Read Son Chhay's tough stance against corruption here, but denied by Apsara Authority here.
អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅល្ងាចនេះថា រូបលោកអាចនឹងត្រូវដកចេញពីតំណែង បន្ទាប់ពីលោកសើរើពីភាពមិនប្រក្រតីក្នុងការគ្រប់គ្រងចំណូលបានមកពីប្រាសាទអង្គរវត្ត។
សូមអញ្ជើញលោកអ្នកនាងស្តាប់កិច្ចសម្ភាសន៍របស់លោក វណ្ណ វិចារ ជាមួយ លោក សុន ឆ័យ ដែលឆ្លើយតបនឹងការចោទប្រកាន់របស់ លោក ជាម យៀប និងអាជ្ញាធរអប្សរាដូចតទៅ៖
សុន ឆ័យ អះអាងថាខ្លួនអាចនឹងត្រូវបណ្តេញចេញពីតំណែងគណៈកម្មការនៃរដ្ឋសភា
ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី2 មករា 2015, 11:16 PM, (1)
តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងជាអនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ឲ្យដឹងថាខ្លួនអាចនឹងត្រូវបានបណ្តេញចេញពីតំណែងជាអនុប្រធានគណៈកម្មការ ពាក់ព័ន្ធនឹងការដែលលោកចេញមុខរកឃើញភាពមិនប្រក្រតីមួយចំនួននៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត និងការជួលដីទៅឲ្យលោកឧកញ៉ា សុខ គង់ ដោយមិនមានតម្លាភាព។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃសុក្រនេះ លោក សុន ឆ័យ មានប្រសាសន៍ថាភាពមិនប្រក្រតីនៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តគឺមាន មិនដូចការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា និងលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានោះទេ។ លោកបន្តថាទិន្នន័យផ្តល់ដោយអាជ្ញាធរជាតិអប្សរាពីចំនួនអ្នកទស្សនាប្រាសាទអង្គរវត្ត គឺមិនត្រឹមត្រូវនោះទេ ដោយលោកថាតាមការស្រាវជ្រាវ និងការត្រួតពិនិត្យរបស់លោក ចំនួនអ្នកទស្សនាប្រាសាទ គឺយ៉ាងតិចដល់ទៅ៣លាននាក់ មិនមែនជាង១,៦លាននាក់នោះទេ។ លោកបន្តថាភាគច្រើនភ្ញៀវម្នាក់ៗទិញសំបុត្រតម្លៃ៤០ដុល្លារ សម្រាប់ទស្សនា មិនមែនតែ២០ដុល្លារនោះទេ។
អត្ថបទទាក់ទងផ្សេងៗ
- លោក ជាម យៀប អះអាងថាកម្ពុជាត្រូវតែគោរពកិច្ចសន្យាជួលក្រុមហ៊ុនប្រមូលចំណូលអង្គរវត្ត
- លោកសុន ឆ័យ អះអាងថា ការស៊ើបអង្កេតរឿងបាត់ប្រាក់ចំណូលអង្គរវត្ដមិនពាក់ព័ន្ធរឿងបុគ្គលរបស់លោកទេ
- អាជ្ញាធរជាតិអប្សរាបដិសេធរឿងបាត់ប្រាក់ចំណូលពីអង្គរវត្ដ និងការជួលដីបុរីវប្បធម៌
- បក្សប្រឆាំងភ្ញាក់ផ្អើលនឹងទិន្នន័យថាចំនួនអ្នកទស្សនាអង្គរមានតែជាង១លាននាក់
- មន្រ្តីបក្សប្រឆាំងព្រមានអាជ្ញាធរអប្សរាឲ្យបញ្ចេញឯកសារសម្ងាត់ទាំងអស់ទាក់ទងនឹងប្រាសាទអង្គរវត្ត
