ដោយ ប្រាជ្ញ ចេវ
2016-03-27

លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
RFA/Brach Chev
លោក ហ៊ុន ម៉ាណែត សម្រេចអញ្ជើញទៅចូលរួមពិធីចូលឆ្នាំប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនចូលរួមកម្មវិធីព្យុហយាត្រាតាមការគ្រោងទុករបស់ពលរដ្ឋខ្មែរនៅទីនោះទេ ដោយលោកលើកហេតុផលមិនចង់ឃើញមានការខ្វែងគំនិតគ្នារវាងខ្មែរ និងខ្មែរ។
កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅព្រឹកថ្ងៃទី២៧ ខែមីនា ដោយពន្យល់ថា ការសម្រេចមិនចូលរួមនោះ ព្រោះសកម្មជនពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង និងលោក ប្រាឌី ណុយ យ៉ាំង (Brady Nuy Young) តែងប្រកាសធ្វើបាតុកម្មគ្រប់ទីកន្លែងប្រឆាំងវត្តមានលោក ក្នុងពិធីព្យុហយាត្រានោះ។
ពលរដ្ឋខ្មែរ-អាមេរិកាំង តែងតែព្រមានធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ លោក ហ៊ុន ម៉ាណែត និងឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដែលគ្រោងចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។
កាលពីពេលថ្មីៗនេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មានជំនួបប្រជុំមួយដែលរៀបចំឡើងដោយសភាសង្គមខ្មែរ ចូលរួមដោយពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណ ២០០នាក់ និងតំណាងមន្ត្រីរបស់ទីក្រុងខ្មែរនៅទីនោះ រហូតមានការខ្វែងគំនិតគ្នាយ៉ាងតឹងតែងស្ទើរកើតអំពើហិង្សា។
លោក ហ៊ុន ម៉ាណែត មុននឹងប្រកាសមិនចូលរួមព្យុហយាត្រាក្នុងពិធីបុណ្យចូលឆ្នាំនៅសហរដ្ឋអាមេរិក ពេលនេះ បន្ទាប់ពីលោកធ្លាប់បានបង្ហាញឆន្ទៈថា នឹងចូលរួម ប៉ុន្តែលោកស្នើឲ្យមានអ្នករៀបចំកម្មវិធីអញ្ជើញប្រមុខគណបក្សប្រឆាំងចូលរួមផងដែរ៕
5 comments:
ទោះចង់មកក៏ពួកយើងមិនអោយឯងមក ពួកគុម្មនិស្សផ្ដាច់ការ នឺងជាអាយ់ងយួនហើយគ្មានខួរក្បាលជាខ្មែរ ធ្ចើម្ដេចយើងនៅជាមួយគ្នាបាន គគឺទឺក នឺងប្រេង ត្រូវយល់ អាមេរិកមិនចូលចិត្តជនពុរលួួយទេ បើមកនឺងត្រូវពងមាន់ស្អុយមិនខាន ។
Our collective efforts within the Khmer community and with the City Counsel of Long Beach
have produced positive results.
Likewise, the Khmer people near and far should unite and protest for his faher Hun Sen to denounce allegiance to Hanoi.
Dear Readers,
A I used to post before, The Hun Sen's clang is really tricky as a snake.
If we all Khmers stop them at one way (Participate in our Khmer parade), they try to sneak to the other way (Participate in Khmer Year Year festival).
As I had mentioned before, all Hun's clang are cheaters and shameless persons,
they try by all means to sneak into our communities for only their own benefits.
But, we all Khmers knew their tricks really well. So, we will prepare and always prepare for the Huns to visit our communities anywhere in the United States.
Love Khmers,
Min Mork Laor Heuy Tror Kaul Hun.
People have prepared to welcome you with rotten eggs and rotten tomatoes.
I am wondering in Cambodia how many soldiers each one star General controlled ?
It looks like they have as many Generals as the Soldiers.
Post a Comment