A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 8 September 2015

ផ្នែក​មួយ​នៃ​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ព្រៃឡង់



Mon, 7 September 2015 ppp
កំណាត់​ឈើ​​ប្រណីត​ដែល​​ក្រុម​យុវជន​ និង​និស្សិត​ស្រាវជ្រាវ​រកឃើញ​នៅ​​តំបន់​ព្រៃឡង់​។ រូបថត សហការី


នៅ ​ទីជនបទ​ដាច់​ស្រយាល​នៃ​​ខេត្ត​ព្រះវិហារ​ក្នុង​ស្រុក​ជ័យសែន​ត្រូវ​បាន​ចុះ ​សិក្សា​ស្រាវជ្រាវ​។ មុន​នឹង​ចូល​ទៅ​ដល់​តំបន់​នោះ​គេ​ត្រូវ​​ធ្វើ​ដំណើរ​តាម​ផ្លូវ ២១៣ ​ត្រង់​ផ្លូវ​បំបែក​ទី​រួម​ស្រុក​រវៀង​រហូត​មក​ដល់​ផុត​ផ្លូវ​ចាក់​កៅស៊ូ​គេ ​ក៏​ឃើញ​ផ្ទះ​បងប្អូន​ជនជាតិ​ភាគ​តិច​រស់​នៅ។

ក្រោយ ​ពី​​ពេល​ចេញ​ពី​ភូមិ​ករ​ចូល​ទៅក្នុង​ព្រៃ​គេ​ត្រូវ​ឆ្លងកាត់​វាលស្រែ​ អ្នកភូមិ និង កាត់​តំបន់​ព្រៃ​ទ្រនាប់​នៃ​ព្រៃឡង់រហូត​ដល់​តំបន់​ព្រៃ​ជ្រៅ​នៃ​ព្រៃ​មួយ​ នេះ ៣ ថ្ងៃ ២ យប់​ជា​ពេលវេលា​​សិក្សា​ស្វែងយល់​ពី​ព្រៃ និង​​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ទ្រង់ទ្រាយ​​ធំ។

ឈើ ​ខ្លះ​គេ​កាប់​ផ្តួល​ចោល​ដោយសារ​ឈើ​នេះ​​ប្រហោង​ក្នុង​ឈើ​ខ្លះ​មាន​ប្រវែង ២០ ម៉ែត្រ ឬ​លើស​ពី​នេះ​តែ​ក្រុម​អ្នក​កាប់ឈើ​បែរ​ជា​កាត់​តែ​ផ្នែក​គល់​ប្រហែល ៤ ទៅ ៥ ម៉ែត្រ ដោយ​ទុក​សាច់​ឈើ​ផ្សេងៗ​ទៀត​ចោល​រលំ​ដួល​ពេញ​ព្រៃ។ ចំណែក​ត្រង់​កន្លែង​ខ្លះ​គេ​កាប់​ឈើ​ធំៗ​អស់​គេ​ទុក​វា​ចោល​ច្រើន​ថ្ងៃ​ហើយ​ ​ប្រើ​ភ្លើង​ដុត​ចោល​តែ​ម្តង​គួរ​ឲ្យ​អនិច្ចា​ព្រៃឡង់​ (ព្រៃឡង់​មកពី​ពាក្យ​ជា​ភាសា​កួយ​ថា​កោះ​ក្រឡង់​ដែល​​មាន​ន័យ​ថា​ព្រៃ​របស់​ ខ្ញុំ​ដែរ)។

នៅក្នុង ​ព្រៃ​យើង​ពុំ​បាន​ជួប​នឹង​​អ្នក​កាប់ឈើ​នោះ​ឡើយ​ព្រោះ​សកម្មភាព​យើង​ត្រូវ​ បាន​គេ​តាមដាន​ដឹង​​រួច​ជាស្រេច​ទៅ​ហើយ។ នៅ​តាម​សង​ខាង​ផ្លូវ​ដី​យើង​បាន​ឃើញ​ឈើ​ដែល​គេ​កាប់​ថ្មីៗ​ហើយ​រៀប​នឹង​​ដឹក ​ចេញ​តែ​សំណាង​មិន​ល្អ​ក៏​ជួប​ពួកយើង​បាន​ធ្វើឲ្យ​គេ​ទុក​ចោល។ ក្រោយ​ការ​ចុះ​ផ្ទាល់​ទៅក្នុង​ព្រៃ​គេ​ត្រូវ​ត្រឡប់​មក​​ភូមិ​​អ្នក​ស្រុក​ វិញ​​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចងក្រង​របាយការណ៍។

