សន្និសីទអន្តរជាតិពីអំពើពុករលួយលើកទី ១៦ ក្នុងឆ្នាំ ២០១៥ នេះត្រូវបានធ្វើឡើងរយៈពេល ៣ ថ្ងៃនៅប្រទេស ម៉ាឡេស៊ី ហើយបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
គណៈកម្មការប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ី និងអង្គការតម្លាភាពអន្តរជាតិបានរួមគ្នារៀបចំសន្និសីទអន្តរជាតិនេះឡើងដែលមានមន្ត្រីរដ្ឋាភិបាល អង្គការ និងផ្នែកឯកជនប្រមាណជា ១៥០០ នាក់មកពី ១៣៥ ប្រទេសចូលរួម។ ប្រធានបទឆ្នាំនេះគឺ «បញ្ចប់អំពើនិទ្ទណ្ឌភាព»។
អ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលបានចូលរួមសន្និសីទពីអំពើពុករលួយនេះដោយឆ្លុះបញ្ចាំងប្រធានបទនេះខាងលើនៅក្នុងសង្គមកម្ពុជា ៖
និទ្ទណ្ឌភាព (Impunity) មានន័យថាភាពរួចទោស ឬមិនដាក់ទោស។ តើអំពើនិទ្ទណ្ឌភាពហ្នឹងវាមានទំនាក់ទំនងយ៉ាងម៉េចទៅនឹងអំពើពុករលួយ?
ប្រធានបទរឿងនិទ្ទណ្ឌភាពឆ្នាំនេះគឺសំខាន់ណាស់ព្រោះវាជាប្រភព និងជាកត្តា ១ ដ៏សំខាន់ដែលធ្វើឲ្យអំពើពុករលួយហ្នឹងវារឹតតែរីករាលដាលហើយមិនអាចលុបបំបាត់បាន។ វាពាក់ព័ន្ធគ្នាយ៉ាងខ្លាំងនៅពេលណាដែលសង្គមយើងមាននិទ្ទណ្ឌភាពគឺបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ បទល្មើស និងរំលោភអំណាចហ្នឹងអត់មានការខ្លាចញញើតទេព្រោះគេដឹងថាអាចរួចផុតពីច្បាប់ ឬពីការទទួលទោសបាន។ អ៊ីចឹងនៅតែបន្តប្រព្រឹត្តទៅទៀត។ អ៊ីចឹងបើយើងចង់លុបបំបាត់អំពើពុករលួយគឺត្រូវតែធ្វើស្របគ្នានឹងការបញ្ចប់អំពើនិទ្ទណ្ឌភាព។ បើមាននិទ្ទណ្ឌភាពអំពើពុករលួយនៅតែកើតមាន និងកើនឡើង។ អំពើពុករលួយ និងនិទ្ទណ្ឌភាពគឺដូចជាច្រវាក់ និងកង់អ៊ីចឹងដែរគឺទាញគ្នាទៅវិញទៅមក។ អ៊ីចឹងយើងត្រូវធ្វើទាំងពីរ។ មួយវិញទៀតប្រធានបទនេះគឺអ្វីដែលពិភពលោកកំពុងតែប្រឈមពិសេសគឺនៅប្រទេសដែលទើបងើបពីសង្គ្រាមហើយមានប្រព័ន្ធប្រជាធិបតេយ្យពុំទាន់រឹងមាំនោះមានបញ្ហានិទ្ទណ្ឌភាពកាន់តែខ្លាំង។ កម្ពុជាយើងក៏ជាប្រទេសមួយដែលដំណើរការប្រជាធិបតេយ្យមិនទាន់រឹងមាំដែរ។
តើលោកសង្កេតឃើញយ៉ាងម៉េចចំពោះនិទ្ទណ្ឌភាពនៅកម្ពុជាយើង?
នៅកម្ពុជាយើងអំពើនិទ្ទណ្ឌភាពគឺជាបញ្ហាដ៏ធំ ១ ដែលវាធ្វើឲ្យមានការប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើប្រព័ន្ធយុត្តិធម៌។ មានន័យថាពលរដ្ឋទន់ខ្សោយក្រីក្រដែលគ្មានជាប់សែស្រឡាយអ្នកមានអំណាចនោះមិនមានឱកាសបានការពារដោយប្រព័ន្ធយុត្តិធម៌ទេ។ ជារឿយៗពួកគាត់ជាជនរងគ្រោះនៃប្រព័ន្ធយុត្តិធម៌។ យើងតែងតែឃើញ តែងតែឮហើយវាបណ្តាលមកពីប្រព័ន្ធតុលាការយើងមានបញ្ហាមិនទាន់ឯករាជ្យ និងត្រូវបានប្រជាពលរដ្ឋមើលឃើញថាមានកម្រិតពុករលួយជាប្រព័ន្ធ។
តើលោកមើលឃើញថានិទ្ទណ្ឌភាពហ្នឹងមានច្រើនទេនៅកម្ពុជាហើយវាកើតមានក្នុងរឿងអ្វីខ្លះដែរ?
