PHNOM PENH, March 4 (Xinhua) -- Kem Sokha, first vice-president of Cambodia's National Assembly, on Wednesday lent his support to Chinese investors in Cambodia and urged them to focus on quality and transparency in their projects.
Kem Sokha, who is also the vice-president of the main opposition Cambodia National Rescue Party, made the remarks during a rare meeting with Chinese Ambassador to Cambodia Bu Jianguo.
"I informed the ambassador that even though we are in the opposition party, we need to cooperate with China comprehensively, and we welcome and support investments from Chinese investors," he briefed reporters after a one-and-a-half hour meeting.
"For the issues related to investments such as hydropower dam projects, I do not blame the Chinese government and the Chinese investors," he said.
Kem Sokha said he had, through the ambassador, proposed the Chinese government to advise her investors to focus on quality and transparency in their investment projects so that Cambodian people will feel warmth with those investments.
Kem Sokha said he met with Ambassador Bu in his capacity as the first vice-president of the National Assembly.
According to Kem Sokha, Ambassador Bu said China wishes to see long-term cooperation with Cambodia and Chinese investment in Cambodia is to help the people of Cambodia.
The ambassador said the Chinese government is strongly committed to fighting against corruption and always advises all Chinese investors to abide by Cambodian laws and respect the people of Cambodia.
អនុប្រធានទី១រដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាគ្នាជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ មីនា ដើម្បីពិភាក្សាអំពីទំនាក់ទំនងចិន-កម្ពុជា និងការវិនិយោគរបស់ក្រុមហ៊ុនចិន នៅកម្ពុជា។
នេះជាជំនួបដ៏កម្រមួយរវាងមន្ត្រីស្ថានទូតចិន នៅកម្ពុជា ជាមួយមេបក្សប្រឆាំងនេះ តែជំនួបនេះ ចិន ហាក់បីដូចជាបង្ហាញជំហរងាកមកចាប់ដៃជាមួយគណបក្សប្រឆាំង ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ទាំងឥទ្ធិពលនយោបាយ និងឥទ្ធិពលសេដ្ឋកិច្ច។
អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សប្រឆាំង បានប្រកាសគាំទ្រអ្នកវិនិយោគរបស់ចិន នៅកម្ពុជា។
ការប្រកាសគាំទ្រអ្នកវិនិយោគទុនចិន របស់អនុប្រធានគណបក្សសង្គ្រោះជាតិ នេះ នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី លោក កឹម សុខា បានជួបពិភាក្សាដ៏កម្រមួយជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន គឺអ្នកស្រី ប៊ួ ជាងហ្គូ (Bu Jianguo) រយៈពេលជិតពីរម៉ោងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ មីនា។
