A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 10 January 2016

ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ស៊ើប​អង្កេត​រឿង​ដួល​រលំ​ប្រាសាទ​ប្រទីប​នៅ​កម្ពុជា​ក្រោម

ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ស៊ើប​អង្កេត​រឿង​ដួល​រលំ​ប្រាសាទ​ប្រទីប​នៅ​កម្ពុជា​ក្រោម
ដោយ យាង សុជាមេត្តា
2016-01-08 rfa
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ព្រះសង្ឃ និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ស៊ើប​អង្កេត​ចំពោះ​ការ​ដួល​រលំ​ប្រាសាទ​ប្រទីប​ដូន​អំ ដែល​ត្រូវ​បាន​ខ្មែរ​ក្រោម​សាងសង់​ដាក់​នៅ​ចំ​កណ្ដាល​ស្រះ​មួយ​ឈ្មោះ ស្រះ​គូ ឋិត​នៅ​ទី​រួម​ខេត្ត​ព្រះត្រពាំង។ ខ្មែរ​ក្រោម​សង្ស័យ​ថា ប្រាសាទ​ប្រទីប​នេះ​ដួល​រលំ​ដោយសារ​តែ​ជនជាតិ​វៀតណាម បាន​នាំ​យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ប្រណាំង​គ្នា​លេង​នៅ​ក្នុង​ស្រះ​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​មករា មក ព្រះសង្ឃ និង​យុវជន​ខ្មែរ​ក្រោម​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​នាំ​គ្នា​បង្ហោះ និង​ចែក​ចាយ​បន្ត​គ្នា​នូវ​រូប​ប្រាសាទ​ឈើ​មួយ​ដែល​កំពុង​ដួល​រលំ​នៅ​ក្នុង​ស្រះ​គូ។ ប្រាសាទ​នោះ ខ្មែរ​ក្រោម​ហៅ​ថា ប្រាសាទ​ប្រទីប​ដូន​អំ។

ប្រាសាទ​ប្រទីប​ដូន​អំ គឺ​ជា​ប្រាសាទ​ធ្វើ​ពី​ឈើ​មាន​រចនាបថ​ខ្មែរ ត្រូវ​បាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង កសាង​ឡើង​កាល​ពី​ឆ្នាំ​២០១២ ដើម្បី​រម្លឹក​គុណ​ដល់​ជីដូន​ម្នាក់​ឈ្មោះ អំ ដែល​បាន​ដឹក​នាំ​ស្ត្រី​ខ្មែរ​ក្រោម​ជីក​ស្រះ​នេះ​តាំង​ពី​យូរ​លង់​មក​ហើយ។

ស្រះ​គូ ឬ​ខ្មែរ​ក្រោម​ហៅ​ម្យ៉ាង​ទៀត​ថា គូ​ស្រះ​ស្រី ត្រូវ​បាន​ខ្មែរ​ក្រោម​ថែ​រក្សា​តៗ​គ្នា ហើយ​សព្វថ្ងៃ បាន​ក្លាយ​ជា​រមណីយដ្ឋាន​មួយ​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ទៅ​ទស្សនា​កម្សាន្ត និង​សម្រាប់​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​សំខាន់​នៅ​ទីនោះ ពិសេស​គឺ​ក្នុង​ពិធី​បុណ្យ​អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​សុំ​មិន​បញ្ចេញ​ព្រះ​នាម ដោយ​ខ្លាច​អាជ្ញាធរ​វៀតណាម ធ្វើ​បាប មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា នៅ​មួយ ឬ​ពីរ​ថ្ងៃ​មុន​ប្រាសាទ​ប្រទីប​ដូន​អំ ដួល​រលំ គេ​ឃើញ​មាន​ជនជាតិ​វៀតណាម មួយ​ក្រុម បាន​ដឹក​យក​ម៉ូតូ​ទឹក​ប្រមាណ​ពី ៥ ទៅ ៦​គ្រឿង រួច​ទម្លាក់​ចុះ​នាំ​គ្នា​ជិះ​ប្រណាំង​យ៉ាង​អនាធិបតេយ្យ​ចុះ​ឡើង​ជុំវិញ​ប្រាសាទ ដែល​បង្ក​ឲ្យ​មាន​ជា​រលក​បោក​បក់​លើ​តួ​ប្រាសាទ។ ក្រោយ​ការ​ជិះ​ម៉ូតូ​ទឹក​របស់​ជនជាតិ​វៀតណាម ទាំងអស់​នោះ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥ មករា ប្រសាទ​ប្រទីប​ដូន​អំ ត្រូវ​បាន​គេ​ឃើញ​ដួល​រលំ​ផ្ងារ​ជើង​នៅ​ក្នុង​ស្រះ​ទឹក​នោះ​តែ​ម្តង។ ពេល​នោះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​ចាប់​ផ្តើម​នាំ​គ្នា​ថត​បង្ហោះ​ដាក់​លើ​ទំព័រ​ហ្វេសប៊ុក​ជា​ហូរហែ។ អ្នក​ខ្លះ​យល់​ថា ដោយសារ​តែ​មាន​ជនជាតិ​វៀតណាម នាំ​គ្នា​ជិះ​ម៉ូតូ​ប្រណាំង​ក្បែរ​ប្រាសាទ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រាសាទ​រលំ​ដួល ខណៈ​អ្នក​ផ្សេង​ទៀត​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ នាំ​គ្នា​ជិះ​ម៉ូតូ​ទឹក​យ៉ាង​អនាធិបតេយ្យ​ក្នុង​ស្រះ​ទឹក ដែល​ជា​កន្លែង​ថែ​រក្សា​របស់​ខ្មែរ។ ពួក​គេ​ថា តាំង​ពី​ដើម​មក ពុំ​មាន​នរណា​ម្នាក់​យក​ម៉ូតូ​ទឹក​មក​ជិះ​ប្រណាំង​គ្នា​លេង​ដូច​នេះ​ឡើយ។



ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹង​ឮ​រឿង​នេះ​ដែរ​នោះ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មករា ថា ស្រះ​គូ ឬ​ស្រះ​ស្រី មិន​មែន​ជា​ទីតាំង​ដែល​ជនជាតិ​វៀតណាម គួរ​យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ប្រណាំង​គ្នា​កម្សាន្ត​សប្បាយ​ដូច​ក្នុង​ទន្លេ ឬ​ព្រែក​ធំៗ​នោះ​ទេ។ មួយ​វិញ​ទៀត លោក​ថា ស្រះ​នោះ គឺ​ជា​ទី​រមណីយដ្ឋាន​ដែល​ខ្មែរ​ក្រោម​ប្រើប្រាស់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ផ្សេងៗ និង​ជា​កន្លែង​គោរព​បូជា​សម្រាប់​បុព្វបុរស​ផង​ដែរ។

លោក ថាច់ សេដ្ឋា ដាក់​ការ​សង្ស័យ​លើ​អាជ្ញាធរ​វៀតណាម ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​ជិះ​ម៉ូតូ​ទឹក​លេង​យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​ខ្មែរ​បែប​នេះ៖ «ស្រះ​គូ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​ខ្មែរ​ក្រោម​តែង​តែ​ទៅ​ទស្សនកិច្ច​កម្សាន្ត ហើយ​ចាត់​ទុក​ថា​ជា​កន្លែង​ប្រវត្តិសាស្ត្រ​សំខាន់​បំផុត​របស់​ខ្មែរ​យើង ហើយ​កន្លែង​នោះ​ជា​កន្លែង​តូច​ចង្អៀត មិន​ស័ក្តិសម​នឹង​ខាង​អាជ្ញាធរ ឬ​អ្នក​គ្រប់គ្រង​កន្លែង​នោះ​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ទេ ពីព្រោះ​ថា ជា​កន្លែង​សម្រាប់​គោរព​បូជា​ផង កន្លែង​សក្ការៈ និង​ប្រវត្តិសាស្ត្រ​ផង»។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​បន្ត​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង បាន​វាយ​កម្ទេច​ខ្លោងទ្វារ​ខ្មែរ​ដែល​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង។ លើស​ពី​នេះ ពួក​គេ​ក៏​បាន​វាយ​បំផ្លាញ​កីឡាដ្ឋាន និង​ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ទៅ​កាន់​កីឡាដ្ឋាន​នេះ​ផង​ដែរ។ លោក​ថា រហូត​មក​ទល់​ពេល​នេះ ខ្លោងទ្វារ និង​កីឡដ្ឋាន​ទាំង​នោះ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម សង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិញ​នៅ​ឡើយ​ទេ។

ចំណែក​ការ​ដួល​រលំ​ប្រាសាទ​ប្រទីប​ដូន​អំ របស់​ខ្មែរ​ក្រោម​នៅ​ពេល​នេះ​វិញ លោក ថាច់ សេដ្ឋា ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម បកស្រាយ​ឲ្យ​ច្បាស់លាស់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្ងប់​ចិត្ត៖ «វា​ជា​កន្លែង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ខ្មែរ ព្រះសង្ឃ​ខ្មែរ​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់ ដូចជា​ប្រណាំង​ទូក​ជា​ប្រវត្តិរូប បង្ហោះ​គោម អក​អំបុក​សំពះ​ព្រះ​ខែ លយ​ប្រទីប។ រឿង​អី​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ទៅ​លេង​បែប​នេះ ហាក់​ដូចជា​មាន​ចេតនា​គ្រោង​ទុក​មួយ​ហើយ អ៊ីចឹង​បាន​យើង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​រឿង​នេះ​ផង»។

ខេត្ត​ព្រះត្រពាំង គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត-ក្រុង ២០ ផ្សេង​ទៀត​នៅ​ដែនដី​កម្ពុជា​ក្រោម។ ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ និង​មាន​វត្ត​រហូត​ដល់​ជិត ១៥០ ក្នុង​ចំណោម​វត្ត​ទាំងអស់​ប្រមាណ ៦០០ នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុង​នោះ​មាន​វត្ត​មួយ​ឈ្មោះ វត្ត សម្បួរ​រង្សី ក្នុង​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ​៣៧៣ នៃ​គ.ស ដែល​គេ​ចាត់​ទុក​ថា​ជា​វត្ត​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់​នៅ​ដែនដី​កម្ពុជា​ក្រោម។

បើ​និយាយ​ពី​ស្រះ​គូ ឬ​គូ​ស្រះ​ស្រី វិញ ស្រះ​នេះ​ត្រូវ​បាន​ជនជាតិ​វៀតណាម ហៅ​ថា អាវ បា អំ (Ao Bà Om) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ស្រះ​យាយ​អំ ឬ​ស្រះ​ដូន​អំ។ ស្រះ​នេះ​មាន​ទទឹង​ប្រមាណ ៣០០​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ដើម​ឈើ​ទាល និង​ដើម​គគីរ​ធំៗ​ជាច្រើន។

ជុំវិញ​ការ​ដែល​មាន​ជនជាតិ​វៀតណាម យក​ម៉ូតូ​ទឹក​ទៅ​ជិះ​ក្នុង​ស្រះ​គូ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង បាន​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ពី​ប្រធាន​អភិបាល​ពុទ្ធសាសនា​ខ្មែរ​ខេត្ត​ព្រះត្រពាំង និង​ជា​មេគណ​រង​ខេត្ត​ព្រះត្រពាំង ព្រះតេជព្រះគុណ សុខ សាន បាន​ទេ នៅ​ថ្ងៃ​ទី​៨ មករា ដោយ​ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​ជាប់​រវល់​ប្រជុំ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​យល់​ឃើញ​ថា ការ​ដែល​មាន​ជនជាតិ​វៀតណាម នាំ​គ្នា​ទៅ​ជិះ​ម៉ូតូ​ទឹក​ប្រណាំង​ពេញ​ស្រះ​ដូច​នេះ គឺ​បង្ហាញ​ពី​ការ​ប្រមាថ​របស់​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​លើ​ទី​កន្លែង​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​ក្រោម​កំពុង​ខិតខំ​ថែ​រក្សា​ទុក​សម្រាប់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ៕

5 comments:

Anonymous said...

don't worry YUON will not care about that and YUON will say it's very tooooo old that the way YUON kick on Khmer face and YUON going to built YUON temple on that site.

Anonymous said...


Even Bayon temple, etc...the evil Yuon have dug the dirt and poured chemical around the temples to make those old temples vanish in the future in an attempt to erase all Khmer culture so that Vietnam could convince the world that Cambodia is Vietnam's land a long time ago like the evil Vietnamese diplomat just recently stated that Kampuchea Krom was Vietnam's land a long time ago.

Anonymous said...


Dear compatriots,

The real Khmer people must understand that the CNRP has been waging a fight against a monster Yuon slave Hun Sen, who had sold his soul to serve Yuon in exchange for his power.

How many thousands of Khmer people did Hun Sen kill in order to gain trust from Vietnam and put him in power to replace Penn Sovann?

Some people have complained that the demonstrators after the 2013 election had reached 1 million people strong already, the CNRP should have seized that opportunity and toppled Hun Sen at that time.

The problem was that Khmer people do not know Hun Sen well. This monster Hun Sen will crush those demonstrator and the CNRP at that time, claiming that the CNRP wanted to topple him illegally because the CPP had won the election.

If Khmer people want to succeed, they must have perseverance, keep on fighting by helping the CNRP to win the next election . This time, 2018, the CPP cannot self proclaim itself as the winner like it did in 2013.

Creating a new party, like Mam Sonando, will only help the CPP to win the election legally and serve the evil Vietnam to swallow Cambodia.

I hope that Mam Sonando will be joining the CNRP before this next election to give Khmer people a good chance to remove Hun Sen and free Cambodia from Yuon's grip.

Please be patient, at least the CNRP had woken Khmer people up and the CNRP force is still in tact and resume its noble work to save Cambodia from the evil Vietnam.

Bun Thoeun
(not a CNRP's member)

Anonymous said...

You not a cnrp but you're Khmer and we must stand together. It's lucky to have some Khmer come out and stand up against a monster YUON and Lately you see Khmer claim about YUON soldier take Khmer land in Rattanak ke ry than YUON make Hun sen to divert that problem by order Hun sen create the traffic law and create a lot problem for cnrp member than the land that YUON take away look quiet down isn't it? YUON always play dirty to destroy Khmer who is against them and please to all Khmer please stays together If not than our country is not our no more.

Anonymous said...

ប៊ុន ធឿន អើយ​មិនបាច់ក្រកាសខ្ឡួនថាមិនមេនសង្រ្គោះជាតិទេ ព្រោះអ្នកនិយាយនោះបើនៅស្រុកខ្មែរក៍ ហ៊ុន សែន ក្រៀវអ្នកដែរមើលទៅ មិនស្រួលវាក្រៀវខ្លាំងជាងសង្រ្គោះជាតិផងក៍មិនដឹង៊។