A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 26 January 2015

The Appeal Court orders the detention of 7 land rights activists and cut the sentences of 2 people ឧទ្ធរណ៍​បន្ត​ឃុំខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដោយ​​២​នាក់​​​ត្រូវ​បាន​បន្ថយទោស​


ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី26 មករា 2015 

ស្ត្រី​សកម្មជន​ដីធ្លី​ពេល​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន (រូបថតពីលីកាដូ)
​សាលាឧទ្ធរណ៍​សម្រេច​ត​ម្ដ​ល់​សាលដីក្រមរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ឲ្យ​ស្ត្រី​សកម្មជន​ដីធ្លី​៥​នាក់​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ ចំណែក​ស្ត្រី​សកម្មជន​២​នាក់​ទៀត​ត្រូវបាន​បន្ធូរបន្ថយ​ទោស​បន្តិច ។​
​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បានប្រកាស​សាលដីកា​ប្រឆាំង​នឹង​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់​២​លាន​រៀល ។​
​ស្ត្រី​សកម្មជន​៥​នាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី ដោយ​ឲ្យនៅ​បន្ត​ជាប់ទោ​សម្នាក់​១​ឆ្នាំ តែ​បន្ថយ​ប្រាក់​ពិន័យ​ពី​ម្នាក់​២​លាន​រៀល មក​នៅ​ម្នាក់​១,៥​លាន​រៀល ។ ចំណែក​ស្ត្រី​២​នាក់​ទៀត​គឺ​អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​បន្ថយទោស​ម​ក​ឲ្យ​ជាប់ពន្ធនាគារ​១០​ខែ និង​ពិន័យ​ប្រាក់​១​លាន​រៀល និង​អ្នកស្រី ង៉ែត ឃុន ត្រូវបាន​បន្ថយទោស​ម​ក​ត្រឹម​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ដូចគ្នា ។​

​បន្ទាប់​ពី​អាន​សេចក្ដីសម្រេច​លើ​ករណី​ស្ត្រី​សកម្មជន​ទាំង​៧​នាក់ តុលាការ​សាលាឧទ្ធរណ៍​បន្ត​អាន​សេចក្ដីសម្រេច​របស់​ខ្លួន​លើ​ករណី​ស្ត្រី​សកម្មជន​ដីធ្លី​៣​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ទៀត ។ 
​គួរ​រំ​ឮ​កថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ភូមិ​។  ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ពួកគាត់​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ​។ ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១​អង្គ​ខាងលើ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ភ្លាមៗ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការចាប់ខ្លួន និង​បាន​ផ្តន្ទាទោស​ឲ្យ​ពួក​គាត់​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល ៕
សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

No comments: