានទទួល​ស្គាល់ ខ្សែអាត់​សំឡេង​ក្នុង​ទូរស័ព្ទ ជា​សំឡេង​របស់​នាង​និង​ឯកឧត្តម​កឹម សុខា ពិតមែន​។ ក្រោយមក​មាន​ព័ត៌មាន​លេច​ឮថា កញ្ញា ស្រីមុំ ក៏បាន​ដាក់ពាក្យ​ប្តឹង​ឯកឧត្តម កឹម សុខា និង​គូកន​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​វិញ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ ចំពោះ​ការខាតបង់​ពេលវេលា និង​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​នា​ង ខណៈដែល​កញ្ញា ធី សុវណ្ណ​ថា គ្រោង​ប្ដឹង​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​២៧ មេសា ខាងមុខនេះ ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ពីបទ​«​បរិហាកេរ្តិ៍​»៕

17 comments:

Anonymous said...

កឹម សុខា​ថាមិនចាញ់បោកគេទេ តែដល់ស្រីក្មេង ហើយក្មេងជាងកូនគាត់ផង មានឯណា ភ្លេចអស់ ឥឡូវថាមិនខ្វល់ តេតុលាការគេច្បាស់ជាជាប់គុក លើសពីនយោបាយទៅទៀត បើថាអត់មានពាក់ពាន់ចុះ ហើយគេបង្កើត ក៍ ដូចជាគេចមិនរួចទេ គេថាស្រីប្រកាន់ប្រុសវាប្រកែកណា គេថាបើគ្មានភ្លើងគឺគ្មានផ្សែងទេ ហើយមានសម្លេងទៀត ។យើងថាស្រុកយួនយកមិនគិត វាត្រូវណាស់ តែយួនវាមានល្បិចដូច្នេះណា ហើយឥឡូវមានអ្នកណាហ៊ានថាយួនយកដីទេ គឺស្ងាត់ឈឹង។

Anonymous said...

YUON always used girls to get Cambodia . Look at Sihaknouk , Hun Sen now Kem sokha . If you not go along with YUON than YUON destroy you and the one get a long that make YUON victory . How Khmer get out from YUON . I think it's very hard to get out.

Anonymous said...

This is a dirty trick to trap Kem Sokha. Why Hun Sen still uses this shameless trick against his opponents? What Hun Sen want? to save his power or to destroy the country? Too much and more than enough oppression on people, now Hun Sen should let people live in peace.

Anonymous said...



ករណី ​ឯកឧត្តម កឹម សុខា​៖ អ្នកវិភាគ ថា កញ្ញា​ស្រីមុំ
​លោក ស្រី ចំរើន និង 'បក្សប្រជាជន' ជា​ក្រុមមនុស្ស​តែមួយ។





Anonymous said...

Why lok Kem Soka fall in to this srey Youn. "Srey Youn luk klon pross cheat srey Khmer chol ma'seat luk cheat pross loy"

Anonymous said...

ដោយសារតែលោកកឹមសុខាចង់បិទបាំងកំហុសរឿងស្រីញីរបស់គាត់ៗមិនព្រមសារភាពថាសំលេងសន្ទនារវាងគាត់និងស្រីមុំជាសំលេងពិតរបស់គាត់ទេ ទីបំផុតរឿងវារីករាលដាលក្លាយជាបែបហ្នឹង។ មិនទាន់ចប់ត្រឹមមនុស្សប៉ុណ្ណឹងនាក់ទេ អ្នកចាំមើលតទៅទៀតចុះ។
ខំប្រកែក តើទីបំផុតរួចខ្លួនទេ? រឿងកាន់តែអាក្រក់ឡើងៗព្រោះតែរឿងចង់បិទបាំងកំហុសនេះឯង។ បើដឹងថាហ្នឹងជាកំហុស ម្តេចនៅតែធ្វើ ? ចុះបើយល់ថានេះមិនមែនជាកំហុសម្តេចក៏មិនទទួលថាខ្លួនបានប្រព្រឹត្តមែនទៅ?

ដឹងថាខុសតែនៅតែធ្វើ ធ្វើខុសហើយតែនៅតែចង់បានឈ្មោះថាជាមនុស្សល្អ មិនត្រឹមតែចង់បានឈ្មោះថាខ្លួនល្អប៉ុណ្ណោះទេ នៅឆ្លៀតវាយប្រហារអោយឃើញថាគេហ្នឹងអាក្រក់ទៅទៀត។ អំណាចពេញដៃ តើអ្នកណាគេនឹងអត់អោនអោយមនុស្សធុននេះកើត? ស្រុកអំណាចប្រមូលផ្តុំ យើងធ្វីតែរឿងត្រឹមត្រូវ មិនច្បាស់ថាបានសុខផង ចុះទំរាំតែយើងលេងខូច ច្បាស់ដូចថ្ងៃដឹងតែមិនរួចខ្លួនទេ។ បើធ្វើល្អត្រឹមត្រូវ គេនៅតែមករករឿងយើង នោះមនុស្សល្អទាំងឡាយនឹងចូលរួមគ្នាជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន តែដល់តែថោករបៀបនេះ អ្នកណាចូលរួមជួយ នោះនឹងបានថោកដូចគ្នាមិនខានទេ ហើយក៏នឹងបានទុក្ខដាក់ខ្លួនដោយចៀសមិនរួចឡើយ។

រឿងតូចសោះ ព្រោះតែចង់បិទបាំងកំហុសនោះ ក៏ក្លាយទៅជាជាន់លើជាន់ រសេមរសាមដូចសម្លកំពិស ដូចពាក្យចាស់លោកពោលថា សេពពាលៗអោយទោសយ៉ាងដូច្នោះដែរ។ ល្ងង់ក៏ល្ងង់ ខូចក៏ខូចបើឆ្លាតបន្តិច ដឹងថាកុហកគេចវេសយ៉ាងណាក៏ទីបំផុតគេចមិនរួចដែរ គេគង់តែរកឃើញការពិតតែដដែល ម្លេះរឿងមិនរាលដាលងាប់គេងាប់ឯងបែបនេះទេ៕

Anonymous said...

យួនខ្មែរ ខ្មែរយួន ក្មេងៗធ្វើឲ្យ កឹម សុខា ឡប់អាចខ្សៀទៅហើយ ចុះទម្រាំជាប់ឆ្នោត តើអាចដឹកនាំជាតិបានទេ ឯ សម រង្ស៊ី វិញមើលទៅក៍ហាក់ដូចជាទាល់ច្រក បើទៅខ្មែរ មានតែមួយគត់ គឺ ហ៊ុន សែន ដាក់គុក តើសង្រ្កោះជាតិធ្វើម្តេចទៅ?? ខ្ញុំឃើញបងប្អូន ជេរ ហ៊ុន សែន ថាខូច តាំងពីយូរមកហើយ តែ ហ៊ុន សែន នៅតែខូចដដែល ឲ្យក្មេងបុករុក កឹម សុខា ទៅជាឡប់ ហើយ ទោះជាថា មិន តប មិនត មិនឆ្លើយ តើបានយូរប៉ុន្មានទៀតទៅ ទោះជាកឹម សុខា អត់មានទាក់ទងសោះ ក៍គេយកដាក់គុកបានដែរ បើមិនជឿចាំមើលទៅ ព្រោះ ហ៊ុន សែន មិនដែលខ្វលពីបងប្អូនថាវាខូចនោះទេ។ វាថានឹងធ្វើរដ្ឋមន្រ្តីរហូតវាងាប់ គឺពិតមែនហើយ វាសម្លាប់អ្នកដែលជួយវាមិនតិចទេ ថ្មីៗវា ស៊ីឆៅ ទូតនៅ កូរ៉េ ឃើញទេ។

Anonymous said...

Kem Sokha must grow up as a man.

Kem Sokha's daughters should kick and slap Kem Sokha's head for his stupid acts.

Kem Sokha must make a choice :

- Go fucking around (make sure your Kdor is not Ten Sruy or ngorp).
( I think this Srey Mom is Yuon. This means Kem Sokha is chkuot neung Kanduoy Yuon. Srey Mom should have cut Kdor Kem Sokha so that he behave better.

- Continue the struggle to save Cambodia from Yuon.

Anonymous said...

Dear All,

To solve Khmer problems, prosecute
Hanoi key leaders.

After winning the 2018 election and when Hun Sen refuses to relinquish his power, the leaders of the CNRP shall put Plan B to action.
The Khmer people do hope and expect the CNRP has such a Plan B.

Anonymous said...



@ 26 April 2016 at 11:30

Are you a stupid CPP’s dog?
How do you know that girl was Kem Sokha’s mistress, through the fake audio recording?
The goal of the setup is to dishonor Kem Sokha and break up the CNRP, so it does not matter Kem Sokha admit or deny the story will not end.
Kem Sokha has done the right thing for ignoring the fabricated gossips.
If the CPP imprison Kem Sokha by using their kangaroo court it will only glorify him instead.



Anonymous said...

Kem Sokha would not dare to deny the affair. The moment he does, a mysterious video clip will appear and show him in the act. That is why he as been silent the whole time. He does not really know what to do.

Anonymous said...



at 14:11

If the CPP had the mysterious video clip it would be all over internet already, they did not use the worthless and suspicious audio recordings to spread the lies.
Are you dumb or playing dumb?






Anonymous said...

This whore is going to sue me for 1 million bucks for calling a whore? I dare her to sue me.

Anonymous said...


Hun Sen fucked around and one woman got killed. No problem. If the court said something, Hun Sen will fuck that court too.

People don't know if Kem Sokha had fucked that Srey Mom or not. If not, and Kem Sokha got this much problems, then Yuon and Hun Sen are genius at destroying Khmer people.

Where is the punishment for the person who secretly recorded Kem Sokha's conversation ?


Just an advice to Kem Sokha: you don't have to talk while fucking.

Anonymous said...

Let me pretend to be Mr. Hun Sen. I would wait for Kem Sokha to lie and denounce the girl, then told my guys, "Pssst, release the video clip now."

Getting Kem Sokha to deny and lie would be the ultimate way to destroy Kem Sokha and CNRP. Now, what Mr. Hun Sen would have to do is to pretend that he did not have access to any video clip. Bait Kem Sokha to think that he is safe. Remember Bill Clinton? He said he did not have any sexual relationship with Monica loudly but then Starr introduced Monica's dress with a sperm stain (from Bill Clinton perhaps?). Bill Clinton stopped denying.

Right now Kem Sokha does not know what to do.

Don't be surprised that it's Sam Rainsy who gave away Kem Sokha's personal activities and contact. Sam Rainsy is in exile and worrying Kem Sokha might become too strong to take over CNRP all for himself. If Kem Sokha goes down, Sam Rainsy can safely keep the whole CNRP for himself.

Anonymous said...

27 April 2016 at 17:19
Your scenario sounds like power struggle within CNRP? . well it is the case we, Khmer are fucked bad. By the way just off chance, do you have any evidence to support that claim?

Anonymous said...

17:19

The second part of your assessment is purely erroneous and a bit insulting.

You do not know enough about Sam Rainsy, his dedications, aspirations and personal sacrifices in persuit of rescueing our Motherland.