ជម្រាប ​សួរ​បង​ពូ មីង លោក​តា...ឬ​ពាក្យ​ម្យ៉ាង​ទៀត​ដែល​មើល​ទៅ​ពិតជា​ស្និទ្ធស្នាល​គឺ​អ្នក​ម៉ែ ឬ​ពុក និង​​ផ្តើម​ណែនាំ​ពី​គោលបំណង​នៃ​ការ​ចុះ​ស្ទង់​មតិ​មុន​នឹង​សុំ​ការ​ អនុញ្ញាត​ក្នុង​ការ​សម្ភាស​​។ មនុស្ស ៦០ ​ភាគរយ​បាន​​ស្ទាក់ស្ទើរ​មិន​ចង់​ផ្តល់​ព័ត៌មាន​នោះ​ឡើយ​ប៉ុន្តែ​​ដើម្បី​​​ ​បាន​​ធ្វើ​​សម្ភាស​​នោះ​នឹង​មិន​​​​​​បង្ហាញ​​​អត្ដសញ្ញាណ​ឡើយ។​ ពេល​នោះ​ពលរដ្ឋ​ ១០០ ​​ភាគរយ​បាន​យល់ព្រម​ផ្តល់​​ការ​សម្ភាស​​។ នៅពេល​សួរ​ថា​តើ​បង​រៀន​បាន​កម្រិត​ណា​​ដែរ​ពួកគេ​ទាំងអស់​​ឆ្លើយ​ថា​សម័យ​ ប៉ុលពត​ពេល​គាត់​នៅ​​យុវជន ឬ​កុមារ​គ្មាន​បាន​រៀនសូត្រ​អ្វី​នោះ​ឡើយ។ ពេល​សួរ​ថា​ចុះ​ក្មេងៗ​វិញ? ពួកគេ​បាន​​និយាយ​​​ទាំង​ធ្លាក់​ទឹក​មុខ​ ឬ​អ្នក​ផ្តល់​ការ​សម្ភាស​​ខ្លះ​និយាយ​​​ទាំង​គិត​ថា​ធម្មតា​គ្មាន​អ្នក​ណា​ រៀន​បាន​ខ្ពស់​នោះ​ទេ​ត្រឹម​ថ្នាក់​ទី ២ ទី ៣ ឈប់​រៀន​ចូល​ព្រៃ​តាម​ឪពុក​ម្តាយ​ធ្វើ​ចម្ការ​ដង​ជ័រ​ជាដើម។

ពេល ​សួរ​ថា​ហេតុ​អី? មាន​ហេតុផល​អ្វី​ផ្សេង​ទេ? គាត់​ឆ្លើយ​​ដោយ​ពុំ​បាន​គិត​​ឡើយ​ថា​គ្មាន​សាលារៀន​នៅ​ទី​នេះ​ទេ​ហើយ​ក៏​ គ្មាន​​លុយ​​ដើម្បី​ឲ្យ​កូន​​រៀន​នោះ​ដែរ​ហើយ​ក្មេងៗ​នៅ​អាយុ ៦ ទៅ ៧ ឆ្នាំ​ត្រូវ​ចូល​ព្រៃ​ជាមួយ​ឪពុកម្តាយ​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រៃ។ ពួកគេ​បន្ដ​ថា​នៅ​ទី​នេះ​ក្មេង​អាយុ ១២ ឬ ១៣ ឆ្នាំ​យ៉ាង​ខ្លាំង​អាយុ ១៥ ឆ្នាំ​ត្រូវ​រៀបការ​អស់​ទៅ​ហើយ​...! ពួកគេ​បាន​សួរ​​បន្ថែម​ហេតុអី? គឺ​តែ​​បែប​​​នេះ​ឯង​ក្មេងៗ​គ្មាន​ការងារ​​​ធ្វើ​ក្រៅតែ​អំពី​ទៅ​តាម​ម្តាយ​ ឪពុក​ចូល​ព្រៃ​ធំ​បាន​អាយុ​ប៉ុណ្ណឹង​គឺ​ត្រូវ​រៀបការ​ហើយ​ណា​មួយ​បើ​ទៅ​នៅ​ អាយុ​​ចាស់​ក៏​តែ​ប៉ុណ្ណឹង​ចូល​​​ព្រៃ​ដងជ័រ។ យើង​សួរ​ថា​តើ​អ្នក​ដឹង​ទេ​​​​ព្រៃឡង់​មាន​ទំហំ​ប៉ុន្មាន​? ​សំណួរ​នេះ​គ្មាន​អ្នក​ណា​​ឆ្លើយ​ត្រូវ​ទេ​ហើយ​សូម្បីតែ​ក្រុម​យុវជន​​​​ អ្នក​ធ្វើ​សម្ភាស​​​ក៏​​មិន​​ដឹង​ថា​​មាន​ទំហំ​ប៉ុន្មាន​ដែរ តែ​ចម្លើយ​​មួយ​ដែល​គេ​បាន​​ឆ្លើយ​ត្រឡប់​មក​វិញ​ថា​ធំ ធំ​ណាស់។ ចុះ​តើ​ឥឡូវ​នេះ​ទំហំ​ព្រៃ​នៅ​ធំ​ដដែល​ទេ? ពួកគេ​ហាក់​នៅ​ស្ទាក់ស្ទើរ​ដូចជា​មិន​​​យល់​​សំណួរ។

