A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 12 September 2015
តំណាងរាស្ត្របក្សប្រឆាំងស្នើលោក វ៉ា គឹមហុង បកស្រាយជាថ្មីរឿងដីស្រែចម្ការជាប់ព្រំដែន
2015-09-11
តំណាងរាស្ត្រគណបក្សប្រឆាំង ស្នើឲ្យគណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បកស្រាយជាថ្មីម្តងទៀតពាក់ព័ន្ធដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង ៣០ហិកតារនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម និងសុំឲ្យគណៈកម្មាធិការនេះ ចុះពិនិត្យជាក់ស្តែងនៅតំបន់នោះឲ្យបានច្បាស់លាស់។
លិខិតនេះ ចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក អ៊ូ ច័ន្ទឫទ្ធិ និងលោក គង់ សភា កាលពីថ្ងៃទី៤ កញ្ញា តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ហើយ លោក ហេង សំរិន ទើបនឹងបានចារបញ្ជូននៅថ្ងៃទី១១ កញ្ញា។
លិខិតដដែល ក៏បានស្នើសុំឲ្យនាយករដ្ឋមន្ត្រី ពិនិត្យ និងសើរើការបោះតម្រុយបង្គោលព្រំដែននៅចន្លោះបង្គោលលេខ១៤៧-១៤៨ ដែលបានបោះចូលមកក្នុងទឹកដីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង ៣០ហិកតារនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ លិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រដដែល បានបង្ហាញទៀតថា ការបោះបង្គោលខណ្ឌសីមាព្រំដែននៅចន្លោះបង្គោលលេខ១៤៧-១៤៨ តាមផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន នោះ ពុំបានធ្វើឲ្យកម្ពុជា បាត់បង់ដីស្រែចម្ការជាង ៣០ហិកតារទៅខាងប្រទេសវៀតណាម នោះឡើយ ក្នុងនោះក៏បានបញ្ជាក់ថា ផែនទីដដែលនេះ ចម្ការស្វាយចន្ទីរបស់ពលរដ្ឋខ្មែរមួយផ្នែក និងផ្នូរដូនតាពួកគាត់ ត្រូវកាត់ចេញពីដីកម្ពុជា។
ប៉ុន្តែបើយោងលើអនុស្សរណៈយោគយល់គ្នា (MOU) ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ស្ដីពីការកែសម្រួលខ្សែបន្ទាត់ព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួននោះ គឺដីចម្ការស្វាយចន្ទីទាំងមូល និងផ្នូរដូនតារបស់ពលរដ្ឋកម្ពុជា ត្រូវបានរក្សាឲ្យនៅដដែល ដើម្បីទុកជូនពួកគាត់បានកាន់កាប់បន្តទៀត។
ទាក់ទងនឹងការស្នើសុំរបស់ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងនេះ គណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង នៅថ្ងៃទី១១ កញ្ញា មិនធ្វើអត្ថាធិប្បាយយ៉ាងណាទេ ដោយលោកបញ្ជាក់ថា មិនទាន់បានឃើញលិខិតស្នើសុំនោះនៅឡើយ៕
Subscribe to:
Post Comments (Atom)

1 comment:
វា៉ គិមហុងជាជនជាតិ យួនពិតប្រាកដ គ្រាន់តែគេមានទួរនាទីក្នុងរាជរដ្ឋភិបាលខ្មែរ ឥលូវយួនកំពុងបង្គាប់អោយពន្លឺនបោះបង្គោលអោយចប់មុនអាណ័ត្ត ហុនសែនកំពុងប្រឺង ឃោសនានឺងគំរាមអោយគ្រប់មច្ឈដ្ឋានទាំងអស់កំុប្រឆាំងនឺងគេ នេះជាក្រឡាអុកចុងក្រោយរបស់គេ អ្វីៗសុទ្ធតែសុប្បនិមិត្តសំរាប់បក្សបីសាច សូមកុំជឿការឃោសនារបស់ ពួកបីសាចនេះ គ្មាននរណាមួយល្អទេ ទាំង វិទ្យុ, ទួរទស្ស, សារពត៏មានខ្លះក៏ជាបក្សបីសាច បុក្គលិកគ្រប់ទួរទស្សទាំងអស់មិនដែលមានផ្សាយការពិតទេ គឺគេផ្សាយសំរាប់ផល ប្រយោជន៏បក្សបីសាចទាំងអស់ ចំពោះខ្ញំុមិនដែលចាប់អារម្មនឺងពួកនេះ ព្រោះខ្ញំបានតាមដានអស់រយៈពេលជិត៤០ឆ្នាំហើយ អ្វីៗគេនិយាយសុទ្ធតែបានគូសវាសពីថ្នាក់លើជាស្រេច ដូច្នេះសូមកំុលង់លក់នូវពាក្សល្បិចកល លុះតែតែយើងចេះវែកញែកទើបរកការពិតឃើញ មិនព្ញុតែគេនិយាយភ្លាមក៏តាំងជឿភ្លាម នោះនឺងវិនាសខ្លួនឯង ខ្ញំុឃើញមានមនុស្សជា ច្រើនគ្មានការវែកញែកចេះតែជឿការឃោសនាមៅមនុស្សខ្លះ យើងគ្តាន់តែដឺងថាមនុស្សសព្វថ្ងៃអាក្រក់ណាស់ប្រហែលជាសល់ចំហាយពីបុ៉លពតឬវិញ្ញាណខ្មែរក្រហមមកកើត ទើបបានជាកូនសម្លាប់ម្ដាយឪពុកខ្លួនឯង,ម្ដាយឪពុកសម្លាប់កូន មនុស្សឃោឃៅជាច្រើនកាប់សម្លាប់គ្នានឺងគ្នា គ្មានធម៏មេត្តាករុណា ឃោឃៅបំផុតក្នុងបច្ចុប្បន្ននេះ ។
Post a Comment