A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 September 2015

ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ចេញ​លិខិត​បង្គាប់​មជ្ឈដ្ឋាន​នានា​ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​រឿង​ផែនទី

ដោយ ចេង ម៉េងជូ
2015-09-11 rfa

លិខិត​មួយ​របស់​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥ បោះ​ត្រា​ជា​ឯកសារ​សម្ងាត់​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook) ចែក​ចាយ​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo Facebook

(ចុច​ ដើម្បី​អាន​លិខិត​ទាំង​ស្រុង) លិខិត​មួយ​របស់​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​៩ កញ្ញា ដែល​មាន​បោះ​ត្រា​ថា ជា​ឯកសារ​សម្ងាត់ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចែក​ចាយ​គ្នា​ជា​បន្តបន្ទាប់។ ឯកសារ​នេះ​មាន​ខ្លឹមសារ​ណែនាំ​ប្រធាន​គណៈកម្មាធិការ​បក្ស​របស់​ខ្លួន​តាម​ រាជធានី-ខេត្ត ឲ្យ​បំផុស​មជ្ឈដ្ឋាន​នានា​ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន​ថ្មីៗ​នេះ។ យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​បញ្ជាក់​ថា នោះ​មិន​មែន​ជា​ឯកសារ​សម្ងាត់​ទេ។

លិខិត​ដែល​មាន​បោះ​ត្រា ​ថា «សម្ងាត់» នោះ ចុះ​ហត្ថលេខា​ដោយ លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​បក្ស​នៅ​គ្រប់​រាជធានី-ខេត្ត។ ក្នុង​លិខិត​នោះ លោក សាយ ឈុំ ណែនាំ​ឲ្យ​សមាជិក​គណបក្ស​លោក «យក​ចិត្ត​ទុក​ដាក់​បំផុស​បំផុល​ណែនាំ​ឲ្យ​មជ្ឈដ្ឋាន​នានា ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់ លោក ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា»។

ពាក្យ ​ថា «មជ្ឈដ្ឋាន​នានា» ដែល លោក សាយ ឈុំ សរសេរ​នៅ​ក្នុង​លិខិត​នោះ គឺ​សំដៅ​ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ គ្រូបង្រៀន ព្រះសង្ឃ អាជីវករ កម្មករ កសិករ សិស្ស​និស្សិត អង្គការ​សង្គម​ស៊ីវិល។ល។

ក្នុង ​លិខិត​ដដែល​នោះ លោក សាយ ឈុំ ក៏​បាន​ណែនាំ​ដល់​សមាជិក​បក្ស​របស់​ខ្លួន ឲ្យ​ផ្សព្វផ្សាយ​ញត្តិ​ដែល​ធ្វើ​រួច​ទាំងអស់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នានា​ឲ្យ​បាន​ទូលំទូលាយ និង​ត្រូវ​ផ្ញើ ១​ច្បាប់​ទៅ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​ឲ្យ​បាន​ឆាប់ ដើម្បី​ខុទ្ទកាល័យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៀត។

យ៉ាង ​ណា​ក៏ដោយ លិខិត​ដែល​មាន​ត្រា​ថា «សម្ងាត់» នោះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា វា​មិន​មែន​ជា​ឯកសារ​សម្ងាត់​នោះ​ទេ។ លោក​ថា ប្រហែល​ជា​អ្នក​បោះ​ត្រា​មាន​ការ​ភ័ន្ត​ច្រឡំ៖ «»។

អ្នក​ នាំ​ពាក្យ​រូប​នេះ ក៏​បដិសេធ​ដែរ​ថា លិខិត​នោះ​មិន​មាន​ចរិត​បង្គាប់​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ពី​រឿង​ផែនទី និង​ព្រំដែន​ដ៏​ចម្រូងចម្រាស​នោះ​ឡើយ៖ «»។

ការ​លេច​ចេញ​ នូវ​លិខិត​ដែល​មាន​ត្រា «សម្ងាត់» នេះ កើត​ឡើង​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​មាន​ញត្តិ​គាំទ្រ​ជា​ហូរហែ ធ្វើ​ឡើង​ដោយ​ស្ថាប័ន​រដ្ឋ និង​បុគ្គល​មន្ត្រី​រាជការ​ជាច្រើន។ ស្ថាប័ន​រដ្ឋ ដែល​បាន​ធ្វើ​ញត្តិ​គាំទ្រ​ទាំង​នោះ មាន​ដូចជា រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី អាជ្ញាធរ​សវនកម្ម​ជាតិ ក្រសួង​ការ​បរទេស និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ជាច្រើន​ទៀត។

ខ្លឹមសារ​ញត្តិ​មួយ ​ចំនួន មិន​ត្រឹម​តែ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី អំពី​រឿង​ផែនទី និង​ព្រំដែន​នោះ​ទេ ថែម​ទាំង​ថ្កោលទោស​អ្នក​ដែល​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ទៀត​ផង។

