A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 January 2016

អ្នក​វិភាគ​បញ្ហា​សង្គម​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​តិចណូ​ថា​ជា​ស្ពាន​អាកាស​៥​មករា

អ្នក​វិភាគ​បញ្ហា​សង្គម​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​តិចណូ​ថា​ជា​ស្ពាន​អាកាស​៥​មករា
ដោយ យ៉ង ចាន់តារា
2016-01-04 rfa

ទិដ្ឋភាព​នៅ​ស្ពាន​អាកាស​ត្រង់​ស្តុប​តិចណូ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
 RFA/Chum Rasy

ស្ពាន​អាកាស​ត្រង់​ស្តុប​តិចណូ នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពាន​នេះ រដ្ឋាភិបាល​នឹង​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ស្ពាន​អាកាស ៥ មករា ដើម្បី​រំឭក​ដល់​ខួប ៤០​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

អ្នក​វិភាគ​រិះគន់​ការ​ដាក់​ឈ្មោះ​នេះ ថា​ជា​ការ​លើក​តម្កើង​ប្រមុខ​រដ្ឋាភិបាល​ហួស​ហេតុ ដែល​បង្ហាញ​ថា អាជ្ញាធរ​គ្មាន​យន្តការ​ជាក់លាក់​ក្នុង​ការ​ដាក់​ឈ្មោះ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​តម្កើង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។

អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី ហៅ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​តិចណូ ថា​ជា​ស្ពាន​អាកាស ៥ មករា ដើម្បី​រំឭក​ដល់​ខួប​អាពាហ៍ពិពាហ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អំពើ​ទំយើ​បុគ្គល។

លោក កែម ឡី លើក​ឡើង​បែប​នេះ ដោយសារ​តែ​លោក​មើល​ឃើញ​ថា ធនធាន​ហិរញ្ញវត្ថុ​ដែល​យក​មក​ប្រើ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ស្ពាន ថ្នល់ សាលា​រៀន និង​មន្ទីរពេទ្យ ជាដើម មិន​មែន​ជា​ថវិកា​របស់​ប្រមុខ​រដ្ឋាភិបាល និង​ភរិយា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ថវិកា​ទាំង​នោះ គឺ​ជា​ថវិកា​របស់​រដ្ឋ។ ម្យ៉ាង​វិញ​ទៀត វា​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​នយោបាយ​ដែល​មិន​ស្មើ​ភាព​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ផ្សេង​ទៀត៖ «វា​ត្រូវ​មាន​ការ​ឯកភាព​គ្នា​មួយ​ចំពោះ​ផ្លូវ​ជាតិ ស្ពាន ជាដើម មិន​មែន​ក្នុង​នាម​នាយក​រដ្ឋមន្ត្រី ការ​ដឹក​នាំ​ការ​សាងសង់ មិន​មែន​របស់​ខ្លួន​ឯង​ទេ គឺ​ក្នុង​នាម​មន្ត្រី​សាធារណៈ។ ហើយ​បើ​ក្នុង​នាម​មន្ត្រី​សាធារណៈ មិន​មាន​សិទ្ធិ​សម្រេច​ខ្លួន​ឯង​ទេ។ នេះ​គេ​អាច​ហៅ​ថា ជា​ការ​សម្រេច​អត្តនោម័តិ​បុគ្គល​ទៅ​វិញ។ មួយ​ទៀត​វា​បញ្ជាក់​អំពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឆាក​នយោបាយ អត់​ស្មើ​គ្នា​ទេ ពីព្រោះ​លុយ​នេះ​មិន​មែន​ជា​លុយ​នាយក​រដ្ឋមន្ត្រី និង​ប្រពន្ធ​នាយក​រដ្ឋមន្ត្រី​ទេ។ លុយ​ទាំងអស់​ជា​លុយ​រដ្ឋ»។



ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មិន​មាន​ជា​យន្តការ​ច្បាស់លាស់​ណា​មួយ​ឡើយ​ដើម្បី​ដាក់​ឈ្មោះ​ទីតាំង​សាធារណៈ។ ការ​ដាក់​ឈ្មោះ​ភាគ​ច្រើន ធ្វើ​ឡើង​តាម​ការ​សម្គាល់​ភូមិសាស្ត្រ និង​តាម​គោលការណ៍​ណែនាំ​ពី​រដ្ឋាភិបាល។ តួយ៉ាង​ដូចជា​ស្ពាន​អាកាស​តិចណូ​នេះ ជាដើម ដែល​ត្រូវ​បាន លោក ហ៊ុន សែន ដាក់​ឈ្មោះ​ថា​ជា​ស្ពាន​អាកាស ៥ មករា៖ «យន្តការ​នៃ​ការ​ដាក់​ឈ្មោះ​វា​ខុសៗ​គ្នា ខ្លះ​ដាក់​តាម​ឈ្មោះ​ព្រឹត្តិការណ៍​ណា​មួយ​ទៅ។ ជួន​កាល​យើង​ឧទ្ទិស​ទៅ​ដល់​ប្រវត្តិ ឬ​ក៏​ស្នាដៃ​របស់​វីរជន​ណា​មួយ​អ៊ីចឹង​ទៅ។ បាទ! វា​អ៊ីចឹង។ ខ្លះ​ក៏​ឈ្មោះ​បរទេស​ទៅ គឺ​ដោយសារ​តែ​មាន​ខួប​អនុស្សាវរីយ៍ ឬ​ក៏​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​គ្នា​អ៊ីចឹង​ទៅ»។

ស្ពាន​អាកាស​តិចណូ គឺ​ជា​ស្ពាន​អាកាស​ទី​៤ ហើយ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​សាងសង់​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ស្ពាន​នេះ​ចំណាយ​ទុន​សាងសង់​ជាង ១៤​លាន​ដុល្លារ​អាមេរិក និង​ត្រូវ​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។

ស្ពាន​អាកាស​តិចណូ មាន​ទាំង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ស្ថិត​នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ឆ្លង​កាត់​ខាង​លើ​ប្រសព្វ​មហា​វិថី​គីមអ៊ីលស៊ុង និង​មហា​វិថី​ម៉ៅសេទុង។ ស្ពាន​អាកាស​នេះ មាន​ប្រវែង ៣៨៣​ម៉ែត្រ ទទឹង ១៥,៨​ម៉ែត្រ និង​ផ្លូវ​ក្រោម​ដី​មាន​ប្រវែង ៣៥៦​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ។

អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​ដាក់​ឈ្មោះ​ទីតាំង​សាធារណៈ ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្ទង់​មតិ ឬ​ការ​ឯកភាព​ថ្នាក់​ជាតិ​មួយ ដែល​មិន​មែន​ជា​ការ​សម្រេច​ដោយ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ពីព្រោះ​ទីតាំង​ទាំង​នេះ ជា​ការ​សម្គាល់ ឬ​តំណាង​ឲ្យ​ជាតិ​ទាំង​មូល និង​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត មិន​មែន​ជា​ការ​បង្ហាញ​ឥទ្ធិពល​តែ​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ​តែ​មួយ​នោះ​ឡើយ៕

2 comments:

Anonymous said...

អានេះវា ដូចគេថា ដំបាោមិនឈឺទៅយកឈើចាក់ ឃើញទេនៅមិនស្ងៀម ឲ្យគេជេររហូតដល់ម៉ែឪ ដល់គេជេរបែរជាខឹងនឹងគេ ចុះស្ពាននោះវាអ្នកចេញលុយធ្វើឬ? អញ្ចឹងបានគេជេរមែនហ្នឹងបានសមមុខវា។

Anonymous said...

ធ្វើម្តេចទេស្រុកខ្មែរ ជារបស់ដែកជោទៅហើយ ត្រង់ណាក៍ ហ៊ុន ចង់ដាក់ឈ្មោះ វាដែរ តែចុងក្រោយនេះ ដូចឃើញ គេជេរអាខ្វាក់សមបើមណាស់ ព្រោះវាប្រើ ពូលីស ឲ្យប្រមូលប្រក់ពីប្រជាជនក្រីក្រ យកទៅឲ្យចៅហ្វាយយួនវាដឹង ដោយចោទថាខុសច្បាប់ បើកបរ ហា ហា ម្តេចមិនថា អសើព្រៃកាប់ អស់ដីលក់ទេដឹង បានជាមកកៀបកខ្មែរអញ្ចឹង ហ៊ុន ពូកែក្រលៃណាស់ ខុសច្បាប់បើកបរ លោកអើយ ដូចដេញខ្មែរចេញពីឡូរកត្រីនៅទន្លេសាប ថាខ្លាចខូចបឹង តែតាមពិតកឺ ឲ្យយួនរកត្រីនៅទីនោះសោះ ។សុំបងប្អូនចាំមើលទៅបើហ៊និយា ថាឯលិច វាច្បាស់ជាខាងកើតហើយ តាមមើលទៅវាអស់របស់ធម្មជាតិហើយ ដូច្នេះយួនវានឹងកៀបករខ្មែរហើយពីពេលនេះទៅ។

ផ្កាយពេញខ្លួន យួនពេញស្រុក