A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 April 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​បញ្ជូន​លោក ស៊ុត ឌីណា ទៅ​តុលាការ​នៅ​ឡើយ


ដោយ សាន សែល
2016-04-06

ស៊ុត ឌីណា ៨៥៥
ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា។ Photo/Suth Dina Facebook
 Photo/Suth Dina Facebook


ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​រៀបចំ​បទ​ចោទ​បញ្ជូន​ទៅ​តុលាការ មិន​ទាន់​ឃើញ​គេ​បញ្ជូន​មក​តុលាការ​នៅ​ឡើយ​ទេ​រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ មេសា ថា អង្គភាព​របស់​លោក​កំពុង​ដំណើរ​ការ​នីតិវិធី​សាកសួរ និង​បញ្ជូន​សំណុំ​រឿង​របស់ លោក ស៊ុត ឌីណា ទៅ​តុលាការ ដើម្បី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ តាម​នីតិវិធី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ពេល ៤៨​ម៉ោង ដើម្បី​រៀបចំ​សំណុំ​រឿង​ប្រឆាំង លោក ស៊ុត ឌីណា។

លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់​ខ្លួន លោក ស៊ុត ឌីណា នៅ​ថ្ងៃ​ទី​៤ មេសា វេលា​ម៉ោង ៧​យប់។ ដូច្នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ពេល​ត្រឹម​ថ្ងៃ​ទី​៦ មេសា ម៉ោង ៧​យប់ ដើម្បី​បញ្ជូន​សំណុំ​រឿង​ឲ្យ​ដល់​ដៃ​តុលាការ។

ទោះ​បី​ជា​យ៉ាង​ណា ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​៦ មេសា គេ​មិន​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន លោក ស៊ុត ឌីណា មក​តុលាការ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឱម យ៉ិនទៀង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ មេសា។

ចំណែក​ឪពុក​ម្ដាយ លោក ស៊ុត ឌីណា បាន​ថ្លែង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ពួក​គាត់​មិន​អស់​ចិត្ត ហើយ​ក៏​មិន​ជឿ​ថា កូន​របស់​ពួក​គាត់​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ពួក​គាត់​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​ពី​សំណុំ​រឿង​នេះ៕

1 comment:

Anonymous said...

Suth Dina,

You once were a good Yuvachun. Then you changed to a bad man, supporting the tyrant Hun Sen.

Now Suth Dina becomes Porng Dina.

Trorm Touv Porng Dina Euy !!