A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

Wife of slain tycoon Ung Meng Chue said her husband never had any business disputes with tycoon Thong Sarath បែកធ្លាយ​រឿង​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាល​នៅរ​ស់មាន​ជម្លោះ​ខ្លាំង​ជាមួយ​ឧកញ៉ា​ម្នាក់​មិនមែន​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ករណី​ជំពាក់​លុយ​ជិត​៥​លាន​ដុល្លារ​

Posted by  on April 10, 2015
Oeng-Mengchy
Oeng-Mengchy2
យោង​តាម​ពាក្យបណ្តឹង​របស់​លោកស្រី​ តាំង​ គឹ​ម​ឆេ​ង​ ជា​ភរិយា​របស់​សព​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ អតីត​ថៅកែ​លក់​គ្រឿងសំណង់​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ និង​ជា​អ្នកជំនួញ​ដីធ្លី​ដ៏​ល្បី​ ដែល​បាន​ប្តឹង​ប្រឆាំង​នឹង​ឧកញ៉ា​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​រឿង​ជំពាក់​លុយ​សព​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ព្រមទាំង​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ពាក្យ​សាមញ្ញ​ហៅ​ថា​ "​ចេញ​សែក​ស្អុយ​"​ ចំនួន​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ឲ្យ​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​ម្ចាស់បំណុល​នោះ​ គឺ​បាន​បង្ហាញ​ថា​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាល​នៅ​រស់រាន​មានជីវិត​ធ្លាប់​មាន​ជម្លោះ​ពាក្យ​សម្តី​យ៉ាង​ខ្លាំង​ជាមួយ​ឧកញ៉ា​ជំពាក់​លុយ​ និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ម្នាក់​នោះ​ ប៉ុន្តែ​មិនមែន​ជា​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ និង​ក្រុមហ៊ុន​បុរី​៩៩៩​ ដែល​បាន​ជាប់ចោទ​ និង​កំពុង​រត់គេច​ខ្លួន​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នា​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​ស្ថាប័ន​តុលាការ​នោះ​ទេ​ ។​
​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ លោកស្រី​ តាំង​ គឹ​ម​ឆេ​ង​ ជា​ភរិយា​សព​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ រួម​មាន​មេធាវី​តំណាង​សិទ្ធិ​ និង​ការពារ​ក្តី​អម​ជាមួយ​ផង​ បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​លោក​ លី​ សុ​ផា​ណា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ ដើម្បី​ការពារ​លើ​បណ្តឹង​របស់​ខ្លួន​ ។​

​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ពី​អ្នក​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​សព​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ព្រមទាំង​ភរិយា​របស់​សព​ បាន​ឲ្យ​ដឹង​ថា​ អ្នកជំនួញ​ដែល​លោកស្រី​ តាំង​ គឹ​ម​ឆេ​ង​ ភរិយា​សព​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​រឿង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ គឺ​លោក​ឧកញ៉ា​ ន​ង​ សា​វុត​ ជានា​យក​ក្រុមហ៊ុន​ពិភព​អេ​ស៊ា​ ត្រេ​ឌី​ង​ និង​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍនៈ​ ដែល​ជា​ឈ្មួញ​ម្នាក់​រកស៊ី​មុខរបរ​ជំនួញ​ដីធ្លី​យ៉ាង​សកម្ម​ ព្រមទាំង​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​ស្ថាប័ន​នគរបាល​ជាតិ​ ។​
​ដំណើររឿង​នេះ​គឺ​មាន​ភាព​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ព័ត៌មាន​ដែល​បង្ហើប​ប្រាប់​ដោយ​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ បាន​ជំពាក់​លុយកាក់​ថ្លៃ​ទិញ​គ្រឿងសំណង់​ពី​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ត្រូវ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាល​នៅ​រស់​ទូរស័ព្ទ​ទារ​លុយ​ជំពាក់​នោះ​ និង​គំរាម​ប្តឹង​ទៅ​តុលាការ​ផង​ ទើប​នាំ​ឲ្យ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ខឹងសម្បា​តប​តាម​ទូរស័ព្ទ​វិញ​ថា​ "​បើ​ហ៊ាន​ប្តឹង​នឹង​បាញ់​សម្លាប់​ចោល​"​ ។​ ម្យ៉ាងទៀត​ ព័ត៌មាន​ដែល​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជំពាក់​លុយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ក៏​ត្រូវ​បាន​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្វើការ​បដិសេធ​តាម​ Video​ Clip​ ខណៈ​កំពុង​សំងំ​លាក់ខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​សាធារណៈ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​រួច​ហើយ​ដែរ​ ។​
​លោក​ ន​ង​ សា​វុត​ នាយក​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍនៈ​ និង​ក្រុមហ៊ុន​ពិភព​អេ​ស៊ា​ ត្រេ​ឌី​ង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២២៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ ។​
​លោក​ឧកញ៉ា​ ន​ង​ សា​វុត​ ក្នុង​នាម​នាយក​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍនៈ​ ធ្លាប់​មានរឿង​អាស្រូវ​មួយ​ដោយ​ជំពាក់​លុយ​រដ្ឋ​មិន​ព្រម​សង​ លើ​ការ​ដោះ​ដូរ​អចលនវត្ថុ​ជាមួយ​រដ្ឋ​ ហើយ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ឲ្យ​ស្ថាប័ន​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើការ​បង្កក​គណនី​សាច់ប្រាក់​របស់​លោក​ឧកញ៉ា​រូប​នេះ​ទៀត​ផង​ ៕​

No comments: