ដោយ សុជីវី
2016-01-09 rfa
![]() |
| លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងបន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។
RFA/Morm Moniroth
|
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងបើកកិច្ចប្រជុំជ្រើសរើសអគ្គលេខាធិការ នៅថ្ងៃទី១៥ ខែមករា ខាងមុខ។ សមាជិក គ.ជ.ប បញ្ជាក់ថា ស្ថាប័ននេះត្រៀមរៀបចំយ៉ាងណាឲ្យដំណើរការជ្រើសរើសនេះ អាចឲ្យ គ.ជ.ប ជ្រើសរើសបានអ្នកដែលមានសមត្ថភាពមកបំពេញការងារផង និងអាចទទួលបានការទុកចិត្តពីពលរដ្ឋទូទៅផង។
ការលើកឡើងរបស់សមាជិក គ.ជ.ប នៅពេលនេះ បន្ទាប់ពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) លើកឡើងពីការព្រួយបារម្ភចំពោះដំណើរការជ្រើសរើសបេក្ខជនកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែមករា ថា ក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ គ.ជ.ប អនុវត្តតាមច្បាប់ និងធ្វើដោយប្រយ័ត្នប្រយែង។ លោកថា គ.ជ.ប ទទួលយកអនុសាសន៍ពីក្រុមអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែការសម្រេចយ៉ាងណា គឺជាភារៈរបស់សមាជិក គ.ជ.ប ទាំង ៩រូប។ លោកថា សមាជិក គ.ជ.ប នឹងជួបពិភាក្សាពីដំណើរការនេះនៅថ្ងៃទី១៥ មករា៖ «»។
សេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា ចេញកាលពីថ្ងៃទី៨ ខែ មករា បានលើកឡើងថា គ.ជ.ប ថ្មីដែលមានថ្នាក់ដឹកនាំថ្មីហើយនោះ ចាំបាច់ត្រូវមានអគ្គលេខាធិការថ្មី។ អឺរ៉ា ជំរុញឲ្យ គ.ជ.ប ជ្រើសរើសយកមនុស្សថ្មីធ្វើជាអគ្គលេខាធិការ។
កាលពីថ្ងៃទី៦ ខែមករា គ.ជ.ប បានប្រកាសបេក្ខជនតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ១៥នាក់ ក្នុងនោះមាន បេក្ខជន ៣នាក់សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ គឺមាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងតំណែងបច្ចុប្បន្ន និងនាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយកអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ។ ចំណែកបេក្ខជន ១២នាក់ទៀត សម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង ៤រូប ក្នុងនោះក៏ឃើញមាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរងបច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) និងលោកមេធាវី សំ សុគង់ ជាដើម។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា លោកសាទរចំពោះ គ.ជ.ប ដែលប្រកាន់យកការអនុវត្តច្បាប់។ យ៉ាងណាលោកថា ការប្រកាសជ្រើសរើសជាសាធារណៈ មិនគួររើសយកអ្នកចាស់ឲ្យបំពេញការងារក្នុងតួនាទីដដែលឡើយ។ លោក គល់ បញ្ញា រំពឹងថា គ.ជ.ប នឹងបង្ហាញស្នាដៃថ្មីមួយទៀតក្នុងការបង្កើតលេខាធិការដ្ឋានថ្មី៖ «»។
ទាក់ទិននឹងដំណើរការរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមករា នឹងមានការសម្របសម្រួលមួយក្នុងចំណោមសមាជិក គ.ជ.ប ប្រសិនបើពុំមានលទ្ធផល នឹងឈានដល់ការបោះឆ្នោត៖ «»។
មាត្រា៥៥ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រធាន គ.ជ.ប បន្ទាប់ពីបានយោបល់យល់ស្របតាមសំឡេងភាគច្រើនដាច់ខាត នៃសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល៕

3 comments:
Dear compatriots,
The real Khmer people must understand that the CNRP has been waging a fight against a monster Yuon slave Hun Sen, who had sold his soul to serve Yuon in exchange for his power.
How many thousands of Khmer people did Hun Sen kill in order to gain trust from Vietnam and put him in power to replace Penn Sovann?
Some people have complained that the demonstrators after the 2013 election had reached 1 million people strong already, the CNRP should have seized that opportunity and toppled Hun Sen at that time.
The problem was that Khmer people do not know Hun Sen well. This monster Hun Sen will crush those demonstrator and the CNRP at that time, claiming that the CNRP wanted to topple him illegally because the CPP had won the election.
If Khmer people want to succeed, they must have perseverance, keep on fighting by helping the CNRP to win the next election . This time, 2018, the CPP cannot self proclaim itself as the winner like it did in 2013.
Creating a new party, like Mam Sonando, will only help the CPP to win the election legally and serve the evil Vietnam to swallow Cambodia.
I hope that Mam Sonando will be joining the CNRP before this next election to give Khmer people a good chance to remove Hun Sen and free Cambodia from Yuon's grip.
Please be patient, at least the CNRP had woken Khmer people up and the CNRP force is still in tact and resume its noble work to save Cambodia from the evil Vietnam.
Bun Thoeun
(not a CNRP's member)
សង្ឃឺមថា NEC មិនយកជនក្បត់ជាតិ ទេព នីថា ដាក់ជាអគ្គលេខាគជបម្ដងទៀត បើមានមែនវាជារឿងដដែលៗ សូមអរគុណ ។ ហើយម៉ម សាណន់ដូ នឺងចូលរួបរួមអ្នកស្នេហា ជាតិវិញ ដើម្បីគេជេរប្រទេចថាខ្លួនជាជនក្បត់ជាតិ ហើយសាណន់ដូត្រូវចេះបោកហុ៊នសែនវិញ ពេលនោះលោកនឺងមានប្រជាប្រីយភាពនឺងរាប់ចូលអ្នកស្នេហាជាតិក្នុងប្រវត្តិសាស្ស ។
Why did they bring this asshole Tep Nitha back to this new NEC's picture?
Khmer people hate Ah Chkuot Tep Nitha as much as Ah Kwack Hun Sen.
Post a Comment