យើងឃើញថាបញ្ហានិទ្ទណ្ឌភាពហ្នឹងនៅមានច្រើន។ នៅក្នុងសង្គមកម្ពុជាយើងជារឿយៗយើងឃើញមានករណីបទល្មើសហើយមិនត្រូវបានតុលាការយកទៅកាត់ក្តីទេ។ ដូចជាករណីសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបមានការបាញ់ពលរដ្ឋរហូតដល់រងរបួសជាទម្ងន់ ឬបាត់បង់ជីវិតនៅក្នុងការធ្វើបាតុកម្មដោយអហិង្សាប៉ុន្មានលើកកន្លងមក។ យើងឃើញសមត្ថកិច្ចរួចផុតពីច្បាប់។ គ្មានអ្នកណាទទួលខុសត្រូវ ឬទទួលទោសនោះទេគឺប៉ុន្មានលើកដែលយើងបានឃើញហ្នឹងគឺរួចទាំងអស់។ ក្រៅពីនោះមានករណីឃាតកម្មលើអ្នកសារព័ត៌មានសកម្មជនព្រៃឈើ និងសកម្មជនធ្វើការខាងសហជីពជាដើម។ នេះគ្រាន់តែជាឧទារហណ៍ខ្លះៗដែលមិនទាន់និយាយពីករណីជះទឹកអាស៊ីតខ្លះដែលមានការប្រព្រឹត្តពីក្រុមគ្រួសារសាច់ញាតិនៃមន្ត្រីជាន់ខ្ពស់ហ្នឹងគេដឹងគេឮគ្រប់គ្នាក៏មិនមានការកាត់ទោសដែរ។
តើលោកគិតថាទៅថ្ងៃអនាគតនិទ្ទណ្ឌភាពហ្នឹងវាអាចប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរទៅ?
យើងមើលឃើញថានិទ្ទណ្ឌភាពមានកម្រិតមួយដែលធ្វើឲ្យប្រទេសកម្ពុជាយើងមិនអាចមាននីតិរដ្ឋបាន។ តែមួយរយៈពេលថ្មីៗនេះមានការព្យាយាមអនុវត្តនូវរូបភាពមួយចំនួន។ ករណីខ្លះយើងឃើញថាប្រព័ន្ធតុលាការទទួលបាននូវការស្នើសុំ ឬដាក់សម្ពាធពីពលរដ្ឋតាមរយៈការបញ្ចេញព័ត៌មានតាមបណ្តាញសង្គម។ ដូចជាករណីឧកញ៉ាប្រើហិង្សាលើអតីតពិធីការិនី (សាសា) ដំណើរការយុត្តិធម៌ដើរនៅពេលដែលមានសម្ពាធមានការបែកធ្លាយព័ត៌មានតាមបណ្តាញសង្គម។ ហ្នឹងវាមានជាយថាហេតុម្តងម្កាលតែវាមិនមែនទៅជាប្រព័ន្ធទៅតាមលក្ខណៈក្របខ័ណ្ឌនៃច្បាប់នោះទេគឺវាមានទៅតាមដំណាក់កាលនៃសម្ពាធនយោបាយ។ ជាមួយគ្នាហ្នឹងយើងឃើញប្រព័ន្ធតុលាការយើងកាត់ទោសសកម្មជននយោបាយដែលមជ្ឈដ្ឋានទូទៅថាវាជាការកាត់ក្តីដែលរងឥទ្ធិពលនយោបាយ។ ការផ្តល់យុត្តិធម៌មានដោយអន្លើ ដោយសម្ពាធ ខ្យល់ព្យុះនយោបាយ។ អ៊ីចឹងវាមិនទាន់ដំណើរការស្រួលទេ។
តើត្រូវធ្វើយ៉ាងម៉េចដើម្បីបញ្ចប់ ឬលុបបំបាត់និទ្ទណ្ឌភាពដែលពាក់ព័ន្ធទៅនឹងអំពើពុករលួយនេះ?
