A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

Huy Vannak, confidant of tycoon Kith Meng, appointed as Under-Secretary of State at the Interior Ministry លោក ហ៊ុយ វណ្ណៈ មនុស្ស​ជំនិត​ឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

Posted by  on April 18, 2015

 huy-vannak1
Hou-Vannak
​លោក ហ៊ុយ វណ្ណៈ អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍ CNC ទទួលបន្ទុក​ជានា​យក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន និង​ជាម​នុស្ស​ជំនិត​របស់លោក​ឧកញ៉ា គិត ម៉េង សេដ្ឋី​ល្បីឈ្មោះ​នៅ​កម្ពុជា​នោះ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៤១ ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រមុខរដ្ឋស្តីទី ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​ព្រះករុណា​ព្រះមហា​ក្ស​ត្យ​ជាទី​សក្ការៈ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​មុន​កាន់តំណែង​ជា​អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍ CNC ទទួលបន្ទុក​ជានា​យក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នោះ លោក ហ៊ុយ វណ្ណៈ ធ្លាប់​បម្រើ​ការងារ​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​សាលាក្តី​ខ្មែរក្រហម បន្ទាប់ពី​ធ្លាប់បាន​កាន់តំណែង​ជា​អ្នកដឹកនាំ​ផ្នែក​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍ CTN របស់លោក​ឧកញ៉ា គិត ម៉េង ខណៈ​លោក ហ៊ុយ វណ្ណៈ ជា​អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ផងដែរ​។​

​ក្នុងនាម​ជា​សកម្មជន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​នា​យក​រដ្ឋមន្ត្រី​ជា​ប្រធាន និង​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ព័ត៌មាន​ស្ថានីយ៍ទូរទស្សន៍ CNC របស់លោក​ឧកញ៉ា គិត ម៉េង នោះ លោក ហ៊ុយ វណ្ណៈ ធ្លាប់​ត្រូវបាន​បុគ្គលិក​ទូរទស្សន៍ CTN ម្នាក់​ឈ្មោះ រស់ ឌី​ណា ប្តឹងទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ កន្លងទៅ (​លោក ហ៊ុយ វណ្ណៈ ដក​កាំភ្លើង​ភ្ជង់​ក្បាល​លោក រស់ ឌី​ណា​) ប៉ុន្តែ ពាក្យបណ្តឹង​របស់លោក រស់ ឌី​ណា មិនអាច «​ហក់​រួច​» នឹង​ឥទ្ធិពល​លោក ហ៊ុយ វណ្ណៈ​ទេ ដ្បិត​លោក ហ៊ុយ វណ្ណៈ ជាម​នុស្ស​ជំនិត​របស់លោក​ឧកញ៉ា គិត ម៉េង ជា​ថៅកែ​ទូរទស្សន៍ CTN, CNC និង MyTV ខាង​ភាគី​ខ្មែរ​ទៅហើយ ធ្វើ​ឲ្យ​រឿងអាស្រូវ​ទំនាស់​ផ្ទៃក្នុង​នៃ​ស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់លោក​ឧកញ៉ា គិត ម៉េង នេះ ត្រូវ​ស្ងប់ស្ងាត់​ទល់​បច្ចុប្បន្ន​។​
​គេ​មិនទាន់​បានដឹងថា នៅពេល​ចូលកាន់​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នោះ លោក ហ៊ុយ វណ្ណៈ ដែល​នឹង​ទទួលបាន​ងារ​ជា «​ឯកឧត្តម​» នឹង​ទទួលបន្ទុក​ការងារ​អ្វី​នៅឡើយ​ទេ ខណៈ​ក្រសួងមហាផ្ទៃ ដែលមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន​មាន​អនុរដ្ឋលេខាធិការ​ជិត​២០​នាក់​ទៅហើយ​៕​
huy-vannak

No comments: