A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 April 2015

Indonesian government will provide military aid to Cambodia [Cambodia under Hun Sen has become an international beggar] រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នឹង​ផ្តល់​ជំនួយ​អាវុធ​និង​ឯកសណ្ឋាន​យោធា​ដល់​កម្ពុជា

ចូកូ វីដូដូ (Joko Widodo) ហ៊ុន សែន ៦២០
ប្រធានាធិបតី​ឥណ្ឌូនេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) ស្វាគមន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) នា​ទីក្រុង​ហ្សាការតា (Jakarta) នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។
AFP Photo
រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​ជំនួយ​យោធា​ជា​អាវុធ និង​ឯកសណ្ឋាន​យោធា​ដល់​ប្រទេស​កម្ពុជា។ ការ​ប្រកាស​ផ្តល់​ជំនួយ​យោធា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅ​ទីក្រុង​ហ្សាការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា។
បណ្ដាញ​សារព័ត៌មាន​ឥណ្ឌូនេស៊ី ហ្សាការតា ប៉ុស្តិ៍ (Jakarta Post) បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ មេសា ដោយ​ស្រង់​សម្ដី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ថា ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាវុធ និង​ឯកសណ្ឋាន​យោធា​ដល់​កម្ពុជា។ លោក វីដូដូ បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ផ្តល់​អាវុធ និង​ឯកសណ្ឋាន​យោធា​ដល់​កម្ពុជា នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​ការ​សរសើរ និង​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដែល​បាន​ជួយ​បណ្តុះបណ្តាល​កងទ័ព​អាកាស និង​កង​អង្គរក្ស លោក ហ៊ុន សែន សរុប ៦​ពាន់​នាក់។
យ៉ាង​ណា​ក៏ដោយ លោក ចូកូ វីដូដូ មិន​បាន​បញ្ជាក់​ថា តើ​អាវុធ​ដែល​ឥណ្ឌូនេស៊ី គ្រោង​ផ្តល់​ឲ្យ​កម្ពុជា ជា​ប្រភេទ​អាវុធ​អ្វី និង​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ តែ​លោក​អះអាង​ថា ការ​ផ្តល់​អាវុធ និង​ឯកសណ្ឋាន​យោធា​ដល់​កម្ពុជា នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី។
គេ​មិន​បាន​ដឹង​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​ផ្តល់​អាវុធ និង​សម្លៀកបំពាក់​យោធា​ដល់​កម្ពុជា នោះ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​ដើម្បី​សាកសួរ​បន្ថែម​បាន​នៅ​ឡើយ​ដែរ​នៅ​ថ្ងៃ​ទី​២២ មេសា។
ទាក់ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​សន្យា​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា ដោយ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី វា​មិន​មែន​ជា​រឿង​អ្វី​ចម្លែក​នោះ​ឡើយ។ លោក​ថា កន្លង​មក​ប្រទេស​ឥណ្ឌូនេស៊ី ក៏​តែង​បាន​ជួយ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​កងទ័ព​កម្ពុជា ផង​ដែរ។ លោក ផៃ ស៊ីផាន អះអាង​ដែរ​ថា ការ​ផ្តល់​អាវុធ​ឲ្យ​កម្ពុជា នេះ ឥណ្ឌូនេស៊ី មិន​បាន​យក​រឿង​ជំនួយ​យោធា​ទៅ​ផ្សារភ្ជាប់​នឹង​រឿង​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា នោះ​ទេ តែ​លោក​ថា វា​ជា​ជំនួយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​ជា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ដូច​គ្នា ដើម្បី​កម្ចាត់​អំពើ​ភេរវកម្ម និង​សកម្មភាព​ឆ្លង​ដែន​ដទៃ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់។
លោក ផៃ ស៊ីផាន ចាត់​ទុក​ទំនាក់ទំនង​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ថា​ជា​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ៖ «ទំនាក់ទំនង​រហូត​មក​ដល់​ពេល​នេះ គឺ​ល្អ ពីព្រោះ​ទី​១ វា​ឋិត​ក្នុង​បរិបទ​នៃ​សមាជិក​សមាគម​អាស៊ាន។ បរិបទ​ទី​២ ទំនាក់ទំនង និង​សហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជាតិ​ទាំង​ពីរ​គ្រប់​វិស័យ​ទាំងអស់។ ឥឡូវ​នេះ​កំពុង​តែ​ឈាន​ឆ្ពោះ​ទៅ​រក​វិស័យ​បន្ថែម​ទៀត ក្នុង​ផ្នែក​សេដ្ឋកិច្ច​តាម​រយៈ​ការ​បណ្ដាក់​ទុន»

ក្រៅ​ពី​ប្រកាស​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។
ទីភ្នាក់ងារ​ព័ត៌មាន អាកាប៉េ (AKP) បាន​ផ្សាយ​ថា ក្នុង​ជំនួប​ជាមួយ លោក ហ៊ុន សែន នោះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ស្នើ​ឲ្យ​កម្ពុជា បើក​ជំហរ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ឥណ្ឌូនេស៊ី ជាពិសេស​ផលិតផល​គ្រឿង​ម៉ាស៊ីន ម៉ូតូ និង​ថ្នាំពេទ្យ។ លើស​ពី​នេះ លោក ចូកូ វីដូដូ ក៏​បាន​បង្ហាញ​ពី​បំណង​បើក​ស្ថានីយ​ប្រេងឥន្ធនៈ​របស់​ឥណ្ឌូនេស៊ី នៅ​កម្ពុជា និង​បើក​ការ​ហោះហើរ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​កាន់​កម្ពុជា។
ចំពោះ​សំណើ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នេះ ត្រូវ​បាន លោក ហ៊ុន សែន សម្ដែង​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​បង្កើន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ខណៈ​ទំហំ​នៃ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ក្នុង​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ៦០០​លាន​ដុល្លារ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ឥណ្ឌូនេស៊ី ជួយ​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផង​ដែរ

No comments: