ដោយ យ៉ង ចាន់តារា
2016-01-04 rfa
![]() |
| ទិដ្ឋភាពនៅស្ពានអាកាសត្រង់ស្តុបតិចណូ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ |
ស្ពានអាកាសត្រង់ស្តុបតិចណូ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ មករា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពាននេះ រដ្ឋាភិបាលនឹងដាក់ឈ្មោះជាផ្លូវការថា ស្ពានអាកាស ៥ មករា ដើម្បីរំឭកដល់ខួប ៤០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ លោក ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
អ្នកវិភាគរិះគន់ការដាក់ឈ្មោះនេះ ថាជាការលើកតម្កើងប្រមុខរដ្ឋាភិបាលហួសហេតុ ដែលបង្ហាញថា អាជ្ញាធរគ្មានយន្តការជាក់លាក់ក្នុងការដាក់ឈ្មោះទ្រព្យសម្បត្តិសាធារណៈ និងតម្កើងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី។
អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ហៅការដាក់ឈ្មោះស្ពានអាកាសតិចណូ ថាជាស្ពានអាកាស ៥ មករា ដើម្បីរំឭកដល់ខួបអាពាហ៍ពិពាហ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអំពើទំយើបុគ្គល។
លោក កែម ឡី លើកឡើងបែបនេះ ដោយសារតែលោកមើលឃើញថា ធនធានហិរញ្ញវត្ថុដែលយកមកប្រើសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យ ជាដើម មិនមែនជាថវិការបស់ប្រមុខរដ្ឋាភិបាល និងភរិយានោះទេ។ ផ្ទុយទៅវិញ ថវិកាទាំងនោះ គឺជាថវិការបស់រដ្ឋ។ ម្យ៉ាងវិញទៀត វាបង្ហាញពីការប្រកួតប្រជែងនយោបាយដែលមិនស្មើភាពរវាងគណបក្សកាន់អំណាច និងគណបក្សដទៃផ្សេងទៀត៖ «វាត្រូវមានការឯកភាពគ្នាមួយចំពោះផ្លូវជាតិ ស្ពាន ជាដើម មិនមែនក្នុងនាមនាយករដ្ឋមន្ត្រី ការដឹកនាំការសាងសង់ មិនមែនរបស់ខ្លួនឯងទេ គឺក្នុងនាមមន្ត្រីសាធារណៈ។ ហើយបើក្នុងនាមមន្ត្រីសាធារណៈ មិនមានសិទ្ធិសម្រេចខ្លួនឯងទេ។ នេះគេអាចហៅថា ជាការសម្រេចអត្តនោម័តិបុគ្គលទៅវិញ។ មួយទៀតវាបញ្ជាក់អំពីការប្រកួតប្រជែងនៅក្នុងឆាកនយោបាយ អត់ស្មើគ្នាទេ ពីព្រោះលុយនេះមិនមែនជាលុយនាយករដ្ឋមន្ត្រី និងប្រពន្ធនាយករដ្ឋមន្ត្រីទេ។ លុយទាំងអស់ជាលុយរដ្ឋ»។
ទាក់ទិនរឿងនេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា សាលារាជធានីភ្នំពេញ មិនមានជាយន្តការច្បាស់លាស់ណាមួយឡើយដើម្បីដាក់ឈ្មោះទីតាំងសាធារណៈ។ ការដាក់ឈ្មោះភាគច្រើន ធ្វើឡើងតាមការសម្គាល់ភូមិសាស្ត្រ និងតាមគោលការណ៍ណែនាំពីរដ្ឋាភិបាល។ តួយ៉ាងដូចជាស្ពានអាកាសតិចណូនេះ ជាដើម ដែលត្រូវបាន លោក ហ៊ុន សែន ដាក់ឈ្មោះថាជាស្ពានអាកាស ៥ មករា៖ «យន្តការនៃការដាក់ឈ្មោះវាខុសៗគ្នា ខ្លះដាក់តាមឈ្មោះព្រឹត្តិការណ៍ណាមួយទៅ។ ជួនកាលយើងឧទ្ទិសទៅដល់ប្រវត្តិ ឬក៏ស្នាដៃរបស់វីរជនណាមួយអ៊ីចឹងទៅ។ បាទ! វាអ៊ីចឹង។ ខ្លះក៏ឈ្មោះបរទេសទៅ គឺដោយសារតែមានខួបអនុស្សាវរីយ៍ ឬក៏ការចងសម្ព័ន្ធមេត្រីភាពគ្នាអ៊ីចឹងទៅ»។
ស្ពានអាកាសតិចណូ គឺជាស្ពានអាកាសទី៤ ហើយនៅកម្ពុជា ដែលត្រូវបានសាងសង់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ស្ពាននេះចំណាយទុនសាងសង់ជាង ១៤លានដុល្លារអាមេរិក និងត្រូវបានសម្ពោធការដ្ឋានសាងសង់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៤។
ស្ពានអាកាសតិចណូ មានទាំងស្ពានអាកាស និងផ្លូវក្រោមដី ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង។ ស្ពានអាកាសនេះ មានប្រវែង ៣៨៣ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ និងផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ និងទទឹង ៨ម៉ែត្រ។
អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា ការដាក់ឈ្មោះទីតាំងសាធារណៈ ត្រូវធ្វើឡើងដោយមានការស្ទង់មតិ ឬការឯកភាពថ្នាក់ជាតិមួយ ដែលមិនមែនជាការសម្រេចដោយបុគ្គលណាម្នាក់នោះទេ ពីព្រោះទីតាំងទាំងនេះ ជាការសម្គាល់ ឬតំណាងឲ្យជាតិទាំងមូល និងបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយទៀត មិនមែនជាការបង្ហាញឥទ្ធិពលតែក្រុមគ្រួសារថ្នាក់ដឹកនាំតែមួយនោះឡើយ៕

2 comments:
អានេះវា ដូចគេថា ដំបាោមិនឈឺទៅយកឈើចាក់ ឃើញទេនៅមិនស្ងៀម ឲ្យគេជេររហូតដល់ម៉ែឪ ដល់គេជេរបែរជាខឹងនឹងគេ ចុះស្ពាននោះវាអ្នកចេញលុយធ្វើឬ? អញ្ចឹងបានគេជេរមែនហ្នឹងបានសមមុខវា។
ធ្វើម្តេចទេស្រុកខ្មែរ ជារបស់ដែកជោទៅហើយ ត្រង់ណាក៍ ហ៊ុន ចង់ដាក់ឈ្មោះ វាដែរ តែចុងក្រោយនេះ ដូចឃើញ គេជេរអាខ្វាក់សមបើមណាស់ ព្រោះវាប្រើ ពូលីស ឲ្យប្រមូលប្រក់ពីប្រជាជនក្រីក្រ យកទៅឲ្យចៅហ្វាយយួនវាដឹង ដោយចោទថាខុសច្បាប់ បើកបរ ហា ហា ម្តេចមិនថា អសើព្រៃកាប់ អស់ដីលក់ទេដឹង បានជាមកកៀបកខ្មែរអញ្ចឹង ហ៊ុន ពូកែក្រលៃណាស់ ខុសច្បាប់បើកបរ លោកអើយ ដូចដេញខ្មែរចេញពីឡូរកត្រីនៅទន្លេសាប ថាខ្លាចខូចបឹង តែតាមពិតកឺ ឲ្យយួនរកត្រីនៅទីនោះសោះ ។សុំបងប្អូនចាំមើលទៅបើហ៊និយា ថាឯលិច វាច្បាស់ជាខាងកើតហើយ តាមមើលទៅវាអស់របស់ធម្មជាតិហើយ ដូច្នេះយួនវានឹងកៀបករខ្មែរហើយពីពេលនេះទៅ។
ផ្កាយពេញខ្លួន យួនពេញស្រុក
Post a Comment