លោក សម រង្ស៊ី នឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃច័ន្ទ ទី១៦ វិច្ឆិកា
ដោយ ម៉ម មុនីរតន៍
2015-11-15
![]() |
| មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម
សុខា ថ្លែងទៅកាន់ពលរដ្ឋនៅខាងមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០
ធ្នូ ២០១៤។
RFA/Tin Zakariya
|
មន្ត្រីជាន់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ប្រធានគណបក្សជំទាស់អាចនឹងមកដល់កម្ពុជា វិញដូចការគ្រោងទុក ប្រសិនបើពុំមានការប្រែប្រួលណាមួយជាចាំបាច់ទេ។ ការវិលត្រឡប់មកកម្ពុជា វិញនេះ គឺបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី តាមបណ្ដឹងរបស់ លោក ហោ ណាំហុង កាលពី ៧ឆ្នាំមុន ក្រោយពី លោក ហ៊ុន សែន ព្រមានថា លោកនឹងមិនជួយសម្រួលដល់ការលើកលែងទោសដល់ លោក សម រង្ស៊ី ទៀតឡើយ។ អ្នកច្បាប់របស់អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកថា នេះជាការអនុវត្តដែលផ្ទុយពីច្បាប់ ហើយថា ដីកាចាប់ខ្លួននេះជាហេតុផលនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់បញ្ជាក់ថា ការវិលត្រឡប់មកវិញលើកនេះរបស់ប្រធានគណបក្សសង្គ្រោះជាតិ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង ១០យប់ថ្ងៃទី១៦ វិច្ឆិកា។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា ថា ការផ្លាស់ប្ដូរជើងយន្តហោះដែលគ្រោងទុក គឺត្រូវចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប នោះ ប៉ុន្តែបែរជាត្រូវប្ដូរមកភ្នំពេញវិញនេះ ព្រោះតែជើងយន្តហោះរបស់កូរ៉េ ពុំមានយន្តហោះដែលត្រូវចុះចតនៅខេត្តសៀមរាប។ ក្រៅពីនេះ គណបក្សសង្គ្រោះជាតិ ពុំបានកោះហៅសកម្មជនរបស់ខ្លួនដើម្បីត្រៀមចាំទទួល លោក សម រង្ស៊ី ឡើយ។ បន្ថែមពីលើនេះទៀត លោកបញ្ជាក់ថា បើពុំមានការកែប្រែជាចាំបាច់ណាមួយទេ គឺប្រធានគណបក្សជំទាស់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ១០យប់ថ្ងៃទី១៦ វិច្ឆិកា។ លោកបន្តថា «ដំណើរនេះនឹងអាចមានការប្រែប្រួល មានការប្រែប្រួលប្រសិនបើជាមានឧបសគ្គជាយថាហេតុណាមួយ។ ប្រែប្រួលហ្នឹង គឺមិនមានប្រែប្រួលយូរទេ នឹងមានរយៈពេលខ្លី»។
លោក អេង ឆៃអ៊ាង ឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី កំពុងព្យាយាមទំនាក់ទំនងតាមទូរស័ព្ទជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសកុំឲ្យមានអំពើហិង្សាកើតឡើង ហើយបើមានការចាប់ខ្លួនមែន លោកនឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ច មិនចាំបាច់បង្ខំនោះទេ។ ម្យ៉ាងវិញទៀត សកម្មជនគណបក្សជំទាស់ គឺខាងគណបក្សពុំបានជូនដំណឹងដើម្បីឲ្យរៀបចំចាំទទួលណាមួយនោះដែរ។
លោក សម រង្ស៊ី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ឺ វណ្ណនី ចេញដីកាឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៣ វិច្ឆិកា។ បណ្ដឹងក្រោមបទចោទ បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលបានបន្សល់ទុកតាំងពី ៧ឆ្នាំមុនរបស់ លោក ហោ ណាំហុង នេះ គឺបន្ទាប់ពី លោក ហ៊ុន សែន ប្រតិកម្មភ្លាមៗនៅពេលមានសារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី និងលោក សម រង្ស៊ី តាមបណ្ដាញសង្គម (Facebook) ចាប់ពីថ្ងៃទី១១ វិច្ឆិកា មក។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទង លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបបានភ្លាមៗទេនៅថ្ងៃទី១៥ វិច្ឆិកា។
បើទោះជាបែបណា លោក នី ចរិយា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) យល់ឃើញថា នេះជាការអនុវត្តដែលរំលោភទាំងស្រុងប្រឆាំងទៅនឹងច្បាប់បោះឆ្នោត ដែលបានធានារួចហើយនូវអភ័យឯកសិទ្ធិដ៏ពេញលេញរបស់មេបក្សជំទាស់។ លោកបន្តថា «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ឯកឧត្ដម សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រនៅឆ្នាំ២០១៤។ អ៊ីចឹង គឺថាបទល្មើសទាំងឡាយដែលកើតឡើងមុនដែលគាត់បានដាក់ពាក្យសុំ ហើយជាតំណាងរាស្ត្រហ្នឹង គឺត្រូវរលប់អស់លែងមានបទល្មើសតទៅហើយ»។