ក្រោយ ​ពី​ពន្យល់​ពួកគេ​បាន​​​ឆ្លើយ​មក​វិញ​​ថា​ឥឡូវ​កាន់តែ​តូច​ទៅៗ​ហើយ​ព្រៃ​នោះ ​។ អ្នក​សម្ភាស​ខ្លះ​បាន​​ឆ្លើយ​ស្រដៀង​គ្នា​ថា​បើ​គេ​កាប់​ដុត​ឡើង​រង្គាល​ទៅ​ ហើយ​​នោះ​ពួកគេ​បាន​បន្ថែម​ថា​សូម្បី​កន្លែង​ដែល​សម្ភាស​​នឹង​វាលស្រែ​ខាង​ ក្រោយ​ផ្ទះ​នេះ​ក៏​ជា​​តំបន់​​នៃ​ព្រៃឡង់​ដែរ។ ចុះបើ​សួរ​ថា​អ្នកណា​ជា​អ្នក​កាប់​បំផ្លាញ​​ព្រៃ​ទាំង​នេះ? អ្នក​​ទាំងអស់​សុទ្ធតែ​និយាយ​​ដូចៗ​គ្នា​ថា“អ្នក​មាន​អំណាច មាន​លុយ អាជ្ញាធរ គេ​ជា​អ្នក​កាប់​រាស្ត្រ​ដូច​​យើង​មាន​ស្អី​ទៅ​​ហ៊ាន​កាប់​នោះ...។

អ្នក ​ជឿ​ទេ​ថា​ ពាក្យ​​ទាំងនេះ​ជា​ពាកក្យ​ពិត? បើ​ក្រឡេក​មើល​ទៅ​ផ្ទះ​គាត់​សុទ្ធតែ​ឈើ​ល្អៗ​គាត់​ទិញ? គាត់​បាន​ឆ្លើយ​ថា​ក្រ​គ្មាន​​លុយ​​ឱ្យ​កូន​រៀន​ហេតុអ្វី​មាន​លទ្ធភាព​ទិញ​ ឈើ​​មក​ធ្វើ​ផ្ទះ​សុទ្ធតែ​ឈើ​ល្អៗ​នោះ​? បើ​ងាក​មក​មើល​ក្រោម​ផ្ទះ​គាត់​វិញ​ឃើញ​សុទ្ធ​តែ​ឈើ​ប្រណីតៗ​ស្តុក​ទុក​យ៉ាង ​តិច ២ ម៉ែត្រ​គុប​ដែរ។ ក្រុម​ការងារ​​បាន​សាកសួរ​​ស្ដ្រី​ជា​អនុប្រធាន​​ភូមិ​ក្នុង​តំបន់​​គោលដៅ​ គាត់​ឆ្លើយ​​ខុស​ពី​គេ!។ «មុខរបររ​​បស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​គ្មាន​អ្វី​ក្រៅពី​ដងជ័រ​ធ្វើ​ស្រែ​ ចិញ្ចឹម​ជ្រូក និង​កាប់​ឈើ​»។ ក្រុម​ការងារ​មាន​ការ​​សង្ស័យ​ដូចនេះ​ដើម្បី​ចង់​ដឹង​​រឿង​នេះ​ពិត​ ឬ​យ៉ាងណា​យើង​ងាកមក​បុរស​ម្នាក់​ដែល​ជា​អ្នក​យាមល្បាត​ព្រៃ​ម្តង។

