អង្គការ លីកាដូ លុបចោលកម្មវិធីទិវាសិទិ្ធនារី អន្តរជាតិនៅក្នុងពន្ធនាគារ ដោយសារការរឹតត្បិតរបស់រាជរដ្ឋា ភិបាល
ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥៖ នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការ លីកាដូ បានប្រកាសថានឹងមិន ប្រារព្ធកម្មវិធីប្រចាំឆ្នាំ របស់ខ្លួននៅក្នុងពន្ធនាគារកម្ពុ ជានាឆ្នាំនេះនោះទេ ក្នុងឱកាសទិវាសិទិ្ធនារីអន្ តរជាតិ ដែលជារៀងរាល់ឆ្នាំតែងតែប្រារព្ ធធ្វើឡើងនៅថ្ងៃទី៨ ខែមិនា។
អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ បានប្រារព្ធកម្មវីធីនៅក្នុងពន្ ធនាគារកម្ពុជា នាថ្ងៃទិវាសិទិ្ធនារីអន្តរជាតិ (IWRD) ដើម្បីផ្តល់នូវកញ្ចប់សម្ភារៈចាំ បាច់បន្ថែមទៅអ្នកជាប់ពន្ធនាគារ ជាស្ត្រី ឆ្មាំពន្ធនាគារជាស្ត្រី និងកុមារជាច្រើន ដែលរស់នៅជាមួយម្តាយក្នុងពន្ធនា គារ។ នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ អង្គការ លីកាដូ បានរៀបចំកម្មវិធីសប្បាយៗពិសេសនៅ ក្នុងពន្ធនាគារ រួមមានការថ្លែងសុន្ទរកថា ល្បែងកំសាន្ត ការរាំរបាំប្រពៃណី និងការសំដែងរបស់អ្នកជាប់ពន្ធនា គារផងដែរ។ សកម្មភាពទាំងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងល្អដោ យអ្នកជាប់ពន្ធនាគារជាច្រើន និងធ្លាប់ត្រូវបានគាំទ្រដោយអា ជ្ញាធរពន្ធនាគារផងដែរ។
ក៏ប៉ុន្តែ ការរឹតត្បិតលើសកម្មភាពអបអរសា ទរទិវាសិទិ្ធនារីអន្តរជាតិនៅក្ នុងពន្ធនាគារ បានចាប់ផ្តើមកើតមានឡើងកាលពីឆ្ នាំមុន ហើយការរឹតត្បិតចុងក្រោយបានរារាំ ង អង្គការ លីកាដូ ពីការប្រារព្ធទិវាសិទិ្ធនារី អន្តរជាតិនៅក្នុងពន្ធនាគារ។ ការរឹតត្បិតនាឆ្នាំនេះ បានហាមឃាត់គ្រប់ទម្រង់នៃការកំសា ន្ត ឬព្រឹត្តិការណ៍កំសាន្តទាំងឡាយ ដោយអនុញ្ញាតឲ្យអង្គការ លីកាដូ ត្រឹមតែផ្តល់នូវកញ្ចប់សម្ភារៈចា ំបាច់ប៉ុណ្ណោះ។ ដោយមានការរឹតត្បិតនាពេលបច្ចុប្ បន្ននេះ គឺមិនមានការធានាទេថាស្ត្រីទាំ ងនោះនឹងអាចទទួលបាននូវកញ្ចប់ សម្ភារៈទាំងនោះ ពេញលេញ ឬទទួលបានពេលវេលាចេញក្រៅបន្ទប់ បន្ថែមនាថ្ងៃនោះ។
កាលពីឆ្នាំកន្លងទៅ អង្គការ លីកាដូ ក៏បានមានឱកាសសំនេះសំណាលជាមួយស្ ត្រីទាំងនោះអំពីអត្ថន័យនៃទិវា សិទិ្ធនារី អន្តរជាតិ និងសិទិ្ធរបស់អ្នកទាំងនោះដែ លជាស្ត្រីផង និងជាអ្នកជាប់ពន្ធនាគារផង។ អាជ្ញាធរជាច្រើន បានប្រាប់អង្គការ លីកាដូ ថាសកម្មភាពទាំងនេះ នឹងមិនអាចធ្វើបានតទៅទៀតទេនាឆ្ នាំនេះ។
