
ប្រធានាធិបតីនៃប្រទេសភូមា បានលើកលែងទោសឲ្យអ្នកទោស៨៣នាក់ដែលត្រូវបានគេជឿថា បានជាប់គុកដោយសារហេតុផលនយោបាយ។
លោកស្រី អង់សាន ស៊ូជី នៃប្រទេសមីយ៉ាន់ម៉ានឹងទទួលបានតំណែងថ្មីមួយ
ដើម្បីធ្វើឲ្យមានទំនាក់ទំនងល្អជាមួយចិន មីយ៉ាន់ម៉ាប្រហែលជាត្រូវធ្វើការសម្របសម្រួលខ្លះ
ប្រទេសមីយ៉ាន់ប៉ាចាប់ផ្តើមដោះលែងអ្នកទោសនយោបាយ
VOA News
17 មេសា 2016
លោក Htin Kyaw ប្រធានាធិបតីនៃប្រទេសភូមា បានលើកលែងទោសឲ្យអ្នកទោស៨៣នាក់ដែលត្រូវបានគេជឿថា បានជាប់គុកដោយសារហេតុផលនយោបាយ។
ការិយាល័យរបស់ប្រធានាធិបតី បានប្រកាសការលើកលែងទោសនេះនៅថ្ងៃអាទិត្យនេះ ដោយនិយាយថា លោកប្រធានាធិបតី Htin Kyaw បានចុះហត្ថលេខាលើបទបញ្ជាដោយមានគោលបំណងសម្រេចការផ្សះផ្សាជាតិនៅពេលដែលការចូលឆ្នាំថ្មីតាមបែបព្រះពុទ្ធសាសនា ចាប់ផ្តើម។
រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យថ្មីរបស់ភូមា ត្រូវបានដឹកនាំដោយគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អោង សានស៊ូជី បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងសកម្មជននយោបាយរាប់រយនាក់ ដែលអ្នកទាំងនោះត្រូវបាននៅក្រោមការចោទប្រកាន់របស់អតីតក្រុមប្រឹក្សាយោធារបស់ភូមាដែលបានកាន់កាប់ប្រទេសអស់រយៈពេល៥ទសវត្សរ៍រហូតដល់ពេលប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលពាក់កណ្តាលស៊ីវិលនៅឆ្នាំ២០១១។
ក្នុងសន្ទរកថាតាមទូរទស្សន៍ជាតិនៅថ្ងៃអាទិត្យនេះ ប្រធានាធិបតី Htin Kyaw បានសន្យាដោះលែងអ្នកទោសនយោបាយ សកម្មជននិងនិស្សិតដែលប្រឈមការកាត់ទោសជាប់ទាក់ទិននឹងរឿងនយោបាយ។
គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានកាន់អំណាចនៅក្នុងប្រទេសភូមាកាលពីខែមុនបន្ទាប់ពីការទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតទូទៅមួយកាលពីខែវិច្ឆិកា។លោកស្រី អោងសានស៊ូជី ដែលបានចំណាយពេល២ទសវត្សរ៍នៅក្នុងការឃុំឃាំងក្នុងផ្ទះ មិនអាចធ្វើជាប្រធានាធិបតីបណ្តាលមកពីរដ្ឋធម្មនុញ្ញដែលព្រាងដោយពួកមេដឹកនាំយោធា។ ក៏ប៉ុន្តែ លោកស្រី ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសដោយគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតី Htin Kyawហើយលោកស្រី ក៏ធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋដែលអនុញ្ញាតិឲ្យលោកស្រីធ្វើទៅតាមការសន្យារបស់លោកស្រីដើម្បីដឹកនាំរដ្ឋាភិបាលតាមរយៈប្រធានាធិបតីដែលមានតែឈ្មោះ៕
No comments:
Post a Comment