យើងត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌យើងដូចជាច្បាប់ដែលទើបអនុម័តដូចជាច្បាប់ស្តីពីនីតិវិធីនៃការតែងតាំងពីលក្ខន្តិកៈព្រះរាជអាជ្ញា ចៅក្រម និងពីដំណើរការរៀបចំប្រព័ន្ធយុត្តិធម៌ជាដើមគឺត្រូវពិនិត្យមើលឡើងវិញ និងធ្វើវិសោធនកម្មដើម្បីធានានូវស្តង់ដារអន្តរជាតិឯករាជភាពពេញលេញរវាងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។ យើងត្រូវថ្លឹងថ្លែងមើលឥទ្ធិពលក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការព្រោះក្រសួងយុត្តិធម៌គាត់នៅក្រោមដំបូលរដ្ឋាភិបាលទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រសិនបើគាត់មានឥទ្ធិពលខ្លាំងពេកលើតុលាការបានន័យថាតាមរយៈហ្នឹងហើយដែលរដ្ឋាភិបាលនៅតែជះឥទ្ធិពលទៅលើតុលាការដែលវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញយើងដែលចែងថាស្ថាប័នតុលាការឯករាជ្យពីស្ថាប័នដទៃទៀត។ ម្យ៉ាងវិញទៀតយើងត្រូវធានាការជ្រើសរើសចៅក្រមត្រូវធ្វើដោយមានការប្រកួតប្រជែងជាសាធារណៈប្រកបដោយតម្លាភាពហើយដាក់លក្ខខណ្ឌក្រមសីលធម៌ និងច្បាប់មិនឲ្យចៅក្រម មេធាវី មន្ត្រីតុលាការនៅក្រោមឥទ្ធិពលនយោបាយ ឬមានការពាក់ព័ន្ធនឹងគណបក្សនយោបាយ និងមានប្រាក់បៀវត្សរ៍សមរម្យ។ នៅពេលដែលតុលាការឯករាជ្យបានហើយគឺយើងអាចដោះស្រាយបញ្ហានិទ្ទណ្ឌភាពបានហើយ។ ទន្ទឹមគ្នានេះដែរយើងក៏ត្រូវពង្រឹង និងកែស្ថាប័នដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ដូចជាប៉ូលិស កម្លាំងប្រដាប់អាវុធដែលជាមន្ត្រីយុត្តិធម៌ដើម្បីពង្រឹងការអនុវត្តច្បាប់។ ប្រជាពលរដ្ឋវិញត្រូវតែចូលរួមក្នុងការឃ្លាំមើលដំណើរការប្រព័ន្ធយុត្តិធម៌៕

1 comment:
This word " IMPUNITY " Is real dangerous to use in Khmer society of to day. If you use this word in wrong place,then the government Kleptomaniac leaders will accuse you as defamation or insurrection team and they will put you in prison without any layer present right away. Even Khmer media usually don't want to touch this deep chronic Khmer disease, because the unseen powerful force behind it is so strong . This Impunity in Khmer society fabric is not just happen by single individually but it's a syndicate parties form, from top to bottom group . They have all kind of mechanism and tool to protect it from the bottom tear to the top echelon .They don't let nobody criticize it and find out the root of it . Every incident happened to their inner cycle they never allowed any form of investigation, or even touching it nor criticizing from outside their cycle . You can see of to day in the case of border demarcation or maps verification ,how they are reacting and spreading strong intimidation warning word ? You are even see in the past they used third hand gangsters terrorized Khmer innocent at will include monk hood in pagoda ,they ordered to beat up and incarcerated poor female protesters without pitiful , how about killing spree and cause a lot of havoc panic to the low wage protesters just demand for pay raise or sustainable good health in their work place ? If you took a little bit more deep look at the very poor khmer outsider in the countryside, you cannot imagine to their life suffering,and many hundred thousand poor Khmer families absorb more consequence or ripple affect under this culture of impunity cycle ? that impunity alsobcan turn Khmer in the outside cycle of their clan to be a real desperate refugee inside their own country? they gave land to their cronies even foreigner with no right to hole land title,but did not gave to Khmer their own citizen.This high authority or can call the syndicate government apparatus cronies have full authoritarian right to terrorize and destroy this khmer fabric society to the point of agonizing, not different from a cancer with no way to treat or healing . the cyanide pill and poisonous ideology by beating his chest and use megaphone in front of public day in and day out is more than enough for Khmer to swallow it . your kleptocracy regime rule by same kleptomaniac Khmer Rumdos communist blood thirsty leadership for 30 years plus are also enough for us to put a trust no more . time to change or eliminate this impunity now, Khmer need to get up and push them out. solidarity from inside and outside Khmer enough to stand up and confront with this bad cyclone storm now .
Post a Comment