A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 16 November 2015

លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា


លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា
ដោយ ម៉ម មុនីរតន៍
2015-11-15
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៤។
RFA/Tin Zakariya

មន្ត្រី​ជាន់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​ជំទាស់​អាច​នឹង​មក​ដល់​កម្ពុជា វិញ​ដូច​ការ​គ្រោង​ទុក ប្រសិន​បើ​ពុំ​មាន​ការ​ប្រែប្រួល​ណា​មួយ​ជា​ចាំបាច់​ទេ។ ការ​វិល​ត្រឡប់​មក​កម្ពុជា វិញ​នេះ គឺ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី តាម​បណ្ដឹង​របស់ លោក ហោ ណាំហុង កាល​ពី ៧​ឆ្នាំ​មុន ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​មិន​ជួយ​សម្រួល​ដល់​ការ​លើក​លែង​ទោស​ដល់ លោក សម រង្ស៊ី ទៀត​ឡើយ។ អ្នក​ច្បាប់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា នេះ​ជា​ការ​អនុវត្ត​ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​ថា ដីកា​ចាប់​ខ្លួន​នេះ​ជា​ហេតុផល​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​បញ្ជាក់​ថា ការ​វិល​ត្រឡប់​មក​វិញ​លើក​នេះ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។

លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ការ​ផ្លាស់ប្ដូរ​ជើង​យន្តហោះ​ដែល​គ្រោង​ទុក គឺ​ត្រូវ​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប នោះ ប៉ុន្តែ​បែរ​ជា​ត្រូវ​ប្ដូរ​មក​ភ្នំពេញ​វិញ​នេះ ព្រោះ​តែ​ជើង​យន្តហោះ​របស់​កូរ៉េ ពុំ​មាន​យន្តហោះ​ដែល​ត្រូវ​ចុះ​ចត​នៅ​ខេត្ត​សៀមរាប។ ក្រៅ​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​កោះ​ហៅ​សកម្មជន​របស់​ខ្លួន​ដើម្បី​ត្រៀម​ចាំ​ទទួល លោក សម រង្ស៊ី ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​បញ្ជាក់​ថា បើ​ពុំ​មាន​ការ​កែប្រែ​ជា​ចាំបាច់​ណា​មួយ​ទេ គឺ​ប្រធាន​គណបក្ស​ជំទាស់ នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។ លោក​បន្ត​ថា «ដំណើរ​នេះ​នឹង​អាច​មាន​ការ​ប្រែប្រួល មាន​ការ​ប្រែប្រួល​ប្រសិន​បើ​ជា​មាន​ឧបសគ្គ​ជា​យថាហេតុ​ណា​មួយ។ ប្រែប្រួល​ហ្នឹង គឺ​មិន​មាន​ប្រែប្រួល​យូរ​ទេ នឹង​មាន​រយៈពេល​ខ្លី»។

លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី កំពុង​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ហើយ​បើ​មាន​ការ​ចាប់​ខ្លួន​មែន លោក​នឹង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច មិន​ចាំបាច់​បង្ខំ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត សកម្មជន​គណបក្ស​ជំទាស់ គឺ​ខាង​គណបក្ស​ពុំ​បាន​ជូន​ដំណឹង​ដើម្បី​ឲ្យ​រៀបចំ​ចាំ​ទទួល​ណា​មួយ​នោះ​ដែរ។

លោក សម រង្ស៊ី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ស៊ឺ វណ្ណនី ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។ បណ្ដឹង​ក្រោម​បទ​ចោទ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ដែល​បាន​បន្សល់​ទុក​តាំង​ពី ៧​ឆ្នាំ​មុន​របស់ លោក ហោ ណាំហុង នេះ គឺ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាមៗ​នៅ​ពេល​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម (Facebook) ចាប់​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មក។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្លើយ​តប​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា។

បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ដែល​រំលោភ​ទាំង​ស្រុង​ប្រឆាំង​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត ដែល​បាន​ធានា​រួច​ហើយ​នូវ​អភ័យ​ឯកសិទ្ធិ​ដ៏​ពេញលេញ​របស់​មេ​បក្ស​ជំទាស់។ លោក​បន្ត​ថា «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ទទួល​ស្គាល់​ឯកឧត្ដម សម រង្ស៊ី ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៤។ អ៊ីចឹង គឺ​ថា​បទល្មើស​ទាំងឡាយ​ដែល​កើត​ឡើង​មុន​ដែល​គាត់​បាន​ដាក់​ពាក្យ​សុំ ហើយ​ជា​តំណាង​រាស្ត្រ​ហ្នឹង គឺ​ត្រូវ​រលប់​អស់​លែង​មាន​បទល្មើស​ត​ទៅ​ហើយ»។

