ភ្នំពេញៈ ដំណឹងដែលរំលេចពីសេដ្ឋីវ័យក្មេងលោក គិត ម៉េង ដឹងដៃអតីតសម្តែងនិងចម្រៀងមានកំណើតពីដីជនបទធ្លាប់ហូបក្តាមខ្យងនៅខេត្តស្វាយរៀង អ្នកនាង ស្រីតូច ចំណាន ចូលរោងការក្រាបផ្ទឹមបំពេញសិរីសួស្តី ក្រោយសម្ព័នស្នេហ៍កើតឡើងច្រើនឆ្នាំខែ បង្កើតកូនប្រុសស្រីចំនួន ៤ នាក់នោះ ពេលនេះច្បាស់មួយរយភាគរយហើយ។
ធៀបអញ្ជើញភ្ញៀវដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃទី ៤ ខែមីនា បានបង្ហាញឲ្យឃើញថា នៅលើអក្សរ ដែលសរសេរនាមកូនប្រុស គិត ម៉េង បានបង្ហាញថាមេបា ខាងកូនកំលោះ ឯកឧត្តម លី ប៊ុនធឿន និងលោកជំទាវ ឧកញ៉ា គិត ហ៊ុងឃី ហើយនៅខាងលើអក្សរនាមកូនស្រី ម៉ៅ ចំណាន បានបង្ហាញឈ្មោះមេបាខាងស្រី ឯកឧត្តម ម៉ៅ ទី និងលោកជំទាវ គង់ សោម៉ា។
Kith Meng and Srey Toch Chamnan with their kids aboard their private jet.
នៅក្នុងធៀបអញ្ជើញភ្ញៀវនេះក៏បានបញ្ជាក់ពីថ្ងៃខែដូចដែល ភ្នំពេញ ប៉ុស្តិ៍ ផ្សាយថ្មីៗនេះដែរ គឺនៅថ្ងៃសុក្រទី ២០ ខែមីនា ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃ ១ កើត ខែចេត្រ ឆ្នាំមមី ដែលទទួលភ្ញៀវនៅមជ្ឈមណ្ឌលសន្និបាទកោះពេជ្រ ៥ អគារ (L+K+J,I,H)៕
ព័ត៌មានពាក់ព័ន្ធ៖ ផ្ទុះដំណឹង គិត ម៉េង រៀបការជាមួយ ស្រីតូច ចំណាន ថ្ងៃ ទី២០ ខែមីនា
1 comment:
Ah Kith Meng is a big parasite of Khmer society.
Post a Comment