អនុប្រធានទី១រដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះអ្នកវិនិយោគរបស់ចិន នៅកម្ពុជា។ តែលោកបញ្ជាក់ថា លោកបានជម្រាបជូនឯកអគ្គរដ្ឋទូតចិន ជាច្រើនអំពីការវិនិយោគរបស់ចិន នៅកម្ពុជា ដែលតំបន់ខ្លះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជាការវិនិយោគធ្វើវារីអគ្គិសនី និងការទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលរបស់ក្រុមហ៊ុនចិន ជាដើម។
លោក កឹម សុខា សង្កត់ធ្ងន់ថា ផលប៉ះពាល់ណាមួយមកលើប្រជាពលរដ្ឋនោះ មិនមែនជាកំហុសរបស់ក្រុមហ៊ុនចិន ទេ គឺជាកំហុសរបស់រដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់៖ «យើងគាំទ្រស្វាគមន៍អ្នកវិនិយោគចិន តែអ្វីដែលខ្ញុំបានលើកហ្នឹង គឺការវិនិយោគចិន ដែលមានបញ្ហានោះ ខ្ញុំមិនបន្ទោសអ្នកវិនិយោគទេ ខ្ញុំបន្ទោសរដ្ឋាភិបាលខ្មែរ អ៊ីចឹងខ្ញុំសំណូមពរពីរ ទី១ សុំឲ្យចិន វិនិយោគមានគុណភាព។ ទី២ សុំឲ្យមានតម្លាភាព»។
នៅក្រោយពេលជំនួបនោះ ឯកអគ្គរដ្ឋទូតចិន អ្នកស្រី ប៊ួ ជាងហ្គូ (Bu Jianguo) មិនបានផ្ដល់សម្ភាសដល់អ្នកសារព័ត៌មាននោះឡើយ។
នេះជាលើកទី១ហើយដែលតំណាងស្ថានទូតចិន បានជួបជាមួយមេដឹកនាំកំពូលគណបក្សប្រឆាំង ដែលកន្លងមករដ្ឋាភិបាលចិន មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សកាន់អំណាច ចងសម្ព័ន្ធភាពដ៏រឹងមាំជាមួយគ្នា។
អ្នកវិភាគលើកឡើងថា ជំនួបរវាងតំណាងរដ្ឋាភិបាលចិន និងមេដឹកនាំគណបក្សប្រឆាំងនេះ គឺចិន មានបំណងចង់ពង្រីកឥទ្ធិពលនយោបាយ និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់កាន់តែខ្លាំងថែមទៀត។
ដោយឡែកប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ សម្ដែងការមិនគាំទ្រការវិនិយោគរបស់ចិន នៅកម្ពុជា ទាំងស្រុងទេ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកមានការព្រួយបារម្ភចំពោះកម្ចីរបស់ចិន និងវិនិយោគរបស់ចិន នៅកម្ពុជា។ លោកបញ្ជាក់ថា វិនិយោគរបស់ចិន មានពីរប្រភេទ គឺទី១ វិនិយោគតាមរយៈក្រុមហ៊ុនឯកជន និងទី២ ជាការវិនិយោគក្រុមហ៊ុនរដ្ឋរបស់ចិន។ ក្រុមហ៊ុនរដ្ឋរបស់ចិន នេះ ផ្សារភ្ជាប់នូវនយោបាយចិន នៅកម្ពុជា៖ «ខ្ញុំមិនស្វាគមន៍ទាំងស្រុងទេ ដោយសារយើងមើលភាពគ្រោះថ្នាក់មួយ បើសិនជាយើងមិនប្រុងប្រយ័ត្នទេ យើងនឹងជាប់ជាមួយចិន កាន់តែខ្លាំង ទាក់ទងនឹងជំនួយ និងកម្ចី និងការវិនិយោគរបស់ចិន នេះ»។
ប្រទេសចិន បានផ្ដល់ជំនួយ និងកម្ចីយ៉ាងច្រើនដើម្បីលើកស្ទួយការអភិវឌ្ឍនានានៅប្រទេសកម្ពុជា។ របាយការណ៍វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានរកឃើញថា នៅទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីប្រទេសចិន ប្រមាណ ៦ពាន់លានដុល្លារ ដែលសមាមាត្រនឹងទឹកប្រាក់ ៦០០លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ ចំណែកក្រុមហ៊ុនចិន វិញ ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា។
ជំនួបរវាងតំណាងរដ្ឋាភិបាលចិន និងមេដឹកនាំបក្សប្រឆាំងនេះ គឺជារបត់មួយថ្មីដែលមិនធ្លាប់មានពីមុនមក។
លោក កឹម សុខា អះអាងថា ឯកអគ្គរដ្ឋទូតចិន សន្យាថានឹងធ្វើការសន្ទនាជាមួយលោក បើសិនជាមានបញ្ហាអ្វីមួយត្រូវជជែកគ្នា។ ការសន្យានេះ ហាក់ដូចជាចិន ចង់ចាប់យកទំនាក់ទំនងទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ដើម្បីពង្រីកទំនាក់ទំនងរបស់ខ្លួននៅគ្រាដែលចិន មានទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នោះ៕
No comments:
Post a Comment