A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 January 2016

អាជ្ញាធរ​នឹង​ទប់ស្កាត់​ការ​ធ្វើ​ពិធី​រំលឹក​ខួប​អ្នក​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង

អាជ្ញាធរ​នឹង​ទប់ស្កាត់​ការ​ធ្វើ​ពិធី​រំលឹក​ខួប​អ្នក​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង
ដោយ ខែ សុណង
2016-01-02 rfa
អ្នក​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​នៅ​ភូមិ​ក្រាំទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រងគ្រោះ និង​អ្នក​ដែល​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ បាន​រួម​គ្នា​ជាមួយ​សហជីព កម្មករ នឹង​ធ្វើ​ពិធី​រំលឹក​ខួប ២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​កម្មករ​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពិធី​ជួបជុំ​នេះ គេ​គ្រោង​ធ្វើ​នៅ​ក្បែរ​សួន​កាណាឌីយ៉ា ស្ថិត​នៅ​លើ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ព្រមាន​ប្រើ​វិធានការ​ទប់ស្កាត់​ការ​ជួបជុំ​របស់​ក្រុម​សហជីព​ដែល​ប៉ុនប៉ង​ធ្វើ​ពិធី​រំលឹក​ខួប ២​ឆ្នាំ ជូន​អ្នក​ស្លាប់​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មករា ថា សាលា​រាជធានី​នឹង​មាន​វិធាន​ការ​ទប់ស្កាត់​ចំពោះ​ការ​ប៉ុនប៉ង​ជួបជុំ​គ្នា​ធ្វើ​ពិធី​នេះ។ លោក​ថា សាលា​រាជធានី​មិន​បាន​ឃើញ​សេចក្ដី​ជូន​ដំណឹង ឬ​លិខិត​សុំ​ការ​អនុញ្ញាត​ណា​មួយ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​នេះ​ទេ៖ «យើង​ខ្ញុំ​ក៏​អត់​មាន​ទទួល​ការ​ស្នើសុំ​រៀបចំ​អី​នៅ​ទីតាំង​សាធារណៈ​អ៊ីចឹង​ដែរ។ ការ​រៀបចំ​ពិធី​អី​ក៏ដោយ នៅ​ទីតាំង​សាធារណៈ​បើ​មិន​មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែនដី​ទៅ​គឺ​ថា យើង​មិន​អនុញ្ញាត​ជូន​ទេ គឺ​ជា​ទង្វើ​ខុស​ច្បាប់​មួយ។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ»។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សហជីព​ដទៃ​ដែល​ផ្ដួចផ្ដើម​រៀបចំ​ពិធី​នេះ​ថ្លែង​ថា ពួកគាត់​រៀបចំ​ពិធី​នេះ ពុំ​មាន​ការ​ជូន​ដំណឹង​សាលា​រាជធានី​នោះ​ទេ ពីព្រោះ​ជា​ពិធី​សាសនា​ដែល​នឹង​រាប់បាត្រ​បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ទីកន្លែង​កើត​ហេតុ។



លោក​ថា ទាំង​អ្នក​ស្លាប់​អ្នក​របួស និង​អ្នក​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​គឺ​បាន​បូជា​ជីវិត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ដើម្បី​លើក​ស្ទួយ​ជីវភាព​កម្មករ៖ «អត់​មាន​ច្បាប់​អី​ត្រូវ​ជូន​ដំណឹង ព្រោះ​យើង​ធ្វើ​នេះ​គ្រាន់​តែ​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ និង​បង្សុកូល​តែ​ប៉ុណ្ណោះ អត់​មាន​ហែ​ក្បួន​តវ៉ា​បាតុកម្ម​អី​ទេ។ យើង​ចង់​រំលឹក​ឲ្យ​កម្មករ​ខ្មែរ​ទាំង​អស់​ឲ្យ​បាន​ដឹង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កន្លង​មក​គឺ​ជា​ការ​ចូលរួម​ចំណែក​ពី​អ្នក​ស្លាប់​ទាំង​នោះ​យ៉ាង​ធំធេង។ យើង​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អ្វី​ទាល់​តែ​សោះ»។

ពាក់ព័ន្ធ​នឹង​សំណង​យុត្តិធម៌​នេះ សាច់ញាតិ​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​នៅ​លើ​ផ្លូវ​វ៉េងស្រេង សម្ដែង​ក្ដី​អស់​សង្ឃឹម។

អ្នកស្រី ឈីវ សារ៉ុន ជា​ភរិយា​របស់​សព​លោក យាន រិទ្ធី ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ និយាយ​ថា ពន្លឺ​យុត្តិធម៌​គ្មាន​ទេ​សម្រាប់​គ្រួសារ​គាត់៖ «ខ្ញុំ​អត់​បាន​ទៅ​ផង ឆ្នាំ​នេះ​ខ្ញុំ​មក​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​ធ្វើ​បាយ​សម្ល​ទៅ​វត្ត។ រយៈពេល ២​ឆ្នាំ​ហើយ​គ្មាន​រឿង​អី​ដែល​អាច​ថា ធ្វើ​ឲ្យ​ខ្ញុំ​សង្ឃឹម​បាន។ គ្មាន​ប្រយោជន៍​អី​សោះ​គិតៗ​ទៅ»។

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពេល​នោះ​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​របួស។ ចំណែក​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។ ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​មក​ផ្ដន្ទាទោស៕

2 comments:

Anonymous said...


SHOULD ENG CHHAY EANG PUBLICLY APOLOGIZE TO THE KHMER KROM PEOPLE?

Recently, there have been an overwhelming condemnation over Eng Chhay Eang's opinion regarding Oknha Son Kuy's sacrifice his life to save Khmer Krom's culture.

Let's discuss this issue:

1- Khmer krom are human being. The evil Vietnam wanted to kill and destroy all Khmer Krom people. In this matter, the evil Vietnamese are bad and Khmer Krom people must exert their own efforts to fight them back.

2- Oknha Son Kuy was a popular figure who can gather khmer Krom people to fight the evil Vietnam.

3- To defeat Son Kuy , the evil Vietnam used a dirty strategy by killing Khmer Krom people to make Son Kuy surrender.

4- Instead of gathering the Khmer Krom people to wage a fierce fight against the oppressor Vietnam, Oknha Son Kuy surrendered and let the evil Vietnamese killed him in exchange for Vietnam to save Khmer culture.

5- Let's take a close look: KHMER CULTURE BELONG TO KHMER.
Why did Son Kuy have to sacrifice his life to save something that belong to Khmer ?
The evil Vietnam actually wanted to kill a popular Khmer Krom leader Son Kuy. So Vietnam used a trick a kill Son Kuy, and Son Kuy, in my opinion fall into the Vietnam's trick. Look at the present situation in Khmer Krom: Vietnam has continued its oppression over the Khmer Krom people even after Son Kuy had sacrificed his life.

6- Would it be better if the Khmer Krom people at that time followed Son Kuy into the jungle and fought back against the evil Vietnam and trying to liberate Khmer Krom back from the evil Vietnam?
For this reason, I think Khmer Krom people should understand and tolerate Eng Chhay Eang's statements. In my opinion, Eng Chhay Eang is more right than wrong.

Finally, currently, the evil Vietnam wanted to destroy the CNRP by killing Sam Rainsy. Some stupid people have echoed the evil Vietnam's intention by calling Sam Raainsy a coward for not returning to Cambodia to let Ah Kbot Cheat Hun Sen imprison and kill Ram Rainsy in the prison.
In my opinion, an alive Sam Rainsy would serve Cambodia better than a dead Sam Rainsy. Do not fall into the evil Vietnam's trap by pushing Sam Rainsy into the Prey Sor jail.
If Khmer people want to save Cambodia, they must learn how to make good judgment: understand well what is wrong, what is right, who is the Khmer traitor, who is the Khmer hero.
Another tactic that the evil Vietnam is deploying is making Khmer people to cast doubt on all the Khmer leaders - convincing Khmer people to not trust any Khmer leaders, the evil Vietnam has spread the crazy saying "Anar Kor Dauch Anar" .

Bun Thoeun

P.S: I am not a CNRP's member.

Anonymous said...

ចយដឹកអើយ ពួកដែលគេមិនសប្បាយចិត្ត ដោយ សម រង្ស៊ី មិនចូលឲ្យយួនសម្លាប់ គេច្បាស់ជាមិនសប្បាយចិត្តហើយ ព្រោះគេគិតថាបើ សម រង្ស៊ីស្លាប់ទៅច្បាស់ជាគ្មានង្នកណាតវ៉ានឹងយួនទៀទេ ង្នកណាក៍ដឹងថា សម រង្ស៊ី មិនមែនកាប់មិនមុតដុតមិនឆេះ ឯណា តើមែនទេអស់លោក? បើស្លាប់ដូច សាន់ គុយ ថាអស្ចារ្យណាស់ឬ? ពិតណាស់បានជាប្រវត្តសាស្រ្ត តើប្រវត្តនោះជួយខ្មែរបានទេ? ដូច្នេះ សមរង្ស៊ី មិនមានប្រវត្តថាស្លាប់ដោយសាជាតិ តែគាត់នៅមានជីវិតបន្តរ តស៊ូរ តទៅទៀត តែសុំកុំភ្លេចថាយួនមានល្បិចរាប់មិនអស់ យួនគេដាក់អន្ទាក់គ្រប់ជ្រុង បើខ្មែរមិនជួយគ្នាទេ ច្បាស់ជាគាត់ចូលអន្ទាក់គេហើយ ព្រោះ គេថាសត្វទេដែលភ្លេច អន្ទាក់ តែអន្ទាក់មិនដែលភ្លេចសត្វ ទេណា។ តាមខ្ញុំ សុំឲ្យគាត់មិនជីវិតបន្តរ តស៊ូទៅទៀត សុំបងប្អូនកុំចង់ឲ្យការតស៊ូនេះ វាចប់ត្រឹមនេះអី តើមានទេ? អ្វីដែលនាក់ថាគាត់មិនល្អ១០០ភាគរយមែន តែមើលទៅក៍ដូចជាគ្មានអ្នកណាប្រសើជាងគាត់ដែរ តើមែនទេ? គួតែនាំគ្នាកាន់ដៃគ្នាជាមួយគាត់ តទៅទៀត ព្រោះយួនគេលេបយកស្រុកយើងហើយ។

ពី ផ្កាយពេញខ្លួន យួនពេញស្រុក