A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 September 2015

ពិភព​លោក​រួម​គ្នា​រក​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ព្រៃឈើ​ដោយ​ចីរភាព

ទីក្រុង​ឌូបាន៖ មន្ត្រី​​រដ្ឋាភិបាល និង​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​វិស័យ​ព្រៃឈើ​មក​ពី​ជុំវិញ​ពិភព​ លោក​ ក្នុង​នោះ​​មាន​មន្ត្រី​ និង​សហគមន៍​​មក​ពី​​កម្ពុជា​​ផងដែរ​ បាន​​ជួប​​ប្រជុំ​គ្នា​​នៅ​ក្នុង​ សមាជ ​​រុក្ខាសាស្ត្រ ​ពិភព​លោក​លើក​ទី ១៤ ​​​ នៅ​ប្រទេស​ អាហ្វ្រិក​ ​ខាង​ត្បូង ដើម្បីស្វែង​រក​យុទ្ធសាស្រ្ត​រួម​ក្នុង​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ព្រៃឈើ សហគមន៍​ព្រៃឈើ ដែល​ជា​ការ​ចូល​រួម​ចំណែក​សំខាន់​​នៅក្នុង​ការ​អនុវត្ត​គោលដៅ​​អភិវឌ្ឍ​ដោយ​ ចីរភាព។
កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​រយៈពេល​ ៥ ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​ ០៧ ដល់​ថ្ងៃ​ទី​ ១១ ខែ កញ្ញា ឆ្នាំ​ ២០១៥ ​​នេះ ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​អាហ្រិ្វក​ខាងត្បូង ដែល​មាន​ការ​គាំទ្រ​ដោយ​អង្គការ​ស្បៀង​​ និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​ (FAO) និង​មាន​អ្នក​ចូល​រួម​ជាង ៤ ០០០ នាក់។
រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ព្រៃឈើ និង​នេសាទ​ នៃ​សាធារណរដ្ឋ ​អាហ្រ្វិក​ខាង​ត្បូង លោក Senzeni Zokwana បាន​​ថ្លែង​ថា ព្រៃឈើ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​លុប​បំបាត់​ភាព​ក្រីក្រ តាម​រយៈ​ការ​បង្កើត​ការងារ ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ផ្តល់​នូវ​តម្រូវ​ការ​ជា​មូលដ្ឋាន ជា​ពិសេស​នៅក្នុង​សហគមន៍​ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រៃឈើ​ ដោយ​ពួកគេ​អាច​ទាញ​យក​ផល​ពីព្រៃឈើ​សម្រាប់​ធ្វើ​ផ្ទះ បង្គោល​របង ឱសថ​ និង​បន្លែផ្លែឈើជាដើម។
ព្រៃឈើ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ផង​ដែរ ដែល​ករណីនេះ លោក​សង្ឃឹម​ថា ការ​ពិភាក្សា​ និង​ចែករំលែក​នូវ​បទ​​ពិសោធន៍​ក្នុង​សមាជ​នេះ នឹង​​អា​ច​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុង​ការ​វិនិយោគ​ទៅលើ​ព្រៃឈើ​ប្រកប​ដោយ​ និរន្តភាព។
លោក​បាន​បញ្ជាក់ថា «ដើមឈើ​ គឺជា​សរីរាង្គ​ស្ងួត​នៃ​ផែនដី។ តាមរយៈ​ដើម​ឈើ យើង​អាច​រីក​រាយ​ជាមួយ​នឹង​អនុផល​ព្រៃឈើ និង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែល​​ធ្វើ​ពី​ឈើ»។
លោក ឯម សុភាន់ ប្រធាន​សហគ្រិន​ឬស្សី និង​ជា​អនុ​ប្រធាន​សហគមន៍​ព្រៃឈើ​​ជ្រោះ​ស្វាយ ខេត្ត​កំពង់​ស្ពឺ​ ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សមាជ​រុក្ខាសាស្ត្រ​ពិភព​លោក បាន​និយាយ​ថា ប្រជា​សហគមន៍​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​ព្រៃឈើ អាស្រ័យ​ផល​ពី​ព្រៃឈើ​តាំងពី​ដូនតា​មក ដូច្នេះ​ប្របសិន​បើ​បាត់​បង់​ព្រៃឈើ​គឺ​បាត់បង់​ប្រភព​ធនធាន​សម្រាប់​ ចិញ្ចឹម​ជីវិត​​របស់​អ្នក​ភូមិ។
លោក​បាន​សង្កេត​ឃើញ​ថា តាំង​ពី​ឆ្នាំ​ ១៩៩៣ មក​ដល់​ឆ្នាំ​ ២០០៩ ធន​ធាន​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ជា​ខ្លាំង​ដោយ​សារ​ការ​ប្រើ​ ប្រាស់​ហួស​កំណត់ និង​ពុំ​មាន​ការ​ចូលរួម​គ្រប់​​គ្រង​ពី​សហគមន៍។
លោកថា «យើង​អាស្រ័យ​​​ផល​លើ​ព្រៃឈើ ដូច្នេះ​យើង​ត្រូវ​តែ​ចូលរួម​ថែរក្សា​ព្រៃ​ឈើ»។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ និង​ព្រៃ​ឈើប្រ​ចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក (RECOFTC) លោក​បណ្ឌិត Tint LwinThaungបាន​មាន​ប្រសាសន៍​ថា មាន​ប្រជាជន​ក្រីក្រ​ជាង ៣៥០ លាន​នាក់​នៅ​លើ​ពិភព​លោក​រស់​​នៅ​អាស្រ័យ​ទៅ​លើ​ព្រៃ​ឈើ​ស្ទើរ​ទាំង​ស្រុង​ ក្នុងការ​ទ្រទ្រង់​ជីវិត​រស់​នៅ​របស់​ពួកគេ និង​ ១,៦ ​ពាន់​លាន​នាក់​ទៀត​ពឹង​ផ្អែក​តិច​ ឬ​ច្រើន​ទៅ​លើ​ព្រៃ​ឈើ​ ដែល​នេះ​​ជាចំនួន​ដ៏​ច្រើន​ដែលមិន​អាច​មើល​រំលង​បាន។
Content image - Phnom Penh Post

