ដោយ ជុន ច័ន្ទបុត្រ
2016-01-07 rfa
![]() |
| ពិធីខួបថ្ងៃ៧ មករា លើកទី៣៧ នៃថ្ងៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើរបបខ្មែរក្រហម ប្រារព្ធនាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។ |
គិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ ប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន ៣៧ឆ្នាំគត់ហើយ។ ថ្វីត្បិតតែមានដើមកំណើតពីគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយ លោក ហូ ជីមិញ នៅឆ្នាំ១៩៣០ គណបក្សនេះបានបំបែកខ្លួនចេញដោយឡែកវិញនៅឆ្នាំ១៩៥១ ហើយបានយកឈ្មោះថា “គណបក្សប្រជាជនបដិវត្តន៍ខ្មែរ”។ នាដំណាក់កាលនោះ គោលដៅចម្បងរបស់គណបក្ស គឺតស៊ូប្រឆាំងនឹងអាណានិគមនិយមបរទេស ហើយមានមនោគមវិជ្ជានយោបាយផ្អែកលើទ្រឹស្ដីកុម្មុយនីស្តរបស់ កាល់ ម៉ាក្ស។
គណបក្សនេះ បានផ្លាស់ប្ដូរសារធាតុ និងឈ្មោះជាញឹកញយឲ្យស្របទៅនឹងស្ថានការណ៍ក្នុងប្រទេស និងចរន្តនយោបាយអន្តរជាតិ។ ឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលត្រូវគេហៅមកទល់សព្វថ្ងៃនេះ ត្រូវបានផ្លាស់ប្ដូរជាចុងក្រោយនៅឆ្នាំ១៩៩១ ក្នុងរយៈកាលនៃការបង្រួបបង្រួមជាតិ និងការបោះឆ្នោតជាសាកលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។
ប្រសិនបើ លោក កាល់ ម៉ាក្ស បានរស់មានជីវិតមកដល់សព្វថ្ងៃ ហើយបានឃើញការវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះរបស់គណបក្សប្រជាជនកម្ពុជា លោកប្រហែលជាពិបាកនឹងជឿថា គណបក្សដែលពីដំបូងឡើយបង្កើតឡើងដោយយកទ្រឹស្ដីកុម្មុយនីស្តរបស់លោកជាមូលដ្ឋាននោះ បានប្រែក្លាយទៅជាគណបក្សមួយដែលចាត់ទុកផែនការអភិវឌ្ឍន៍ភាគច្រើន ជាមុខរបរស្វែងរកប្រាក់ដាក់ហោប៉ៅបុគ្គល ក្រុម បក្ស ឬក៏ដើម្បីបានផលចំណេញរបស់គណបក្សជាធំ និងរកចំណូលបានពីការកាប់ព្រៃឈើពីការចម្រាញ់ផលមួយចំនួន ដែលធ្វើឲ្យខូចខាតបរិស្ថាន និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីបឹង ស្ទឹង ទន្លេ បែបនេះណាស់។
អ្វីដែលលោកអាចពិបាកស្មានដល់ទៀតនោះ គឺថ្នាក់ដឹកនាំគណបក្ស បានប្រែក្លាយពីក្រុមសមមិត្តសមមិត្តនារី ទៅជាក្រុមសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា មហាសេដ្ឋី ប្រាសចាកទាំងស្រុងទៅនឹងទ្រឹស្ដីកុម្មុយនីស្ត ដែលជួរអ្នកដឹកនាំបក្ស ជាកម្មករ កសិករ វណ្ណៈអធននោះ។
តាមពិត លទ្ធិកុម្មុយនីស្ដមានទិសដៅបំបាត់ចោលនូវវណ្ណៈអភិជន ដែលមានទ្រព្យសម្បត្តិហូរហៀរ ដើម្បីដកហូតយកទ្រព្យសម្បត្តិដីធ្លី ដែលពួកគេកាន់កាប់តពូជទាំងនោះ យកទៅបែងចែកដល់ជនក្រីក្រឲ្យបានទទួលភាគផលស្មើៗគ្នានៅក្នុងសង្គម។ ផ្ទុយទៅវិញ ក្រុមអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ថ្វីតែអ្នកខ្លះក៏មានអតីតភាពជាកសិករកម្មករក្រក្រី ដូចទ្រឹស្ដីកុម្មុយនីស្តបានចែងមែន តែបន្ទាប់ពីបានកាន់អំណាចជិតកន្លះសតវត្សមកនេះ ឥទ្ធិពលនៃអំណាច បូកនឹងទឹកលុយ បានប្រែក្លាយពួកគាត់ឲ្យទៅជាមហាសេដ្ឋីតែរៀងៗខ្លួន ទៅណាមកណាមានអង្គរក្សមានខ្ញុំបម្រើហែហមឆ្វេងស្តាំ មានទ្រព្យសម្បត្តិប្រាក់កាសហូរហៀរ មានដីធ្លីនៅមិនអស់ ហើយព័ទ្ធរបងទុករាប់សិប ឬខ្លះដល់រាប់រយហិកតារ ខណៈដែលកសិករមួយចំនួនធំរកអង្ករច្រកឆ្នាំងមិនចង់គ្រប់ និងរកដីមួយដុំធ្វើស្រែមិនចង់បាននោះ។ ពួកគាត់មានភូមិគ្រឹះសម្រាប់រស់នៅក្នុងក្រុង ក្រៅក្រុង រហូតភូមិគ្រឹះសម្រាប់ទៅកម្សាន្តម្តងម្កាលនៅមាត់សមុទ្រទៀតផង ខណៈដែលប្រជាពលរដ្ឋមួយចំនួនត្រូវគេបណ្ដេញចេញពីផ្ទះសម្បែងទាំងបង្ខំ រកតែដំបូលជ្រកមួយមិនចង់បាននោះ។ ទីបំផុតទៅ ពួកគាត់បានក្លាយទៅជាអ្នកមានជាងពួកក្រុមវណ្ណៈអភិជន ដែលពួកគាត់ចង់រំលាយចោលពីដំបូងនោះទៅវិញ។
គណបក្សប្រជាជនកម្ពុជា ដែលមានប្រភពចេញពីគណបក្សកុម្មុយនីស្ត ដើម្បីជួយលើកស្ទួយកម្មករកសិករក្រក្រីនោះ ក៏ក្លាយទៅជាគណបក្សរបស់អ្នកមានមួយក្រុម ដែលភាគច្រើនជាប់សាច់សាលោហិត ឬក៏ជាប់សាច់ឈាមជាដន្លងដងស្នែងនឹងគ្នាទៀតផង។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) រកឃើញថា នៅកម្ពុជា ក្រុមអ្នកមានប្រមាណ ២០ភាគរយ កំពុងក្តោបក្តាប់ជាងពាក់កណ្ដាលនៃធនធានសរុបក្នុងប្រទេសទាំងមូល។
ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា បានប្រកាសបោះបង់ចោលគំរូលទ្ធិកុម្មុយនីស្ដរបស់ លោក កាល់ ម៉ាក្ស ហើយថាដឹកនាំប្រទេសដោយប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងណាក៏ដោយ ទាំងអ្នកនយោបាយដែលមិនស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា ទាំងអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា នៅតែចាត់ទុកថា គណបក្សនេះមានរចនាសម្ព័ន្ធគ្រប់គ្រងបែបកុម្មុយនីស្ត ហើយបានដឹកនាំប្រទេសតាមរបៀបផ្ដាច់ការ។
មកដល់ត្រង់នេះ យើងនឹងសិក្សាមើលថា តើរបបបែបណាដែលអាចចាត់ទុកថាជារបបផ្តាច់ការនោះ។ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រនយោបាយ បានប្រៀបធៀបយ៉ាងសាមញ្ញថា របបផ្តាច់ការ គឺជារបបណាដែលមិនប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ចុះតើរបបបែបណា ដែលអាចចាត់ទុកថា ជារបបប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ? លោក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គ្រីស្តូហ្វ ស្តែហ្វី (Christoph Stefes) នៃសាកលវិទ្យាល័យ កូឡូរ៉ាដូ (The University of Colorado) នៃសហរដ្ឋអាមេរិក ពន្យល់យ៉ាងងាយថា ប្រជាធិបតេយ្យ គឺជាប្រព័ន្ធមួយដែលផ្តល់លទ្ធភាពជាចំហឲ្យមនុស្សទូទៅ អាចប្រកួតប្រជែងឡើងកាន់អំណាចបានតាមការជ្រើសរើសដោយសេរី និងយុត្តិធម៌។
លោកបញ្ជាក់ថា រីឯនៅក្នុងរបបផ្តាច់ការវិញ គេប្រើប្រាស់វិធីបីយ៉ាងជាសំខាន់ក្នុងការដណ្ដើម និងគ្រប់គ្រងអំណាច។ នោះ គឺវិធីសម្លុត វិធីទិញ និងវិធីច្បាប់។ លោកសាស្ត្រាចារ្យ គ្រីស្តូហ្វ ស្តែហ្វី ពន្យល់ថា ជួនកាលមេដឹកនាំផ្តាច់ការប្រើវិធីសម្លុតគំរាមជាចំហតែម្តង តាមការវាយកម្ទេចបាញ់ប្រហារក្រុមបាតុករ ដែលហ៊ានងើបបះបោរ។ លោកបន្តថា ក៏ប៉ុន្តែជួនកាល មេដឹកនាំកាន់អំណាចផ្តាច់ការ គេក៏ប្រើវិធីទន់ភ្លន់មិនសម្លុតគំរាមដោយប្រើកម្លាំងអាវុធទេ តែប្រើប្រព័ន្ធតុលាការដើម្បីដាក់ទោសទណ្ឌក្រុមប្រឆាំង ឬអ្នកកាសែតណាដែលហ៊ានសរសេររិះគន់រដ្ឋាភិបាល។
ចំពោះវិធីទិញវិញ លោកថា មេដឹកនាំផ្តាច់ការទាក់ទាញឲ្យមានការគាំទ្រខ្លួនដោយទិញនឹងលុយត្រង់តែម្តង ឬក៏តាមរយៈការផ្តល់ឱកាស និងមុខតំណែង។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយម្នាក់ទៀតនៃសាកលវិទ្យាល័យ បើគ័រលី នៃក្រុងឡូសអង់ហ្សឺឡេស (UCLA) នៃសហរដ្ឋអាមេរិក អ្នកស្រី បាបារ៉ា ហ្គីឌី (Barbara Geddes) នៅក្នុងបទបង្ហាញរបស់អ្នកស្រីមួយក្រោមចំណងជើងថា “ហេតុអ្វីបានជាមានការបោះឆ្នោតនៅក្នុងរបបផ្តាច់ការ?” ក៏បានលើកឡើងស្រដៀងគ្នាដែរថា នៅក្នុងរបបផ្តាច់ការ គេប្រើប្រាស់គណបក្សជាឧបករណ៍មួយ ដើម្បីពង្រីកបណ្ដាញផ្សព្វផ្សាយមនោគមវិជ្ជារបស់គណបក្ស តាមរយៈការផ្តល់ផលប្រយោជន៍ដើម្បីទិញទឹកចិត្ត ទាក់ទាញការគាំទ្រក្នុងចំណោមមហាជន។
![]() |
អ្នកភូមិឡពាងប្រមាណ ៣០នាក់ នាំគ្នារែកចានឆ្នាំង មុងភួយ ធ្វើដំណើរដោយថ្មើរជើងមកទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤។ RFA/Chin Chetha
|
អ្នកដែលសកម្មបម្រើ ហើយស្មោះស្ម័គ្រប្ដូរផ្តាច់ជាមួយបក្ស និងមេគណបក្ស ត្រូវបានគេផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ទទួលលាភសក្ការៈ និងបានតំណែងក្នុងជួររដ្ឋាភិបាល ដើម្បីបានទទួលប្រាក់ខែរដ្ឋ ជាដើម។ ពួកគាត់ជាទូទៅ ទទួលបាននូវឱកាសច្រើនជាងអ្នកដទៃក្នុងការធ្វើជំនួញ ឬក្នុងការទទួលបានដីសម្បទានសេដ្ឋកិច្ច ជាដើម។ អ្នកស្រីបន្តថា គឺដោយពួកគេបានផលប្រយោជន៍ពីគណបក្សដូច្នេះហើយ បានជាពួកគេត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាឲ្យគណបក្សបានបន្តកាន់អំណាច និងជួយការពារមេគណបក្ស ជាការតបស្នងសងគុណដល់គណបក្ស និងមេគណបក្ស ដែលពួកគេជំពាក់គុណទៅលើ ក្នុងការដែលបានធ្វើឲ្យពួកគេបានទទួលបុណ្យស័ក្ដិ លាភសក្ការៈទាំងនោះ។