ចម្លើយ ​ដែល​ទទួល​បាន​គឺ​ថា​ពួកគេ​សុទ្ធតែ​ជា​កសិករ និង​ដងជ័រ​ពេល​ខ្លះ​​តម្រូវ​ការ​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ​ហើយ​​ស្រប​ពេល​ ដែល​ពលរដ្ឋ​ក្រុម​ឈ្មួញ និង​មាន​​អំពើ​ពុករលួយ​​ផង​នោះ​ពួកគេ​បាន​បំផុស​គំនិត​ឲ្យ​កាប់​ឈើ​លក់​ ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ជិត​ ១០ ដង​។ តើ​អ្នក​​ចង់​​បាន​ទេ​បើ​សិន​ជា​គេ​អភិវឌ្ឍ​ឲ្យ​​ក្លាយ​ជា​តំបន់​ទេសចរណ៍? ពលរដ្ឋ​ខ្លះ​ឆ្លើយ​ថា «ចង់​បាន» រីឯ អ្នក​ខ្លះ​ទៀត​បែរ​​ជា​ឆ្លើយ​បែប​ផ្សេង​“រាស្ត្រ​ដូចជា​យើង​ធ្វើ​អី​កើត​ទៅ​ គេ​អភិវឌ្ឍ​គឺ​មាន​តែ​​មនុស្ស​​ប៉ុន្មាន​នាក់​គេ​មាន​លុយ​ធ្វើ​ទៅ​យើង​ អ្នកក្រ​គ្មាន​អី​ធ្វើ​ដដែល​ហ្នឹង”​។ “មាន​ផ្លូវ​ល្អ​កាន់តែ​យ៉ាប់​​ហើយ​ព្រៃ​ក៏​កាន់តែ​អស់​ថែម​ទៀត​​ទោះ​ផ្លូវ​ ពិបាក​ប៉ុណ្ណឹង​​​ហើយ​​នៅតែ​មាន​គេ​កាប់​គគ្រឹក​គគ្រេង​ចុះ​ទម្រាំ​មាន​ ផ្លូវ​ល្អ​គឺ​គេ​​​​កាប់​គេ​ដឹក​ទាំង​​យប់​​ទាំង​​ថ្ងៃ​តែ​ម្តង​”។

យើង ​ងាក​មក​​ការ​សួរ​សំណួរ​មីង​ជា​អនុភូមិ​វិញ​​“ក្មួយ​មិន​ដឹង​ទេ​ខ្ញុំ​នេះ​ ហើយ​​ស្រឡាញ់​ព្រៃ​ឈើ​នោះ​ដូនតា​ខ្ញុំ​​នៅក្នុង​ព្រៃ​ស្លាប់​ក៏​នៅក្នុង​ ព្រៃ​នេះ​ដែរ​រាល់​ពេល​​ប្រជុំ​ក្រុម​ប្រឹក្សា​ម្តងៗ»។ ត្រង់​ចំណុច​នេះ​យើង​​អាច​សន្និដ្ឋាន​បាន​ថា​មាន​អំពើ​ពុករលួយ ឬ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​មាន​​​លទ្ធភាព​តតាំង​ជាមួយ​ពលរដ្ឋ​ក្រុម​ឈ្មួញ។

នៅពេល ​សួរ​ថា​តើ​​ក្រុមហ៊ុន​ទ្រីភាព​​ជា​អ្នក​ទិញ​ឈើ​មែន​ទេ? ចម្លើយ​គឺ​ «ពុំ​ដឹង​​ការពិត​​ច្បាស់លាស់​នោះ​​ឡើយ»​។ ដូច្នោះ​​តើ​រាជរដ្ឋាភិបាល​នឹង​ដោះស្រាយ​​បញ្ហា​នេះ​ដោយ​របៀប​ណា?​ មើល​ទៅ​មាន​តែ​រាជរដ្ឋាភិបាល​​ដែល​​ជា​​អ្នក​អនុវត្ត​ច្បាប់ និង​បង្កើត​ច្បាប់​ទេ​ទើប​​អាច​​រក​ចម្លើយ​ត្រឹមត្រូវ​ជូន​សាធារណជន​បាន​៕

សំ វិសុទ្ធពង្ស​អង្គ​ខេមរា ​ខេត្ត​ស្វាយរៀង

No comments: