A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 January 2015

The ruling CPP and the opposition CNRP to meet at the National Assembly to ease political tensions ​ក្រុម​តំណាងរាស្ត្រ​បក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​វិមាន​រដ្ឋ​សភា​នា​ថ្ងៃស្អែក​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃចន្ទ ទី26 មករា 2015,


លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងលោក សម រង្ស៊ី​ ប្រធានគណបក្សសង្គ្រោះជាតិ
ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគច្រើន នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ នឹង​ជួប​ជជែក​គ្នា​នៅ​វិមាន​រដ្ឋ​សភា នា​ថ្ងៃស្អែក​នេះ ដើម្បី​ធ្វើឲ្យ​ស្ថាប័ន​កំពូល​នេះ​ដំណើរការរលូន និង​ជួយ​ដល់​សង្គមជាតិ​ ។​
​ជំនួប​ក្រុមតំណាងរាស្ត្រ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ផ្តាំផ្ញើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ ថាវប្បធម៌​នៃ​ការសន្ទនាដែល​បាន​ព្រមព្រៀង​គ្នា​រវាង​ថ្នាក់ដឹកនាំគណបក្ស​ទាំង​ពីរ មិន​មាន​ប្រសិទ្ធភាព​នោះទេ ​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មានប្រសាសន៍ថាជំនួប​ក្រុមតំណាងរាស្ត្រ​នេះ គឺធ្វើ​ដើម្បី​លើកតម្កើង​វប្បធម៌​សន្ទនា​គ្នា ព្រោះ​ការបង្កើត​ក្រុមតំណាងរាស្ត្រ​ទាំងពីរ​ក្រុម​នេះ គឺ​តំណាង​ឲ្យ​បក្ស​ទាំងពីរ និង​មាន​ចែង​ក្នុង​ច្បាប់​ថែម​ទៀត ​។ លោក​ថាតាម​គោលបំណង​នៃ​ការបង្កើត​ក្រុម​តំណាងរាស្ត្រ​នោះ ក្រុម​ទាំង​ពីរ​ត្រូវតែ​ជួប​ជជែក​គ្នា ដើម្បី​ធ្វើឲ្យ​កិច្ចការ​រដ្ឋ​សភា​មាន​ភាពរលូន និង​ធ្វើឲ្យ​ការងារ​មាន​ភាពល្អប្រសើរ ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ​ទាំងអស់គ្នា ​។ 
ទោះជា​យ៉ាងណា​លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​ទេ ដោយ​ឲ្យ​អ្នកសារព័ត៌មាន​រង់ចាំ​ផ្តិត​យក​រូបភាព និង​សំឡេងបន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ​ ។

VOD ព្យាយាម​ទាក់ទង​ទៅប្រធាន​ក្រុម​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដែរតែ​មិន​អាច​ទាក់ទង​បាន​ ។​
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្សនយោបាយ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា នឹង​ជួប​គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥​ស្អែក​នេះ វេលា​ម៉ោង​៩​ព្រឹក នៅ​សាល​ទំនាក់ទំនង​អន្តរជាតិនៃ​វិមាន​រដ្ឋ​សភា ​។ សមាសភាព​ដឹកនាំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ជា​ប្រធាន និង​អនុប្រធាន​ទាំង​ពីរ​គឺ​លោក កាត ឈ​ន់ និង​លោកស្រី ម៉ែន សំអន ​។ ចំណែក​សមាសភាព​ដឹកនាំ​មកពី​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ជា​ប្រធាន និង​អនុប្រធាន​លោក កឹម សុខា ហើយ​លោក យឹម សុវណ្ណ​ ជា​លេខាធិការ​ ៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

ទាយទុកមើល ខ្ញុំថាច្បាស់ជាបានផលល្អ តែដូចរឿង ទូរទស្សន៍ សង្រ្គោះជាតិអញ្ចឹង ឯរឿង មាច ចាន់ដារ៉ា ដូចអត់ផ្លូវទេ។

Anonymous said...

What tension? They fight like Cats and Dogs everyday. A bunch AHOO!