A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 April 2016

អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខ​លំបាក​វេទនា

អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខ​លំបាក​វេទនា
ដោយ ឡេង ម៉ាលី
2016-04-17

ទាហាន​ខ្មែរ​ក្រហម​ចូល​ក្រុង​ថ្ងៃ​១៧​មេសា ៨៥៥
ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង
 រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ នេះ គឺ​មាន​រយៈពេល ៤១​ឆ្នាំ​ហើយ​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ បាន​ឆ្លង​កាត់​របប​មួយ​ដែល​រង​ទុក្ខ​វេទនា និង​និរាស​ព្រាត់ប្រាស​គ្រួសារ។ នោះ គឺ​ជា​របប​ខ្មែរ​ក្រហម​ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ អ្នក​ធ្លាប់​ឆ្លង​កាត់​របប​នេះ នៅ​តែ​ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខ​លំបាក​វេទនា​នៅ​ពេល​នោះ។

ពលរដ្ឋ​ខ្មែរ​នៅ​ចាំ​បាន​ថា វេលា​ម៉ោង ៩​កន្លះ​ព្រឹក​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​កងទ័ព​ខ្មែរ​ក្រហម សម្រុក​ចូល​ទីក្រុង​ភ្នំពេញ ហើយ​ស្រែក​ជយឃោស​ថា ជា​ជ័យជម្នះ​ដ៏​ធំធេង​របស់​ពួក​គេ​លើ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

ចម្រៀង៖ «១៧ មេសា កម្ពុជា រំដោះ សម្រែក​ជយឃោស កក្រើក​មេឃា ដុំ​ពពក​ខ្មៅ​រលាយ​ហើយ​ណា រស្មី​ភ្លឺ​ថ្លា​កិត្តិយស​ចាំង​ចែង។ ទំព័រ​ខ្ញុំ​គេ​ត្រូវ​បិទ​ជា​អវសាន បង​ប្អូន​គ្រប់​ប្រាណ ធ្វើ​ម្ចាស់​ខ្លួន​ឯង ទិដ្ឋភាព​កម្ពុជា ចោល​ឆ្ងាយ​ក្រៃលែង មិត្ត​យើង​ស្ញប់ស្ញែង​ពាស​ពេញ​ក្នុង​លោក»។

អ្នក​ទីក្រុង​ភ្នំពេញ​ដែល​រស់នៅ​ដោយ​ភាព​ច្របូកច្របល់ និង​ចង្អៀត​ណែន​ដោយ​ជន​ភៀស​ខ្លួន​ដែល​គេច​ពី​សង្គ្រាម និង​ពី​ការ​ទម្លាក់​គ្រាប់​បែក​នៅ​តាម​ជនបទ ហាក់​បាន​ធូរ​ស្បើយ ព្រោះ​បាន​ឮ​ពួក​ខ្មែរ​ក្រហម​ប្រកាស​ថា​សង្គ្រាម​ចប់​ហើយ។



កងទ័ព​ខ្មែរ​ក្រហម មាន​សម្លៀកបំពាក់​ខ្មៅ​ចាស់ៗ ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា ហៅ​ថា​ជា​កម្លាំង​វណ្ណៈ​កសិករ ចូល​មក​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រកល្ហក។

អ្នក​ភ្នំពេញ​មួយ​រូប លោកស្រី ហួយ សុខគីម រំឭក​ថា ពួក​ខ្មែរ​ក្រហម​ធ្វើ​ដំណើរ​តាម​រថយន្ត ហើយ​ស្រែក​ជយឃោស និង​បញ្ជា​ឲ្យ​ទាហាន​របប លន់ នល់ ទម្លាក់​អាវុធ​ចុះ៖ «កាល​ហ្នឹង​ឮ​គេ​ថា​មក​តាំង​ពេល​ព្រឹក​ឯណោះ ប៉ុន្តែ​មក​ដល់​ផ្ទះ​ខ្ញុំ ម៉ោង ៩ ម៉ោង ១០ ហើយ។ មុន​ដំបូង​ឃើញ​ឡាន​ពួក​ខ្មែរ​ក្រហម​វា​ជិះ​តាម​មុខ​ហ្នឹង វា​ស្រែក​តាម​មេក្រូ​ថា អ្នក​ណា​ធ្វើ​ទាហាន​ធ្វើ​អី មាន​ប្រដាប់​ប្រដា​អី​ពាក់ព័ន្ធ​ជាមួយ​ទាហាន យក​មក​ដាក់​កណ្ដាល​ថ្នល់ ដូច​ថា​មាន​អាវុធ មាន​កាំភ្លើង​អី​អ៊ីចឹង​ណា ព្រោះ​ស្រុក​យើង​សន្តិភាព​ហើយ អត់​មាន​ត្រូវ​ការ​ឲ្យ​ត្រូវ​ការ​មាន​អាវុធ​អី​នៅ​តាម​ផ្ទះ​ទេ»។

