A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 January 2016

មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី​បដិសេធ​ថា​មិន​មាន​កងទ័ព​វៀតណាម​កាន់​កាប់​ដី​សម្បទាន

មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី​បដិសេធ​ថា​មិន​មាន​កងទ័ព​វៀតណាម​កាន់​កាប់​ដី​សម្បទាន

ដោយ រដ្ឋា វិសាល
2016-01-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ជីក​ស្រះ​នៅ​រតនគិរី ៦២០
សកម្មភាព​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រឈម​មុខ​នឹង​កង​កម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​វៀតណាម ករណី​វៀតណាម ជីក​ស្រះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។ 
RFA/Ratha Visal
អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​រតនគិរី បដិសេធ​ថា មិន​មាន​កងទ័ព​វៀតណាម ចូល​មក​កាន់​កាប់​ដី​សម្បទាន​នៅ​ខេត្ត​រតនគិរី ដូច​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​ឡើយ ក៏ប៉ុន្តែ​ទទួល​ស្គាល់​ថា ដី​សម្បទាន​មួយ​ចំនួន បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឬ​មាន​ក្រុមហ៊ុន​សម្បទាន​របស់​សម្បទានិក​ខ្មែរ​ខ្លះ មាន​ភាគ​ហ៊ុន​ជាមួយ​ម្ចាស់​ភាគ​ហ៊ុន​ជា​យោធា​វៀតណាម។
អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន អះអាង​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ថា ក្រសួង​ជំនាញ​ពាក់ព័ន្ធ បាន​ពិនិត្យ​កិច្ចសន្យា​វិនិយោគ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ចំនួន ៤ រក​ឃើញ​ថា មិន​មាន​ពាក់ព័ន្ធ​កាន់​កាប់​ដោយ​កងទ័ព​វៀតណាម នោះ​ទេ។ ដោយឡែក​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង ៤ នោះ ត្រូវ​បាន​កាត់​បន្ថយ​ផ្ទៃដី​វិនិយោគ​ពី ៤​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម ៤​ពាន់​ហិកតារ តាម​ការ​ដាំ​ដុះ​បាន​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ទាំង​នោះ៖ «ក្រុមហ៊ុន​ទាំងអស់​ដែល​គេ​គិត​ថា​ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​វៀតណាម គឺ​មិន​មែន​ទេ។ នៅ​ក្នុង​ផ្លូវ​ច្បាប់ គឺ​ខ្មែរ​យើង​អ្នក​កាន់​កាប់​ទាំងអស់»
ក្រុមហ៊ុន​សម្បទាន​ទាំង ៤ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​កងទ័ព​វៀតណាម នោះ រួម​មាន ក្រុមហ៊ុន​វាសនា អិនវេសមេន (Veasna Investment) ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.០៨០​ហិកតារ បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម ១.៥៤១​ហិកតារ។ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ (Chea Chanrith Aphivath) ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.១២៤​ហិកតារ បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម ៧៨៧​ហិកតារ។ ក្រុមហ៊ុន រ៉ាម៉ា​ខ្មែរ​អន្តរជាតិ ឬ​ក្រុមហ៊ុន ម៉ែន សារុន (Rama Khmer International) ទទួល​បាន​ដី​ចំនួន ៦១.៣២៤​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ត្រឹម ៩០០​ហិកតារ និង​ក្រុមហ៊ុន ដាយ​ដុង យឿង (Dai Dong Duoung) ទទួល​បាន​ដី​សម្បទាន ៤.៨៨៩​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម ៨០០​ហិកតារ។ ដី​សម្បទាន​ទាំង​នោះ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស។
ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៤ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៣ ម្ចាស់​អាជ្ញាប័ណ្ណ​ជា​ជនជាតិ​ខ្មែរ លើក​លែង​តែ​ក្រុមហ៊ុន ដាយ​ដុង យឿង ម្ចាស់​អាជ្ញាប័ណ្ណ​មាន​ជនជាតិ​វៀតណាម។ លោក​ថា ក្រសួង​កសិកម្ម បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ទាំង​៤ ស្រប​តាម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ក៏ប៉ុន្តែ​កន្លង​ទៅ ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង​៤ ខ្លះ​ពាក់ព័ន្ធ​ដី​ព្រៃ​ឈើ ឬ​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។ ហេតុ​នេះ អន្តរ​ក្រសួង​បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ចេញ នៅ​សល់​ដី​ដែល​ក្រុមហ៊ុន​បាន​ដាំ​ដុះ​ជាក់ស្តែង​តែ​ប៉ុណ្ណោះ។ លោក​ទទួល​ស្គាល់​ក្រុមហ៊ុន​ទាំង​៤ មាន​ភាគ​ហ៊ុន​ជាមួយ​កងទ័ព​វៀតណាម ក៏ប៉ុន្តែ​មិន​មាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​បញ្ចូល​ភាគហ៊ុន​នោះ​ទេ៖ «វិនិយោគ​យើង​មិន​ប្រកាន់​ថា​ចិន វៀតណាម ស្អី​ទេ លើ​កិច្ចសន្យា​វិនិយោគ​ត្រឹមត្រូវ។ ក្រុមហ៊ុន​ហ្នឹង​មិន​មាន​ឈ្មោះ​ផ្លូវ​ការ ក្រុមហ៊ុន​៧២ ឬ ៧៥ នោះ​ទេ»


របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​បួន​នេះ​មាន​ភាគហ៊ុន​ជាមួយ​កងពល​លេខ​១៥ របស់​វៀតណាម។ ហេតុ​នេះ ក្រុមហ៊ុន រ៉ាម៉ា​ខ្មែរ​អន្តរជាតិ ឬ​ក្រុមហ៊ុន ម៉ែន សារុន និង​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ពីរ​ថា ក្រុមហ៊ុន​៧២។ ក្រុមហ៊ុន ដាយ​ដុង យឿង ប្ដូរ​មក​ក្រុមហ៊ុន​៧៤។ ចំណែក​ក្រុមហ៊ុន វាសនា​អិនវេសមេន ប្ដូរ​មក​ក្រុមហ៊ុន​៧៥។
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក លោក ឆាយ ធី កត់​សម្គាល់​ថា បន្ទាប់​ពី​ការ​បញ្ចូល​ភាគហ៊ុន​ជាមួយ​កងពល​លេខ​១៥ របស់​វៀតណាម ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សម្បទាន​ទាំង​៤ ត្រូវ​បាន​ដឹក​នាំ​ដោយ​ក្រុម​បច្ចេកទេស​ជា​ជនជាតិ​វៀតណាម ចំណែក​កម្មករ​ក្នុង​ក្រុមហ៊ុន គឺ​ជា​ពលរដ្ឋ​ខ្មែរ។ លោក​អះអាង​ថា មិន​ឃើញ​មាន​កងទ័ព​វៀតណាម បោះ​មូលដ្ឋាន​ទ័ព ឬ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ​ទេ៖ «យើង​ចុះ​អង្កេត​មិន​បាន​ឃើញ​ជា​ទ្រង់ទ្រាយ​កងទ័ព​វៀតណាម ទេ។ ជាទូទៅ​ឃើញ​ការ​គ្រប់គ្រង​ដោយ​អ្នក​បច្ចេកទេស​មេការ អ្នក​តំណាង​ជា​ជនជាតិ​វៀតណាម ហើយ​ការ​ដាំ​ដុះ​ម៉ៅការ​ដោយ​កម្មករ​ខ្មែរ»
យ៉ាង​ណា​ក៏ដោយ ក្នុង​នាម​ជា​អភិបាល​រង​ខេត្ត​ដែរ​នោះ លោក ញ៉ែម សំអឿន បញ្ជាក់​ថា ប្រសិន​ក្រុមហ៊ុន​សម្បទាន​ណា​អនុវត្ត​ផ្ទុយ​ទៅ​នឹង​កិច្ចសន្យា​ផ្តល់​ដី​សម្បទាន រាជ​រដ្ឋាភិបាល​នឹង​ពិនិត្យ​សម្រេច​លុប​ចោល ឬ​ដក​ហូត​ដី​សម្បទាន​នោះ​វិញ៕

4 comments:

Anonymous said...


Khmer people have been calling Hun Sen Ah Kwack Hun Sen for the following reasons:

- Hun Sen is blind to the destruction of Khmer natural resource.

- Hun Sen is blind to Yuon's encroachment of Khmer land.

- Hun Sen is blind to the million mass influx of the Vietnamese
migrants to fill Khmer land.

- Hun Sen is blind to the usefulness of the 1991 Paris Peace Accord.

- Koh Tral was officially lost to Vietnam due to Hun Sen's
blindness.

- Hun Sen is blind to Vietnam's total dominance over Cambodia.

In brief, Hun Sen is absolutely deserved the title "AH KWACK HUN SEN" (not "Samdach Asshole Decho Hun Sen") that Khmer people have been calling him and will be calling him even after he went to hell...

Bun Thoeun

Anonymous said...

what else are they going to say ? except denying the truth and probably calling those who speak the truth ''conspirators ''; no different than all government around the world right now..just like obama calling the people who own guns conspirators who want to overthrow his administration just because they want guns to protect themselves against criminals like the ISIS who are infiltrating into Europe and USA among the refugees and crossing the border from Mexico illegally..

Anonymous said...

អត់និយាយមិនបាន អាខ្វាក់មុន្ត្រីជំនាញខេត្តរតនគីរីវានិយាយថាមិនមានកងទ័ពយួនឈរជើងនៅក្នុងដីខ្មែរ អានេះពិតជាខ្វាក់ដូចចៅហា្វយវាមែន គេមានទាំងរូបថតចាមារា នឺងរូប video ហើយវាថាអត់ គិតទៅអានេះអាក្រក់ណាស់ ឈាមវាក្បត់ជាតិសល់ពីដូនតាវាមក គឺជាឈាមអាក្រក់ ។

Anonymous said...

The question is would the asshole officials in Ratanakiri or ah kwak govt dare to take the Cambidia daily to court and prosecute it for spreading fault information which would incite violence to the detrimental of national security and stability?.So far not, but may be they weighing their options.IF it were coming from the opposition camp,a arrest warrant would have been issued so fast that they would not have time for a pee.