ចំពោះកាប្រើវិធីច្បាប់វិញ លោកសាស្ត្រាចារ្យលើកឡើងថា មេដឹកនាំរបបផ្តាច់ការត្រូវការភាពស្របច្បាប់ ជាងមេដឹកនាំរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្បិតមេដឹកនាំប្រជាធិបតេយ្យភាគច្រើន ឡើងកាន់អំណាចតាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ រីឯមេដឹកនាំផ្តាច់ការវិញ ឡើងកាន់អំណាចតាមកម្លាំងបាយ ឬបើឡើងតាមការបោះឆ្នោតវិញ ក៏ជាការបោះឆ្នោតមួយដែលកេងបន្លំ ឬទិញសន្លឹកឆ្នោត ជាដើម។ លោកបានលើកឡើងថា នៅមានទម្រង់ដទៃទៀតដែលមេដឹកនាំរបបផ្តាច់ការនិយមយកទៅប្រើ ដើម្បីដណ្ដើមភាពស្របច្បាប់ដែរ ដូចជា បង្កឲ្យមានភាពវឹកវរណាមួយក្នុងសង្គម រួចរដ្ឋាភិបាលចេញមុខបង្ក្រាប ឬក៏ប្រើសន្លឹកបៀជាតិនិយម មានការលើកយកជម្លោះជាមួយប្រទេសជិតខាងមកដោះស្រាយ ដើម្បីកេងចំណេញនយោបាយ និងដើម្បីទាក់ទាញឲ្យមានការគាំទ្រពីប្រជាពលរដ្ឋ ជាដើម។
គឺនៅក្នុងគោលបំណងស្វែងរកភាពស្របច្បាប់ និងការគាំទ្រពីប្រជាពលរដ្ឋនេះដែរ លោកសាស្ត្រាចារ្យសរសេរថា មេដឹកនាំផ្តាច់ការ តែងលើកយកការរីកចម្រើនក្រោមការដឹកនាំនៃរបបខ្លួន មកឃោសនាម្តងហើយម្តងទៀត ទោះបីជាមិនមានការរីកចម្រើនពិតប្រាកដ ឬក៏ការរីកចម្រើនទាំងនោះ មិនបានមកពីគោលនយោបាយដឹកនាំរបស់ខ្លួនក៏ដោយ។
របាយការណ៍ធនាគារពិភពលោក អំពីភាពក្រីក្រនៅកម្ពុជា បង្ហាញថា អត្រានៃភាពក្រីក្រនៅឆ្នាំ២០១១ មានចំនួន ២០,៥% គឺថយចុះពី ៥៣% នៅឆ្នាំ២០០៤។ ដោយផ្អែកទៅតួលេខនេះ រដ្ឋាភិបាលបានលើកឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិតបញ្ញាញាណដ៏ឈ្លាសវៃ ដែលកាត់បន្ថយភាពក្រីក្របានជាងពាក់កណ្ដាលក្នុងរយៈពេល ៧ឆ្នាំ។ ចំពោះអ្នកសេដ្ឋកិច្ចវិញ ពួកគេនៅតែចាត់ទុកថា ស្ថានភាពក្រីក្រនៅតែជាបញ្ហាចម្បងនៅកម្ពុជា។ ថ្វីត្បិតតែអត្រានៃភាពក្រីក្រចុះថយមែន តែចំនួនអ្នកក្បែរក្រ គឺមានន័យថា អ្នកដែលនៅលើបន្ទាត់ក្រីក្រតែបន្តិច មានចំនួនដល់ទៅ ៨,១លាននាក់។ បើបូកបញ្ចូលទាំងអ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ២០,៥% ដែលស្មើនឹង ៦,៩លាននាក់ យើងនឹងឃើញថា អ្នកក្រ និងអ្នកជិតក្រនៅកម្ពុជា មានចំនួន ១៥លាននាក់ក្នុងចំណោមប្រជាជនពលរដ្ឋសរុបចំនួន ១៥,៦លាននាក់។
គឺដោយមានអ្នកក្រ និងអ្នកជិតក្រស្ទើរតែមួយប្រទេស អ្នកដែលត្រូវគេរឹបអូសយកដីផ្ទះសម្បែងស្ទើរនៅគ្រប់ខេត្ត-ខណ្ឌ អ្នកដែលរងគ្រោះនូវអំពើអយុត្តិធម៌សង្គមរាប់មិនអស់នេះហើយ ដែលបានបង្កឲ្យមានការងើបបះបោរតវ៉ាពីសំណាក់ប្រជាពលរដ្ឋស្ទើរគ្រប់កន្លែង ទៅនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចអស់រយៈពេល ៣៧ឆ្នាំកន្លងមកនេះ។
ស្ថានភាពនៃការងើបតស៊ូប្រឆាំងរបស់ប្រជាពលរដ្ឋនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ អាចជួយឲ្យ លោក កាល់ ម៉ាក្ស មិនសូវភ្ញាក់ផ្អើលពេក ប្រសិនបើលោកបានឃើញស្ថានការណ៍នៅកម្ពុជា ផ្ទាល់ភ្នែកលោក ត្បិតវាស៊ីគ្នាទៅនឹងទ្រឹស្ដីកុម្មុយនីស្ត ដែលចែងថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ”៕



4 comments:
Only yuon slave and stupid dump people that say 7 makara is day yuon saved Khmer people .
Dear compatriots,
The real Khmer people must understand that the CNRP has been waging a fight against a monster Yuon slave Hun Sen, who had sold his soul to serve Yuon in exchange for his power.
How many thousands of Khmer people did Hun Sen kill in order to gain trust from Vietnam and put him in power to replace Penn Sovann?
Some people have complained that the demonstrators after the 2013 election had reached 1 million people strong already, the CNRP should have seized that opportunity and toppled Hun Sen at that time.
The problem was that Khmer people do not know Hun Sen well. This monster Hun Sen will crush those demonstrator and the CNRP at that time, claiming that the CNRP wanted to topple him illegally because the CPP had won the election.
If Khmer people want to succeed, they must have perseverance, keep on fighting by helping the CNRP to win the next election . This time, 2018, the CPP cannot self proclaim itself as the winner like it did in 2013.
Creating a new party, like Mam Sonando, will only help the CPP to win the election legally and serve the evil Vietnam to swallow Cambodia.
I hope that Mam Sonando will be joining the CNRP before this next election to give Khmer people a good chance to remove Hun Sen and free Cambodia from Yuon's grip.
Please be patient, at least the CNRP had woken Khmer people up and the CNRP force is still in tact and resume its noble work to save Cambodia from the evil Vietnam.
Bun Thoeun
(not a CNRP's member)
Could you look on the picture, most of them may be young generation of Yuon offspring in 40 years under Khmer traitorous regime .
បើមិនមានអង្ការសហប្រជាជាតិ ការបោះឆ្នោតនៅឆ្នាំ២០១៨ទោះCNRP ឈ្នះ២ភាគ៣ក៏មិនមានប្រយោជន៏ ពេលនោះហុ៊នសែននឺងអោយពួកគេដូចជារដ្ធមុន្ត្រីក្រសួងពត៏មានខៀវ កញ្ញារិតឡើងប្រកាសថាCPPឈ្នះទៀតដូចកាលពីឆ្នាំ២០១៣ហើយហុ៊នសែនបញ្ជូនទ័ពនឺងរដ្ឋក្រោះពាសដែកហុ៊ំព័ទ្ធទៀតធ្វើក្ដអីហុ៊នសែន ដូច្នេះបើមិនមានអង្ការសហប្រជាតិមក ត្រួតពិនិត្យទេមិនបាច់ល្អជាង យើងក៏ដឺងហើយថាហ៊ុនសែនវាមានយួននៅពីក្រោយការពារវាជានិច្ច នេះជាគន្លឺសចម្បង បើខ្មែរយើងមិនរាយការរឿងទៅអន្តរជាតិយើងមិនអាច ដោះស្រាយបានឡើយ CNRP ត្រូវដោះស្រាយរឿងនេះជារឿងធំបំផុត មិនមែនស្រែកថាឈ្នះៗ បើយើងឈ្នះវានឺងដូច២០១៣ដដែល ។ នេះជាមតិតតាំងជាមួយជនក្បត់ជាតិ ។
Post a Comment