A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 12 September 2015

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​លោក វ៉ា គឹមហុង បកស្រាយ​ជា​ថ្មី​រឿង​ដី​ស្រែ​ចម្ការ​ជាប់​ព្រំដែន

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang
ដោយ សេក បណ្ឌិត
2015-09-11

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បកស្រាយ​ជា​ថ្មី​ម្តង​ទៀត​ពាក់ព័ន្ធ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង ៣០​ហិកតារ​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម និង​សុំ​ឲ្យ​គណៈកម្មាធិការ​នេះ ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​តំបន់​នោះ​ឲ្យ​បាន​ច្បាស់លាស់។

លិខិត​នេះ ចុះ​ហត្ថលេខា​ដោយ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​លោក គង់ សភា កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ លោក ហេង សំរិន ទើប​នឹង​បាន​ចារ​បញ្ជូន​នៅ​ថ្ងៃ​ទី​១១ កញ្ញា។

លិខិត​ដដែល ក៏​បាន​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី ពិនិត្យ និង​សើរើ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ ដែល​បាន​បោះ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង ៣០​ហិកតារ​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ដដែល បាន​បង្ហាញ​ទៀត​ថា ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ តាម​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន នោះ ពុំ​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ដី​ស្រែ​ចម្ការ​ជាង ៣០​ហិកតារ​ទៅ​ខាង​ប្រទេស​វៀតណាម នោះ​ឡើយ ក្នុង​នោះ​ក៏​បាន​បញ្ជាក់​ថា ផែនទី​ដដែល​នេះ ចម្ការ​ស្វាយ​ចន្ទី​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ផ្នែក និង​ផ្នូរ​ដូនតា​ពួក​គាត់ ត្រូវ​កាត់​ចេញ​ពី​ដី​កម្ពុជា។

ប៉ុន្តែ​បើ​យោង​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១ ស្ដីពី​ការ​កែ​សម្រួល​ខ្សែ​បន្ទាត់​ព្រំដែន​គោក​នៅ​តំបន់​ដែល​នៅ​សេសសល់​មួយ​ចំនួន​នោះ គឺ​ដី​ចម្ការ​ស្វាយ​ចន្ទី​ទាំង​មូល និង​ផ្នូរ​ដូនតា​របស់​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​រក្សា​ឲ្យ​នៅ​ដដែល ដើម្បី​ទុក​ជូន​ពួក​គាត់​បាន​កាន់​កាប់​បន្ត​ទៀត។

ទាក់ទង​នឹង​ការ​ស្នើសុំ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​ថ្ងៃ​ទី​១១ កញ្ញា មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ ដោយ​លោក​បញ្ជាក់​ថា មិន​ទាន់​បាន​ឃើញ​លិខិត​ស្នើសុំ​នោះ​នៅ​ឡើយ៕

1 comment:

Unknown said...

វា៉ គិមហុងជាជនជាតិ យួនពិតប្រាកដ គ្រាន់តែគេមានទួរនាទីក្នុងរាជរដ្ឋភិបាលខ្មែរ ឥលូវយួនកំពុងបង្គាប់អោយពន្លឺនបោះបង្គោលអោយចប់មុនអាណ័ត្ត ហុនសែនកំពុងប្រឺង ឃោសនានឺងគំរាមអោយគ្រប់មច្ឈដ្ឋានទាំងអស់កំុប្រឆាំងនឺងគេ នេះជាក្រឡាអុកចុងក្រោយរបស់គេ អ្វីៗសុទ្ធតែសុប្បនិមិត្តសំរាប់បក្សបីសាច សូមកុំជឿការឃោសនារបស់ ពួកបីសាចនេះ គ្មាននរណាមួយល្អទេ ទាំង វិទ្យុ, ទួរទស្ស, សារពត៏មានខ្លះក៏ជាបក្សបីសាច បុក្គលិកគ្រប់ទួរទស្សទាំងអស់មិនដែលមានផ្សាយការពិតទេ គឺគេផ្សាយសំរាប់ផល ប្រយោជន៏បក្សបីសាចទាំងអស់ ចំពោះខ្ញំុមិនដែលចាប់អារម្មនឺងពួកនេះ ព្រោះខ្ញំបានតាមដានអស់រយៈពេលជិត៤០ឆ្នាំហើយ អ្វីៗគេនិយាយសុទ្ធតែបានគូសវាសពីថ្នាក់លើជាស្រេច ដូច្នេះសូមកំុលង់លក់នូវពាក្សល្បិចកល លុះតែតែយើងចេះវែកញែកទើបរកការពិតឃើញ មិនព្ញុតែគេនិយាយភ្លាមក៏តាំងជឿភ្លាម នោះនឺងវិនាសខ្លួនឯង ខ្ញំុឃើញមានមនុស្សជា ច្រើនគ្មានការវែកញែកចេះតែជឿការឃោសនាមៅមនុស្សខ្លះ យើងគ្តាន់តែដឺងថាមនុស្សសព្វថ្ងៃអាក្រក់ណាស់ប្រហែលជាសល់ចំហាយពីបុ៉លពតឬវិញ្ញាណខ្មែរក្រហមមកកើត ទើបបានជាកូនសម្លាប់ម្ដាយឪពុកខ្លួនឯង,ម្ដាយឪពុកសម្លាប់កូន មនុស្សឃោឃៅជាច្រើនកាប់សម្លាប់គ្នានឺងគ្នា គ្មានធម៏មេត្តាករុណា ឃោឃៅបំផុតក្នុងបច្ចុប្បន្ននេះ ។