 លោកថា «ប្រជាជន​មូល​ដ្ឋាន​ដែល​រស់​នៅក្នុង​តំបន់​ព្រៃ​ឈើ គឺ​ជា​អ្នក​ដែល​ដឹង​ច្បាស់​ជាង​គេ​បង្អស់​​ពីស្ថាន​ភាព​ព្រៃឈើ​របស់​ពួកគេ និង​ពួក​គេ​បាន​ចូលរួម​​គ្រប់​គ្រង​មាន​ប្រសិទ្ធិ​ភាព​រាប់​ទសវត្សន៍​មក​ ហើយ។ ប្រជាជន​ទាំង​នោះ​ គឺជា​កម្លាំង​ចលករ​​ដ៏​សំខាន់​ ដែល​នាំ​ទៅ​រក​ការ​មាន​ផ្លាស់​ប្តូរ​នៅក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ ដោយ​និរន្តភាព និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ប្រសិន​បើ​ពួកគេ​ត្រូវ​​បាន​បញ្ចូល​ទៅ​ក្នុង​ការ​សម្រេច​ចិត្ត​​ក្នុង​វិស័យ ​ព្រៃឈើ»។

មន្ត្រី​ការិយាល័យ​សហគមន៍​ព្រៃ​ឈើ​នៃ​រដ្ឋ​បាល​ព្រៃ​ឈើកម្ពុជា កញ្ញា រដ្ឋា ធ្លាប់​បាន​លើក​ឡើង​ថា​ រាជ​រដ្ឋាភិបាល អង្គដៃ​គូរ​ពាក់ព័ន្ធ និង​វិស័យ​ឯក​ជន បាន​សហការ​បង្កើត​កម្ម​វិធី​ព្រៃ​ឈើ​ជាតិ​ ក្នុង​ការ​ផ្តល់​សិទ្ធិ​ដល់​សហគមន៍​មូល​ដ្ឋាន​ធ្វើ​​វិនិយោគ​ព្រៃ​ឈើ។
កញ្ញាបាន​បញ្ជាក់ថា «រាជ​រដ្ឋាភិបាល ​បាន​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ដោយ​គ្រោង​ឲ្យ​គាត់​មាន​កម្មសិទ្ធិ​ និង​បង្កើត​សហគ្រាស​ខាត​តូច និង​ជំរុញ​ឲ្យ​វិនិយោគិន​ជួយ​វិនិយោគ​ដើម្បី​បង្កើន​ជីវិភាព​សហគមន៍ បង្កើន​សមត្ថភាព ដោះ​ស្រាយ​ទំនាស់ និង​ជួយ​ឲ្យ​គាត់​ចេះ​មាន​គំនិត​កែច្នៃ​ផល​​ដែល​បាន​មក​ពី​ព្រៃ​ឈើ ហើយ​ដាំ​ឈើ​លក់ ដោយ​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ត្រឹម​ត្រូវ​ជាមួយ​ដៃគូរ»។​​
យោង​តាម​របាយការណ៍​របស់​អង្គការ​ RECOFTC បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​ ២០១៣ កម្ពុជា មាន​សហគមន៍​ព្រៃ​ឈើ​សរុប​ចំនួន ៤៥៧​ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ព្រៃ ៤០០.២០០ ​ហិកតា។ ការ​បង្កើត​សហគមន៍​ព្រៃឈើ​ថ្មី​មាន​កំណើន​តិច​តួច​ក្នុង​រយៈពេល​ចុង​ក្រោយ​ នេះ។
ចំណែក​របាយការណ៍​ស្រាវជ្រាវ​របស់ Forest Tredsចេញផ្សាយ​កាលពី​ចុង​ខែសីហា ឆ្នាំ​២០១៥​នេះ បាន​លើក​ឡើង​ថា ព្រៃ​ឈើ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា ត្រូវ​បាន​គេ​កាប់​ក្នុង​អត្រា​ខ្ពស់​ដ៏​គ្រោះ​ថ្នាក់​ ខណៈដែល​ក្រុម​ហ៊ុន​ដី​សម្បទាន​ជា​ច្រើន​ដែល​ប្រតិបតិ្តការ​នៅ​កម្ពុជា បន្ត​ប្រមូល​ផល​ឈើ​តាម​មធ្យោបាយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស និង​ឧទ្យាន​ជាតិ៕

No comments: