ដោយ ប្រាជ្ញ ចេវ
2015-09-06 rfa
2015-09-06 rfa
![]() |
| ៥-ធ្នូ-២០១៣៖ រូបភាពកាំភ្លើងខ្លីមួយដើម និងគ្រាប់ ៧គ្រាប់
ព្រមទាំងរៀបរាប់ការគំរាមបាញ់សម្លាប់ លោក កឹម សុខា
នៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ម្ចាស់គណនីឈ្មោះ ផែង វណ្ណៈ។
Screenshot
|
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងរិះគន់សមត្ថកិច្ចថា ចាត់វិធានការបានលើតែអ្នកដែលគំរាមសម្លាប់មន្ត្រីរដ្ឋាភិបាល ប៉ុន្តែអ្នកគំរាមសម្លាប់មន្ត្រីបក្សប្រឆាំងមិនឃើញមានចំណាតការ ឬការស៊ើបអង្កេតច្បាស់លាស់ឡើយ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការអនុវត្តការងាររបស់សមត្ថកិច្ចមិនប្រកាន់និន្នាការនយោបាយឡើយ ហើយសមត្ថកិច្ចនៅតែបន្តតាមដានលើរឿងនេះដដែល។
ការរិះគន់នេះ ខណៈដែលអ្នកគំរាមសម្លាប់អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ តាមហ្វេសប៊ុក (Facebook) ជិត ២ឆ្នាំទៅហើយ អ្នកគំរាមនោះនៅតែមានសេរីភាព គ្មានការចោទប្រកាន់ ឬត្រូវបានអាជ្ញាធរចាប់ខ្លួននៅឡើយ។ ប៉ុន្តែអ្នកគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយពេលគំរាមមិនដល់ ១០ថ្ងៃផង។
អនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្សរបស់ក្រុមមេធាវីសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា និយាយថា សមត្ថកិច្ចកម្ពុជា សព្វថ្ងៃអនុវត្តការងារបែងចែកជាពីរ គឺក្រុមរស់នៅលើច្បាប់ និងក្រុមរស់នៅក្រោមច្បាប់។ លោកថា ប្រសិនបើក្រុមរស់នៅលើច្បាប់ធ្វើខុសយ៉ាងណាក៏មិនងាយត្រូវប្រឈម មុខនឹងផ្លូវច្បាប់ឡើយ។ មន្ត្រីសង្គមស៊ីវិលដដែលស្នើឲ្យសមត្ថកិច្ចអនុវត្តការងារតាមច្បាប់ និងមិនរង់ចាំទទួលបទបញ្ជាតែពីថ្នាក់លើ ឬពីនាយករដ្ឋមន្ត្រីទើបចាំធ្វើនោះទេ។
កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានចាប់ជនសង្ស័យគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច តាមហ្វេសប៊ុក ឈ្មោះ ផង់ សីហា កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ក្នុងពេលជនរូបនេះ ឆ្លងដែនពីទឹកដីថៃ មកកម្ពុជា តាមច្រកព្រំដែនប៉ាយប៉ែត។ ការចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យបង្ហោះរូបកាំភ្លើង និងសរសេរគំរាមសម្លាប់ លោក សុខ ទូច ដោយចោទប្រកាន់ថា លោកលក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...

No comments:
Post a Comment