A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 January 2016

គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​នៅ​ថ្ងៃ​ទី​១៥ មករា

គ.ជ.ប នឹង​ជ្រើស​រើស​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​នៅ​ថ្ងៃ​ទី​១៥ មករា
ដោយ សុជីវី
2016-01-09 rfa
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ជ្រើស​រើស​អគ្គលេខាធិការ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាង​មុខ។ សមាជិក គ.ជ.ប បញ្ជាក់​ថា ស្ថាប័ន​នេះ​ត្រៀម​រៀបចំ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​ជ្រើស​រើស​នេះ អាច​ឲ្យ គ.ជ.ប ជ្រើស​រើស​បាន​អ្នក​ដែល​មាន​សមត្ថភាព​មក​បំពេញ​ការងារ​ផង និង​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ពលរដ្ឋ​ទូទៅ​ផង។

ការ​លើក​ឡើង​របស់​សមាជិក គ.ជ.ប នៅ​ពេល​នេះ បន្ទាប់​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ជ្រើស​រើស​បេក្ខជន​កាន់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ថា ក្នុង​ដំណើរ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នេះ គ.ជ.ប អនុវត្ត​តាម​ច្បាប់ និង​ធ្វើ​ដោយ​ប្រយ័ត្ន​ប្រយែង។ លោក​ថា គ.ជ.ប ទទួល​យក​អនុសាសន៍​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា គឺ​ជា​ភារៈ​របស់​សមាជិក គ.ជ.ប ទាំង ៩​រូប។ លោក​ថា សមាជិក គ.ជ.ប នឹង​ជួប​ពិភាក្សា​​ពី​ដំណើរ​ការ​នេះ​នៅ​ថ្ងៃ​ទី​១៥ មករា៖ «»។

សេចក្ដី​ថ្លែងការណ៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា ចេញ​កាល​ពី​​ថ្ងៃ​ទី​៨ ខែ មករា បាន​លើក​ឡើង​ថា គ.ជ.ប ថ្មី​ដែល​មាន​ថ្នាក់​ដឹក​នាំ​ថ្មី​ហើយ​នោះ ចាំបាច់​ត្រូវ​មាន​អគ្គលេខាធិការ​ថ្មី។ អឺរ៉ា ជំរុញ​ឲ្យ គ.ជ.ប ជ្រើស​រើស​យក​មនុស្ស​ថ្មី​ធ្វើ​ជា​អគ្គលេខាធិការ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់ ក្នុង​នោះ​មាន បេក្ខជន ៣​នាក់​សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ គឺ​មាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុង​តំណែង​បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រម​ទាំង​នាយក​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណាវុធ។ ចំណែក​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង ៤​រូប ក្នុង​នោះ​ក៏​ឃើញ​មាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក គឹម ឈន អ្នក​សម្រប​សម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​លោក​មេធាវី សំ សុគង់ ជាដើម។



នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ គ.ជ.ប ដែល​ប្រកាន់​យក​ការ​អនុវត្ត​ច្បាប់។ យ៉ាង​ណា​លោក​ថា ការ​ប្រកាស​ជ្រើស​រើស​ជា​សាធារណៈ មិន​គួរ​រើស​យក​អ្នក​ចាស់​ឲ្យ​បំពេញ​ការងារ​ក្នុង​តួនាទី​ដដែល​ឡើយ។ លោក គល់ បញ្ញា រំពឹង​ថា គ.ជ.ប នឹង​បង្ហាញ​ស្នាដៃ​ថ្មី​មួយ​ទៀត​ក្នុង​ការ​បង្កើត​លេខាធិការដ្ឋាន​ថ្មី៖ «»។

ទាក់ទិន​នឹង​ដំណើរ​ការ​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា នឹង​មាន​ការ​សម្រប​សម្រួល​មួយ​ក្នុង​ចំណោម​សមាជិក គ.ជ.ប ប្រសិន​បើ​ពុំ​មាន​លទ្ធផល នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត៖ «»។

មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គ.ជ.ប បន្ទាប់​ពី​បាន​យោបល់​យល់​ស្រប​តាមសំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​មូល៕

3 comments:

Anonymous said...


Dear compatriots,

The real Khmer people must understand that the CNRP has been waging a fight against a monster Yuon slave Hun Sen, who had sold his soul to serve Yuon in exchange for his power.

How many thousands of Khmer people did Hun Sen kill in order to gain trust from Vietnam and put him in power to replace Penn Sovann?

Some people have complained that the demonstrators after the 2013 election had reached 1 million people strong already, the CNRP should have seized that opportunity and toppled Hun Sen at that time.

The problem was that Khmer people do not know Hun Sen well. This monster Hun Sen will crush those demonstrator and the CNRP at that time, claiming that the CNRP wanted to topple him illegally because the CPP had won the election.

If Khmer people want to succeed, they must have perseverance, keep on fighting by helping the CNRP to win the next election . This time, 2018, the CPP cannot self proclaim itself as the winner like it did in 2013.

Creating a new party, like Mam Sonando, will only help the CPP to win the election legally and serve the evil Vietnam to swallow Cambodia.

I hope that Mam Sonando will be joining the CNRP before this next election to give Khmer people a good chance to remove Hun Sen and free Cambodia from Yuon's grip.

Please be patient, at least the CNRP had woken Khmer people up and the CNRP force is still in tact and resume its noble work to save Cambodia from the evil Vietnam.

Bun Thoeun
(not a CNRP's member)

Anonymous said...

សង្ឃឺមថា NEC មិនយកជនក្បត់ជាតិ ទេព នីថា ដាក់ជាអគ្គលេខាគជបម្ដងទៀត បើមានមែនវាជារឿងដដែលៗ សូមអរគុណ ។ ហើយម៉ម សាណន់ដូ នឺងចូលរួបរួមអ្នកស្នេហា ជាតិវិញ ដើម្បីគេជេរប្រទេចថាខ្លួនជាជនក្បត់ជាតិ ហើយសាណន់ដូត្រូវចេះបោកហុ៊នសែនវិញ ពេលនោះលោកនឺងមានប្រជាប្រីយភាពនឺងរាប់ចូលអ្នកស្នេហាជាតិក្នុងប្រវត្តិសាស្ស ។

Anonymous said...

Why did they bring this asshole Tep Nitha back to this new NEC's picture?
Khmer people hate Ah Chkuot Tep Nitha as much as Ah Kwack Hun Sen.