អ្នកនាង នូ សមអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស “លីកាដូ” បានមានប្រសាសន៍ថា៖ “ដោយការកំណត់នូវលក្ខខណ្ឌទាំងនេះ រាជរដ្ឋាភិបាល កំពុងដកហូតសិទិ្ធក្នុងការចូលរួ មប្រារព្ធទិវាសិទិ្ធនារីអន្ តរជាតិ របស់អ្នកជាប់ពន្ធនាគារជាស្ត្រី ។” អ្នកនាងបានបន្តទៀតថា៖ “ការដកចេញកម្មវិធីនេះ គឺត្រឹមតែធ្វើឲ្យភាគច្រើននៃស្ត្ រីជាប់ពន្ធនាគារទាំងនោះដែលតែ ងតែនៅឯកោ និងដាច់ឆ្ងាយរាល់ថ្ងៃ កាន់នៅឯកោ និងដាច់ឆ្ងាយថែមទៀត។”
ទិវាសិទិ្ធនារីអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងទូទាំ ងពិភពលោកសម្រាប់សិទិ្ធសង្គម សេដ្ឋកិច្ច សិទិ្ធពលរដ្ឋ និងនយោបាយរបស់ស្ត្រី ក៏ដូចជាដើម្បីពិភាក្សាអំពីបញ្ហា ប្រឈមដែលកំពុងបន្តកើតមានឡើងទៅ លើស្ត្រី។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីដែលជាប់ពន្ធនាគារ នៅតែងាយរងគ្រោះខ្លាំង និងមិនត្រូវបានគេអើពើ ហើយអង្គការ លីកាដូ បានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរទិវានេះ និងធានាថាអ្នកជាប់ពន្ធនាគារជាស្ ត្រី មិនស្ថិតនៅឯកោ ឬត្រូវបានគេបំភ្លេចចោលនោះទេ។
កាលពីឆ្នាំកន្លងទៀត ការកើនឡើងនៃការរឹតត្បិត ត្រូវបានដាក់មកលើសកម្មភាពប្រចា ំឆ្នាំរបស់អង្គការ លីកាដូ ក្នុងការប្រារព្ធទិវាសិទិ្ធកុមា រអន្តរជាតិ និងទិវាសិទិ្ធមនុស្សអន្តរជាតិ។ អង្គការ លីកាដូ មានការព្រួយបារម្ភជាខ្លាំង ថាសកម្មភាពនេះក៏អាចនឹងធ្វើឲ្យមា នការលុបចោលសកម្មភាពនាពេលខាង មុខនាថ្ងៃដ៏សំខាន់ទាំងនេះផងដែរ។
លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវ កេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “យើងខ្ញុំសង្ឃឹមថា ការរឹតត្បិតទាំងនេះ នឹងមិនក្លាយជាបទដ្ឋាន ហើយនាពេលអនាគតយើងខ្ញុំនឹងអាច បន្ត ធ្វើសកម្មភាពដ៏មានអត្ថន័យទាំងនេ ះនាថ្ងៃពិសេសៗនៅក្នុងពន្ធនាគា រកម្ពុជាបានតទៅ ទៀត”។ “ជូនចំពោះស្ត្រីទាំងឡាយដែលកំ ពុងជាប់ក្នុងពន្ធនាគារ និងស្ត្រីទាំងឡាយដែលកំពុងធ្វើកា រក្នុងពន្ធនាគារ អ្នកនៅតែស្ថិតនៅក្នុងបេះដូង និងចិត្តរបស់យើងខ្ញុំជានិច្ច។”
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក, ប្រធានអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦ (ភាសាខ្មែរ អង់គ្លេស បារាំង)
អ្នកនាង នូ សមអន, អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃ អង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៤៩៣ ២៨៧ (ភាសាខ្មែរ)
No comments:
Post a Comment