ពាក់ព័ន្ធ​ ខ្លឹមសារ​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំរុញ​សមាជិក​បក្ស​ឲ្យ​ធ្វើ​ញត្តិ​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ចាត់​ទុក​ការ​ចេញ​លិខិត​របស់​គណបក្ស​នេះ ថា​ជា​រឿង​ធម្មតា​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ជា​បញ្ហា គឺ​នៅ​ត្រង់​អ្នក​ដែល​ចេញ​ញត្តិ​នោះ ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​នយោបាយ ទាំង​ពួក​គេ​មាន​តួនាទី​ជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​មាន​ជំហរ​ អព្យាក្រឹត្យ៖ «»។

លោក គល់ បញ្ញា កត់​សម្គាល់​ថា បញ្ហា​សំខាន់​នៃ​រឿង​នេះ គឺ​ភាព​មិន​ដាច់​ស្រឡះ​រវាង​តួនាទី​រដ្ឋ និង​តួនាទី​បក្ស៖ «»។

ការ ​ដែល​មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ញត្តិ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា តែង​តែ​កើត​មាន​ក្រោយ​ពេល លោក ហ៊ុន សែន ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ​ជាមួយ​ គណបក្ស​ប្រឆាំង ហើយ​ញត្តិ​គាំទ្រ​ទាំង​នោះ​តែង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច យក​ទៅ​ចុះ​ផ្សាយ​ជា​ហូរហែ៕

1 comment:

Unknown said...

សូមបងប្អូនខ្មែរទាំងអស់ក្រោកឈរឡើងពេលនេះជាពេលចុងក្រោយសំរាប់ទឺកដីកម្ពុជា សូមកុំគាំទ្រមេបក្សបីសាច ពួកគេបានបង្កើតល្បែងគ្រប់ឆាក ឈុតនិមួយៗបានផ្លាស់ ប្ដូរគ្រប់កាលៈទេសៈ ពាក្សសំដីឃោសនាសុទ្ធតែជាល្បិចកលបោកប្រាសមតិសាធារណៈ ធ្វើអោយមជ្ឈដ្ឋានទួរទៅមានការភ័ណ្ឌច្រឡំ សូមរិសគិតបានល្អិតល្អន់ សូមកំុគាំទ្រមេ បក្សបីសាច ពួកនេះមានសាច់រឿងមិនខុសពីកយនចិនទេ ដូច្នេះទើបខ្ញំុប្រសិទ្ធនាមថា= បក្សប្រជាជន គឺជា បក្សបីសាច ពួកនេះគ្មានឆន្ទៈជាខ្មែរទេ សាហាវឃោឃៅ ព្រៀប បាននឺងសត្វ មិនកាពារជនជាតិឯង យកដីអោយយួន កាប់សម្លាប់ជនជាតិឯង បណ្ដោយអោយយួនជាន់ឈ្លី ទន្រ្ទានយកដីខ្មែរ លុះអ្នកស្ហេហាជាតិឬបក្សប្រឆាំងតវានាំគ្នាទៅពិនិត្យ ជាក់ស្ដែងដល់ទីកន្លែងព្រំដែន ពួកគេក៏ថានក្សប្រឆាំងយកកេងចំណេញផ្នែកនយោបាយ ហើយពួកបីសាចនេះគ្មាននរណាម្នាក់អើពើរនៅពេលយួនទន្រ្ទានជិតដល់ភ្នំពេញ លុះ កូនខ្មែរឈឺឆ្អាលសំរាប់ជាតិ គេក៏តាំងចោទថា ពួកបក្សប្រឆាំងបង្ករសន្តិសុខនយោបាយធ្វើអោយអសថេរភាពក្នុងសង្គម បែរជារកចាប់ចងតាមវិធីច្បាប់ ពួកបុ៉លពតមិនមានច្បាប់ ចង់សម្លាប់ក៏បាញ់ភ្លាម តែពួកនេះគេតាក់តែងច្បាប់យា៉ងល្អសំរាប់អនុវត្តអោយស្របតាមអន្តរៈជាតិ បើចង់ធ្វើបាបអ្នកណាម្នាក់ប្រើច្បាប់ងាយស្រួលកំុអោយអន្តរៈជាតិចោទប្រកាន់ គ្រាន់តែអ្នកដែលត្រូវទៅជាខុស មិនមែនចោរថាចោរ វិធីនេះជាល្បិចសំលាប់រង្គាលតាមផ្លូវច្បាប់ ដូច្នេះសូមបងប្អូនប្រយ័ត្ន បើមិនរើគឺសូន្យក្នុងពេលឆាប់ៗនេះ ។