ដោយ ស្រុកយើង នៅ ថ្ងៃ អាទិត្យ ទី 18 ខែ មករា ឆ្នាំ 2015
ឥណ្ឌា៖បុរសជាឪពុកម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីរូបគេព្យាយាមកប់កូនបង្កើតខ្លួនឯងដែលមានអាយទើបតែ១០ឆ្នាំព្រោះតែនាងគឺជាក្មេងស្រី។ហេតុការណ៍ ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើង នៅក្នុងទឹកដីរដ្ឋ Tripura ប្រទេសឥណ្ឌា។ ក្នុងគ្រាដែល ប្រពន្ធមិននៅផ្ទះ បុរសឈ្មោះ Abdul Hussein បានព្យាយាម ជីក រណ្តៅ ចំការខាងក្រោយផ្ទះ ហើយដាក់កូនស្រី របស់ខ្លួនចូល ដោយមានចងដៃ ទាំង២ ជាប់គ្នា និងមានបិទមាត់ របស់នាងទៀផង។
ឪពុករបស់ក្មេងស្រី នោះបាននិយាយថា គាត់ជីក រណ្តៅបានត្រឹមទ្រូង ហើយស្របពេល ប្រពន្ធត្រលប់ មកដល់ផ្ទះវិញ គាត់ក៏បានយកកញ្ច្រែង ឬស្សីគ្របពីលើក្បាល កូនស្រី ក្នុងបំណងដើម្បី កប់នាងបន្ថែម ពេលក្រោយ។ ក៏ប៉ុន្តែប្រពន្ធរបស់ Abdul បានសួរ និង ដើររកពេលដែលបាត់ កូនស្រី ហើយក្រោយមក នាងតូច ដែលជាជនរងគ្រោះ ក៏ត្រូវ បានអ្នកជិតខាងរកឃើញ។
យ៉ាងណាមិញ អ្នកជិតខាងបាន នាំគ្នា ប្រដៅឪពុកចិត្តឃោរឃៅ នោះ យ៉ាងចាស់ដៃ មុនពេល ដែលពួកគេ ទូរស័ព្ទហៅប៉ូលិស។ Abdul ត្រូវបានចាប់ខ្លួនដោយ ប៉ូលិស ហើយរូបគាត់ត្រូវចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាត៕
No comments:
Post a Comment