ច្បាប់​បោះ​ឆ្នោត​ថ្មី​មាត្រា​២៤ ចែង​ថា ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ឬ​ជន​ដែល​ត្រូវ​ផ្ដន្ទាទោស ត្រូវ​ដក​សិទ្ធិ​បោះ​ឆ្នោត ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក នី ចរិយា អះអាង​ថា ការ​ពិត​ទោស​ទាំង​អម្បាលម៉ាន​របស់ លោក សម រង្ស៊ី ត្រូវ​បាន​ផុត​រលត់​រួច​ទៅ​ហើយ​ក្រោយ​ពី គ.ជ.ប បាន​ផ្ដល់​នីតិសម្បទា​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ មន្ត្រី​រដ្ឋាភិបាល​អះអាង​ហើយ​ថា គេ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ក្នុង​ការ​ចាប់​ខ្លួន លោក សម រង្ស៊ី។ ជុំវិញ​រឿង​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ពុំ​បាន​ចេញ​បម្រាម​ដល់​ក្រុម​អាកាសចរណ៍​ស៊ីវិល មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​សម្រាប់ លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា វិញ​ទេ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ លោក សម រង្ស៊ី និយាយ​ថា នេះ​ជា​កំហុស​បច្ចេកទេស​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ជា​ចេតនា​នយោបាយ ដើម្បី​ទុក​ចាត់​វិធានការ​ប្រឆាំង​មេ​បក្ស​ជំទាស់។ លោក​បន្ត​ថា តាម​ពិត​ផ្អែក​លើ​គោលការណ៍​ច្បាប់ កាល​ណា​ព្រះមហាក្សត្រ​ព្រះអង្គ​ព្រះរាជទាន​លើក​លែង​ទោស​ហើយ គឺ​បណ្ដឹង​ក៏​ត្រូវ​រលត់​ទៅ​តាម​នោះ​ដែរ៕

5 comments:

Anonymous said...

Dear All,

A dead person in Prey Sar prison cannot make decisions !!!

Mr. Sam Rainsy, please stay out of Yuon puppet Hun Sen 's pond, so that you can freely mobilize the
help from the signatories of the 1991 Peace Accords.

Even if Hun Sen is down, without the help of and from the Signatories, Hanoi will NOT leave us alone.

Anonymous said...

Mr. Rainsy,
We all know Cambodia is owned and ran by Hun Sen, and Hun Sen is owned and ran by Hanoi.
Stop wasting time and resources dealing with the Puppet. Go after the Puppeteer.

Anonymous said...

How about the Justice Minister Ang Vong Vathana, does he suppose to be the top most knowledgeable man of law. Why doesn’t he have anything to say?

His picture is below:

http://kimedia.blogspot.com/2015/11/govt-weighs-requests-for-pardons.html

Anonymous said...

If SR dies inside Cambodia of unnatural causes, whether it happens inside or outside the prison, it will be HS’ full responsibility, so it is his burden. Because everybody knows that HS is 100% behind the brainless court order of arrest.
Right now HS prays for SR not to come back so he can have the upper hand by having his supporters keep on calling SR a coward.

Anonymous said...

In the Philippine, Aquino had lost his life during his struggle to topple the Dick tator Marcos.

In Cambodia, the situation is even worse because we have the evil Vietnam on top of that Dick tator Hun Sen.

This time if Sam Rainsy lost his life in the prison, his sacrifice will become a stimulus to propel Khmer people to fight harder, not afraid to lose their life anymore thanks to Sam Rainsy's sacrifice.

Realistically, this evil Yuon will not relieve its grip over Cambodia easily. The international community especially the signatory countries of the 1991 Paris Peace Accord will intervene if and only if they saw thousands of dead people stemming from the violent crackdown by the Yuon slave regime of Hun Sen.

That is why this is the right time for Khmer people to stand up to defend justice if they really want to keep Cambodia in the world map in the future.