A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 September 2015

លោក ហ៊ុន សែន ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ជាមួយ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

 ដោយ ថា កិត្យា
2015-09-08 RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សួរ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នោះ ថា​តើ​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ដែរ​ឬ​ទេ ប្រសិន​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នោះ?

ការ​សួរ​បក​យ៉ាង​ដូច្នេះ គឺ​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​ចុះ​ចេញ​ពី​តំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ​ប្រសិន​បើ​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ មិន​ដូច​នឹង​ផែនទី​របស់​បារាំង ឲ្យ​ខ្ចី៖ «ឥឡូវ អ្នក​ដែល​យក​មក​ចោទ​គេ ថា​ផែនទី​ក្លែងក្លាយ​នោះ តើ​ហ៊ាន​លាលែង​ពី​តំណែង​ឬ​អត់? នេះ​ជា​ចម្លើយ​បក​ទៅ​វិញ​អំពី​ការ​ទទួល​ខុស​ត្រូវ​រៀង​ខ្លួន លើ​មុខ​ប្រវត្តិសាស្ត្រ​របស់​ជាតិ។ ការ​ភូត​កុហក​ដែល​មាន​ចរិត​គ្រោះថ្នាក់​ឲ្យ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រើ​ពាក្យ​ថា ជា​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ហើយ​ជា​ឧក្រិដ្ឋជន​តែ​ម្តង»។

ការ​ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ណា​នៅ​ឡើយ​ទេ ខណៈ លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ល្បែង​ប្រថុយ​នឹង​គ្រោះថ្នាក់ តែ​ជា​ល្បែង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​ជា​ប្រយោជន៍​របស់​ជាតិ។ លោក ហ៊ុន សែន បន្ថែម​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចរិត​សាហាវ​ជាង​សត្វ​អាសិរពិស​នោះ ក៏​ដូច​គ្នា​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែរ។ បញ្ហា​នេះ លោក​យល់​ថា ដោយសារ​គេ​លាក់​ទុក​ផែនទី​នេះ​យូរ​ពេក ទើប​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ យក​ចំណុច​ទាំង​នោះ​ទៅ​បោក​ប្រជាពលរដ្ឋ និង​បង្អាប់​បន្ទោស​ទៅ​លើ​ផែនទី​រដ្ឋាភិបាល។

មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បង្ហាញ​ជំហរ​ជាក់លាក់​នៅ​ឡើយ ថា​តើ​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់​ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ ឬ​យ៉ាង​ណា​នោះ?៕

1 comment:

Kim Ea said...

To watch this unfold of Khmer political move with disdainful, we as a Khmer people have seen more of provocative mood than a amicable friendship as one race and one nation . Did this is a Khmer political joke, or a psychopath political mind intend to annihilate of Khmer opposition in serving exclusiveness the foreign scheme of invader ? Something was said from this head of fascist ruler is so damaging, irreconcilable menace and treat to all opposition political opponents party and create more animosity among Khmer and Khmer . I am a Khmer citizen and i never hear the same manifesto word that Khmer servants in this government dare to opened their mouth and use this kind of spooky word to protect our sovereignty once in the lifetime . These sentiment of so hostile gobbledygook word can cause a lot of havoc and irritate in Khmer heart and soul in trusting their own blood race . For many past decades Khmer living under fear of persecution and hardship incarceration, produce by the same blood stream leaders with no time to feel harmony or joyful . Did all Khmer leaders in so many century and decades just create by more sycophants maniac, who love power , pussy , money and terrorize their people or scare them off to please the foreign patron ? Give me a break, this is a modern world with a lot of democracy, computer age, not a sword rattling or horse grazing any more . All your action have a lot of eyes to keep watching and judgement by world opinion,it doesn't condone like 18th century any more .