A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 27 March 2016

លោក ហ៊ុន ម៉ាណែត សម្រេច​មិន​ចូលរួម​ព្យុហយាត្រា​ចូល​ឆ្នាំ​នៅ​អាមេរិក


ដោយ ប្រាជ្ញ ចេវ
2016-03-27

ហ៊ុន ម៉ាណែត ២០១៥ ៨៥៥
លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយ​ទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev
 RFA/Brach Chev


លោក ហ៊ុន ម៉ាណែត សម្រេច​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​មិន​ចូលរួម​កម្មវិធី​ព្យុហយាត្រា​តាម​ការ​គ្រោង​ទុក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ទេ ដោយ​លោក​លើក​ហេតុផល​មិន​ចង់​ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។

កូន​ប្រុស​ច្បង​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ដោយ​ពន្យល់​ថា ការ​សម្រេច​មិន​ចូលរួម​នោះ ព្រោះ​សកម្មជន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង និង​លោក ប្រាឌី ណុយ យ៉ាំង (Brady Nuy Young) តែង​ប្រកាស​ធ្វើ​បាតុកម្ម​គ្រប់​ទីកន្លែង​ប្រឆាំង​វត្តមាន​លោក ក្នុង​ពិធី​ព្យុហយាត្រា​នោះ។



ពលរដ្ឋ​ខ្មែរ-អាមេរិកាំង តែង​តែ​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់ លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និង​មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​គ្រោង​ចូលរួម​ក្នុង​កម្មវិធី​វប្បធម៌​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ខាង​មុខ​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា មាន​ជំនួប​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សភា​សង្គម​ខ្មែរ ចូលរួម​ដោយ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ប្រមាណ ២០០​នាក់ និង​តំណាង​មន្ត្រី​របស់​ទីក្រុង​ខ្មែរ​នៅ​ទីនោះ រហូត​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​តឹងតែង​ស្ទើរ​កើត​អំពើ​ហិង្សា។

លោក ហ៊ុន ម៉ាណែត មុន​នឹង​ប្រកាស​មិន​ចូលរួម​ព្យុហយាត្រា​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ពេល​នេះ បន្ទាប់​ពី​លោក​ធ្លាប់​បាន​បង្ហាញ​ឆន្ទៈ​ថា នឹង​ចូលរួម ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​ប្រមុខ​គណបក្ស​ប្រឆាំង​ចូលរួម​ផង​ដែរ៕

5 comments:

Anonymous said...

ទោះចង់មកក៏ពួកយើងមិនអោយឯងមក ពួកគុម្មនិស្សផ្ដាច់ការ នឺងជាអាយ់ងយួនហើយគ្មានខួរក្បាលជាខ្មែរ ធ្ចើម្ដេចយើងនៅជាមួយគ្នាបាន គគឺទឺក នឺងប្រេង ត្រូវយល់ អាមេរិកមិនចូលចិត្តជនពុរលួួយទេ បើមកនឺងត្រូវពងមាន់ស្អុយមិនខាន ។

Anonymous said...

Our collective efforts within the Khmer community and with the City Counsel of Long Beach
have produced positive results.

Likewise, the Khmer people near and far should unite and protest for his faher Hun Sen to denounce allegiance to Hanoi.

Anonymous said...

Dear Readers,
A I used to post before, The Hun Sen's clang is really tricky as a snake.
If we all Khmers stop them at one way (Participate in our Khmer parade), they try to sneak to the other way (Participate in Khmer Year Year festival).
As I had mentioned before, all Hun's clang are cheaters and shameless persons,
they try by all means to sneak into our communities for only their own benefits.
But, we all Khmers knew their tricks really well. So, we will prepare and always prepare for the Huns to visit our communities anywhere in the United States.
Love Khmers,

Anonymous said...

Min Mork Laor Heuy Tror Kaul Hun.

People have prepared to welcome you with rotten eggs and rotten tomatoes.

Anonymous said...


I am wondering in Cambodia how many soldiers each one star General controlled ?

It looks like they have as many Generals as the Soldiers.