ច្បាប់បោះឆ្នោតថ្មីមាត្រា២៤ ចែងថា ជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬជនដែលត្រូវផ្ដន្ទាទោស ត្រូវដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ ស្ថិតក្រោមហេតុផលនេះ លោក នី ចរិយា អះអាងថា ការពិតទោសទាំងអម្បាលម៉ានរបស់ លោក សម រង្ស៊ី ត្រូវបានផុតរលត់រួចទៅហើយក្រោយពី គ.ជ.ប បានផ្ដល់នីតិសម្បទាឲ្យឈរឈ្មោះជាអ្នកតំណាងរាស្ត្រឡើងវិញ នៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣។
បើទោះជាបែបនេះក៏ដោយចុះ មន្ត្រីរដ្ឋាភិបាលអះអាងហើយថា គេបានត្រៀមរួចជាស្រេចក្នុងការអនុវត្តទៅតាមច្បាប់ ក្នុងការចាប់ខ្លួន លោក សម រង្ស៊ី។ ជុំវិញរឿងនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា រដ្ឋាភិបាលពុំបានចេញបម្រាមដល់ក្រុមអាកាសចរណ៍ស៊ីវិល មិនឲ្យលក់សំបុត្រយន្តហោះសម្រាប់ លោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា វិញទេ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី និយាយថា នេះជាកំហុសបច្ចេកទេសរបស់តុលាការក្រុងភ្នំពេញ និងជាចេតនានយោបាយ ដើម្បីទុកចាត់វិធានការប្រឆាំងមេបក្សជំទាស់។ លោកបន្តថា តាមពិតផ្អែកលើគោលការណ៍ច្បាប់ កាលណាព្រះមហាក្សត្រព្រះអង្គព្រះរាជទានលើកលែងទោសហើយ គឺបណ្ដឹងក៏ត្រូវរលត់ទៅតាមនោះដែរ៕

5 comments:
Dear All,
A dead person in Prey Sar prison cannot make decisions !!!
Mr. Sam Rainsy, please stay out of Yuon puppet Hun Sen 's pond, so that you can freely mobilize the
help from the signatories of the 1991 Peace Accords.
Even if Hun Sen is down, without the help of and from the Signatories, Hanoi will NOT leave us alone.
Mr. Rainsy,
We all know Cambodia is owned and ran by Hun Sen, and Hun Sen is owned and ran by Hanoi.
Stop wasting time and resources dealing with the Puppet. Go after the Puppeteer.
How about the Justice Minister Ang Vong Vathana, does he suppose to be the top most knowledgeable man of law. Why doesn’t he have anything to say?
His picture is below:
http://kimedia.blogspot.com/2015/11/govt-weighs-requests-for-pardons.html
If SR dies inside Cambodia of unnatural causes, whether it happens inside or outside the prison, it will be HS’ full responsibility, so it is his burden. Because everybody knows that HS is 100% behind the brainless court order of arrest.
Right now HS prays for SR not to come back so he can have the upper hand by having his supporters keep on calling SR a coward.
In the Philippine, Aquino had lost his life during his struggle to topple the Dick tator Marcos.
In Cambodia, the situation is even worse because we have the evil Vietnam on top of that Dick tator Hun Sen.
This time if Sam Rainsy lost his life in the prison, his sacrifice will become a stimulus to propel Khmer people to fight harder, not afraid to lose their life anymore thanks to Sam Rainsy's sacrifice.
Realistically, this evil Yuon will not relieve its grip over Cambodia easily. The international community especially the signatory countries of the 1991 Paris Peace Accord will intervene if and only if they saw thousands of dead people stemming from the violent crackdown by the Yuon slave regime of Hun Sen.
That is why this is the right time for Khmer people to stand up to defend justice if they really want to keep Cambodia in the world map in the future.
Post a Comment