អតីត​ថៅកែ​ស៊ីក្លូ​នៅ​ក្រុង​ភ្នំពេញ​មួយ​រូប គឺ​លោកស្រី អ៊ុន ប៊ូឆែ រំឭក​ឡើង​វិញ​ថា គ្រួសារ​របស់​លោកស្រី និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត នាំ​គ្នា​អបអរ​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​មក​ភ្នំពេញ​នោះ។ លោកស្រី ប៊ូឆែ ថ្លែង​បន្ត​ថា ការ​អបអរ​នោះ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង កងទ័ព​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជម្លៀស​ចេញ​ពី​ទីក្រុង៖ «គ្រួសារ​ខ្ញុំ​ទៅ​ផ្សារ​ដើម​គ ទៅ​អបអរ​សាទរ​គេ ខ្មែរ​ក្រហម​ហ្នឹង។ ទៅ​ដល់​ផ្សារ​ដើម​គ គេ​ដេញ​មក​វិញ។ គេ​ថា​ទៅ​ផ្ទះ​ទៅ​ប្រយ័ត្ន​បែក​គ្រួសារ ហើយ​គ្រាន់​តែ​មក​ដល់​ផ្ទះ គេ​ដេញ​ពី​ផ្ទះ​បណ្ដោយ»។

លោកស្រី ហួយ សុខគីម និង​លោកស្រី អ៊ុន ប៊ូឆែ រៀបរាប់​ដូច​គ្នា​ថា ព្រឹត្តិការណ៍​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ គឺ​ជា​ការ​ជម្លៀស​ដោយ​បង្ខំ៖ «ដេញ​សុទ្ធតែ​កាំភ្លើង​ភ្ជង់ ដេញ​ឲ្យ​ចេញ តែ​មិន​ចេញ​គេ​បាញ់​ចោល​តែ​ម្ដង។ មុន​ដំបូង ឪពុក​ខ្ញុំ​គាត់​ថា គាត់​អត់​ចេញ​ទេ។ គាត់​សម្ងំ​នៅ​ក្នុង​ផ្ទះ​ហ្នឹង ហើយ​ដល់​ឮ​សូរ​វា​គំរាម​គេ​ថា ឲ្យ​តែ​មិន​ចេញ​ពី​ក្នុង​ផ្ទះ វា​ឃើញ វា​បាញ់​ចោល​មួយ​ផ្ទះៗ។ ដល់​អ៊ីចឹង ក៏​នាំ​គ្នា​ចេញ។ លោកស្រី អ៊ុន ប៊ូឆែ៖ ម្ដុំ​ក្បាល​ថ្នល់ ពួក​ទ័ព​ខ្មែរ​ក្រហម​ឃើញ​ម្នាក់​នោះ​ជិះ​កង់ ហើយ​វា​ស្រែក​ថា ឲ្យ​ត្រឡប់​ក្រោយ។ ដល់​អ្នក​ជិះ​កង់​នោះ​អត់​ត្រឡប់​ក្រោយ វា​បាញ់​ភ្លាម​ដួល​ប្រូស ឃើញ​នៅ​ជាក់ស្ដែង​តែ​ម្ដង»។

ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន ៦២០
ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី ស៊ូ សុធាវី ថ្លែង​ថា ពួក​យោធា​ខ្មែរ​ក្រហម បាន​បាញ់​សម្លាប់​មនុស្ស​នៅ​ពេល​ដែល​គេ​ចូល​ទៅ​ដល់​កន្លែង​លោកស្រី​នៅ​ស្តាត​អូឡាំពិក៖ «ប្រើ​កាំភ្លើង​មក​ភ្ជង់​លើ​ក្បាល​ពួក​ខ្ញុំ​ទាំង​មើលងាយ​មើល​ថោក ហើយ​មិន​ឲ្យ​ពួក​យើង​ខ្ញុំ​រៀបចំ​អីវ៉ាន់​ស្រួល​បួល​ចេញ​ដំណើរ​ទេ។ ពេល​នោះ ពួក​វា​បាន​មក​ដល់​បន្ទប់​ពួក​យើង​ខ្ញុំ ហើយ​បាញ់​រះ​ដល់​បន្ទប់ ដែល​ខ្ញុំ​រស់នៅ​ជាមួយ​មិត្តភ័ក្ដិ​ខ្ញុំ​ផ្សេង​ទៀត ហើយ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​បួន​នោះ​បាន​ស្លាប់ ឈ្មោះ សារ៉ាយ ឈ្មោះ ឌី រដ្ឋា និង​ផល្លា។ ខ្ញុំ​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ ព្រោះ​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​របស់​ខ្ញុំ»។

