A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 April 2015

Cambodian police in Kratie arrested two Vietnamese wearing military uniforms and illegally enter Cambodia to log illegally សមត្ថកិច្ច​ខេត្ត​ក្រចេះ​ចាប់​វៀតណាម​២​នាក់​ស្លៀក​ពាក់​ខោអាវ​យោធា​ចូល​ដឹក​ឈើ

បុរស​ជនជាតិ​វៀតណាម ពីរ​នាក់​ស្លៀកពាក់​ខោអាវ​យោធា​ចូល​ដឹក​ឈើ​ប្រណិត​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា។ ក្រោយ​ចាប់​ខ្លួន សមត្ថកិច្ច​រក​ពុំ​ឃើញ​ថា ពួកគេ​មាន​ឯកសារ​អ្វី​ទាំង​អស់។ សកម្មភាព​នេះ​ទទួល​បាន​ការ​ស្វាគមន៍​របស់​មន្ត្រី​សង្គម​ស៊ីវិល។
ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន ក្រុម​មន្ត្រី​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ខេត្ត​ក្រចេះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​ឈើ​កម្រ ឬ​ឈើ​ប្រណិត។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នោះ ត្រូវ​ឃុំ​ខ្លួន​បន្ត​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ដោយសារ​តុលាការ​រវល់​មិន​ទាន់​បាន​ចេញ​ដីកា​ចោទ​ប្រកាន់។
នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត ខេត្ត​ក្រចេះ លោក កែវ ចំណាន ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ដែល​សមត្ថកិច្ច​លោក​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ដឹក​ឈើ​ប្រណិត​នៅ​ក្នុង​ទឹកដី​ខេត្ត​នេះ។ លោក​បន្ត​ថា ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នេះ ឆ្លើយ​ប្រាប់​ថា ពួកគេ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ប្រទេស​វៀតណាម៖ «ប៉ូលិស​ចរាចរណ៍​រាយការណ៍​មក​ថា មាន​ករណី​សង្ស័យ​ដឹក​ឈើ​ប្រណិត ពេល​ក្រុម​ការងារ​យើង​ទៅ​ដល់​ឃើញ​ជនជាតិ​វៀតណាម។ ពួកគេ​អត់​មាន​ឯកសារ​អី​ទាំង​អស់»
វត្ថុ​តា​ដែល​រឹប​អូស​បាន គឺ​ឈើ​ប្រណិត​ចំនួន ៨​កំណាត់​ប្រភេទ​ធ្នង់ និង​ប្រភេទ​នាងនួន ពួកគេ​ដឹក​ជញ្ជូន​តាម​រ៉ឺម៉ក​បង្កប់​អាចម៍​ពី​លើ។ ក្រុម​នេះ​បាន​ចូល​មក​ទឹកដី​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​១៩ មេសា។
មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៃ​ខេត្ត​ក្រចេះ លោក ហេង ភារៈ ស្វាគមន៍​សមត្ថកិច្ច​ដែល​ចាប់​បាន​ជនជាតិ​វៀតណាម ដូច​នេះ។ ទោះ​បែប​នេះ​ក្តី លោក​ស្នើ​សមត្ថកិច្ច​ខេត្ត​នេះ ក្លាហាន​ហ៊ាន​ចាប់​ឈ្មួយ​រកស៊ី​ឈើ​ធំៗ​ដទៃ​ទៀត ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ផង៖ «នាម​ខ្ញុំ​ជា​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក សំណូមពរ​ឲ្យ​សមត្ថកិច្ច​បន្ត​ការងារ​នេះ​ឲ្យ​រឹតតែ​បាន​រលូន​ទៅ​មុខ»

​មន្ត្រី​ជំនាញ​ព្រៃ​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម ឆ្លងដែន​ដឹក​ឈើ​នេះ ពី​បទ​ល្មើស​ព្រៃ​ឈើ ចំណែក​ការ​ស្លៀក​សម្រៀក​បំពាក់​យោធា ជា​ការ​ចោទ​របស់​តុលាការ៕

No comments: