ដោយ សាន សែល
2016-04-06

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ Photo/Suth Dina Facebook
Photo/Suth Dina Facebook
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងរៀបចំបទចោទបញ្ជូនទៅតុលាការ មិនទាន់ឃើញគេបញ្ជូនមកតុលាការនៅឡើយទេរហូតមកទល់រសៀលថ្ងៃទី៦ ខែមេសា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ មេសា ថា អង្គភាពរបស់លោកកំពុងដំណើរការនីតិវិធីសាកសួរ និងបញ្ជូនសំណុំរឿងរបស់ លោក ស៊ុត ឌីណា ទៅតុលាការ ដើម្បីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។ តាមនីតិវិធី អង្គភាពប្រឆាំងអំពើពុករលួយ មានពេល ៤៨ម៉ោង ដើម្បីរៀបចំសំណុំរឿងប្រឆាំង លោក ស៊ុត ឌីណា។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា នៅថ្ងៃទី៤ មេសា វេលាម៉ោង ៧យប់។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយ មានពេលត្រឹមថ្ងៃទី៦ មេសា ម៉ោង ៧យប់ ដើម្បីបញ្ជូនសំណុំរឿងឲ្យដល់ដៃតុលាការ។
ទោះបីជាយ៉ាងណា ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ថ្ងៃទី៦ មេសា គេមិនឃើញអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូន លោក ស៊ុត ឌីណា មកតុលាការនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឱម យ៉ិនទៀង ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ មេសា។
ចំណែកឪពុកម្ដាយ លោក ស៊ុត ឌីណា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ពួកគាត់មិនអស់ចិត្ត ហើយក៏មិនជឿថា កូនរបស់ពួកគាត់បានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នោះទេ។ ពួកគាត់ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យមើលពីសំណុំរឿងនេះ៕
1 comment:
Suth Dina,
You once were a good Yuvachun. Then you changed to a bad man, supporting the tyrant Hun Sen.
Now Suth Dina becomes Porng Dina.
Trorm Touv Porng Dina Euy !!
Post a Comment