សាក្សី​ជាច្រើន​ទៀត​បាន​រៀបរាប់​អំពី​ការ​ឃើញ​ពួក​ខ្មែរ​ក្រហម ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​តាម​ផ្លូវ​ដែល​ពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​នោះ។ សាក្សី​ទាំង​នេះ នៅ​តែ​នឹក​ឃើញ​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ឈឺ​ចាប់​ខ្លោចផ្សា ព្រោះ​ពួក​គាត់​ត្រូវ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម រហូត​ដល់​ឆ្នាំ​១៩៧៩។

លោកស្រី ហួយ សុខគីម ថ្លែង​ថា ថ្វី​បើ​ពេល​នេះ​មាន​រយៈពេល ៤១​ឆ្នាំ​ហើយ​ក្ដី ក៏​លោកស្រី​មិន​អាច​ភ្លេច​គ្រា​ដែល​លំបាក​នោះ​បាន​ទេ ព្រោះ​លោកស្រី​បាន​បាត់បង់​សមាជិក​គ្រួសារ​ផ្ទាល់​ចំនួន ៧​នាក់។ រហូត​មក​ដល់​ពេល​នេះ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់ មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​នោះ​ទេ។ លោក នួន ជា អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ការពារ​ការ​ជម្លៀស​នោះ​ជា​ការ​ត្រឹមត្រូវ ដោយ​ហេតុ​ផល​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ហើយ​ហេតុ​ផល​ទី​ពីរ នៅ​ទីក្រុង​ភ្នំពេញ​ខ្វះ​ស្បៀង៖ «ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ឱកាស​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា ថា ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ គឺ​ពិត​ជា​ត្រឹមត្រូវ និង​ជា​ការ​ចាំបាច់​ទៅ​តាម​ច្បាប់​អន្តរជាតិ»។

ចំណែក​ឯ​អតីត​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន ដែល​លោក​ក៏​ជា​អ្នក​សេដ្ឋកិច្ច​ផង ថ្លែង​ថា លោក​មិន​ដឹង​អ្វី​ទេ​នៅ​ក្នុង​របប​នោះ៖ «ពី​រឿង​កាប់​សម្លាប់​អី​នេះ ខ្ញុំ​ក៏​មិន​យល់​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​កើត​រឿងរ៉ាវ​ដ៏​មហន្តរាយ​យ៉ាង​នេះ​ដែរ ហើយ​ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​អំណាច​អី​ទៅ​ទប់ទល់​មិន​ឲ្យ​កើត​មាន​ក៏​លំបាក ព្រោះ​ខ្ញុំ​គ្មាន​សិទ្ធិ​អី​ទាំងអស់»។

របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ជិត ២​លាន​នាក់​ស្លាប់ ដោយសារ​តែ​ធ្វើ​ការងារ​បាក់​កម្លាំង អត់​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ៕

1 comment:

Kim Ea said...

This is an unforgettable day of carnage, the door of hell opened . This day Khmer start to killed viciously savage than exterminates enemies . Khmer under Sihanouk traitor Chen and Yuon proxies took aim high with out pitiful or charitable to their same blood stream . They used victory tip of rifles to killed, split our Khmer families and tear down our societies fabric or turn the whole Khmer nation back to years minus zero. Our tear and blood spilled all over any place in Tonle Boun Mouk . They( New Communist Khmer Rum Dos )laugh out loud with victory but Khmer innocent who trapped in this civil war torn cried indefinitely by split families . Some wives with many children but no husband , old parent, invalid got killed because they cannot moves fast enough from their ordered . Soldiers with rankings or just wore the uniformed got shot and killed like hunting a wild animal in the forest .Young Khmer Rum dos Communist force who entered the capital city, age about 12 or 13 years old yelling and shooting free to the crowds of displaced people with disoriented direction and laughing with fun, when they saw people felt down , cried and begged for forgiveness . Almost 2 millions citizen got panic, unable to resonated What they can do . the new comer soldiers with prone to killed any citizen in their path ,went from house to house and force themwith rifle to leave immediately, lying to all of us ,that American airplane will dropped bomb on our head right now . People very confused , unknown to do and some got shot and kill instantly if they refused to leave or disobey their harsh ultimatum orders. Corpses lay down everywhere in the street , on the pavement ,in the abandoned houses,or riverbank ,parks to many to counted and know body cared about it . They step on it or walk over it with fear and hurried to get away as possible ,if not their faith will meet the same consequential .It was an anarchic scenery i ever witness in my life some are not die yet ,cried for any help until they pass away.I seen all this in my own eyes ,and i tried to erased these bad memory out, but can not ever since for 41 years . Did all of this can stop me to forgive or forget,these heinous sin directed by traitor Sihanouk and their devils blood thirsty fanatics Khmer Rum-Dos ? just a few words of denial from his mouth is not enough to forgive him .