- លោក ជាម យៀប ថា លោក សុន ឆ័យ និយាយបំផ្លើសពីចំណូលអង្គរវត្តដើម្បីកេងចំណេញនយោបាយ
លោក សុន ឆ័យ ឲ្យដឹងទៀតថាលោកធ្លាប់ឃើញបុគ្គលិកលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តលុបឈ្មោះអ្នកចូលទស្សនាចោល ក្រោមមូលហេតុថាជាបញ្ជារបស់ថ្នាក់លើ។ លោក សុន ឆ័យ អះអាងថាលោកអាចនឹងត្រូវបានបណ្តេញចេញពីតំណែងជាអនុប្រធាននៃគណៈកម្មការទី២នេះ។ លោកមានប្រសាសន៍ថា«ខ្ញុំមានព័ត៌មាន ជាតំរុយខ្លះៗដែរថាអាចនឹងត្រូវបណ្តេញចេញពីអនុប្រធានគណៈកម្មការទី២។រឿងនេះធ្លាប់កើតមានចំពោះខ្ញុំកាលពីជង១០ឆ្នាំមុន។ ក្នុងពេលនោះ ខ្ញុំជាប្រធានគណៈកម្មការទី៩ ខ្ញុំបានធ្វើសកម្មភាពប្រហាក់ប្រហែលគ្នា ហើយត្រូវបានគេបណ្តេញ»។ ប៉ុន្តែលោកបន្តថាបើទោះជាលោកត្រូវបានបណ្តេញចេញ តែសំខាន់ គឺលោកមានតំណែងជាតំណារាស្រ្ត ដែលអាចកោះហៅរដ្ឋមន្រ្តីណាមួយមកសាកសួរពីបញ្ហាមិនប្រក្រតីផ្សេងៗទៀត។
លោក សុន ឆ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បានទៅខេត្តសៀមរាប ដើម្បីស្រាវជ្រាវពីអំពើពុករលួយក្នុងការចាត់ចែងថវិកានៅខេត្តសៀមរាប ពិសេសចំណូលពីអង្គរ។ លោកក៏បានលើកឡើងដែរថាថវិកាយ៉ាងតិចជាតិជាង៤០០លានដុល្លារ នឹងត្រូវបាត់បង់ក្នុងរយៈពេល៧០ឆ្នាំ ដែលលោកអះអាងថាដោយសារអាជ្ញាធរជាតិអប្សរា ជួលដីឲ្យក្រុមហ៊ុនវៀតណាមសុខាអូតែលរបស់លោក សុខ គង់ ដោយមានភាពអាថ៌កំបាំង និងមិនមានតម្លាភាព ។
អាជ្ញាធរជាតិអប្សរាបង្ហាញតួលេខថាភ្ញៀវទេសចរចូលលេងអង្គរវត្ដក្នុងរយៈពេល១០ខែឆ្នាំ២០១៤ មានតែជាង១លាននាក់ប៉ុណ្ណោះ(១ ៦៤៣ ៦៥៧នាក់) ។ ចំណែកប្រាក់ចំណូលនៃការលក់សំបុត្រមាន៤៧ ៣៨៧ ៥០០ដុល្លារ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
Do the right thing didn't worth an efforts for kingdom rules &reign by thieves & thugs,kingdom of evil-doers gets reward for committing murder its citizens....! Bible says; The wicked rules/reigns people mourns,tears,suffering is the norm in the kingdom of thug's rules!....
Mr Son Chhay,you're trying to do the right thing if it turn out to be getting fire from your position that is fine,at least you've tried you best,my hat is off for you from a distance.Please don't give up,keep on trying,you will get there some how...!
ធ្វើម្តេច និយាយមិនបាន តវ៉ាក៍មិនបាន គឺមានតែបិទមាត់ វាល្អអីម្លេះទេ បើតវ៉ាថាយួនឈ្មោះខ្មែរនោះច្បាស់ជាជាប់គុក ដូចមាច ចាន់ដារ៉ា ផងក៍មិនដឺង នវហើយបានជាគេហៅថាខ្មែរអាច់ឆៈរយៈនោះឯង។
Post a Comment