A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 3 January 2015

Son Chhay alleges there is a plan to remove him from the National Assembly's Banking, Finance and Audit Commission due to his tough stance against corruption លោក សុន ឆ័យ សង្ស័យ​ថា​លោក​នឹង​ត្រូវ​គេ​ដក​ចេញ​ពី​គណៈកម្មការ​ជំនាញ​រដ្ឋសភា

សុន ឆ័យ ៦១០
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith
Read Son Chhay's tough stance against corruption here, but denied by Apsara Authority here.
អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​នេះ​ថា រូប​លោក​អាច​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង បន្ទាប់​ពី​លោក​សើរើ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង​ចំណូល​បាន​មក​ពី​ប្រាសាទ​អង្គរវត្ត។
សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​សម្ភាសន៍​របស់​លោក វណ្ណ វិចារ ជាមួយ លោក សុន ឆ័យ ដែល​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់ លោក ជាម យៀប និង​អាជ្ញាធរ​អប្សរា​ដូច​ត​ទៅ៖

ppppp

សុន ឆ័យ អះអាង​ថា​ខ្លួនអាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​តំណែង​​គណៈកម្មការ​នៃ​រដ្ឋសភា​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី2 មករា 2015, 11:16 PM, (1)


តំណាងរាស្រ្ត​មក​ពី គណបក្ស​សង្រ្គោះជាតិ និង​ជាអនុ​ប្រធាន​គណៈកម្មកា​រ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា
តំណាងរាស្រ្ត​មក​ពីគណបក្ស​សង្រ្គោះជាតិ និង​ជាអនុ​ប្រធាន​គណៈកម្មកា​រ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ឲ្យដឹង​ថា​ខ្លួន​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំណែង​ជា​អនុប្រធានគណៈ​កម្មការ ពាក់​ព័ន្ធ​នឹង​ការ​ដែ​ល​លោក​ចេញ​មុខ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ការ​ជួល​ដី​ទៅ​ឲ្យ​លោក​ឧកញ៉ា​ សុខ គង់ ដោយ​មិន​មាន​តម្លាភាព។
ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុអាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ លោក សុន ឆ័យ មានប្រសាសន៍ថាភាពមិន​ប្រក្រតី​នៃ​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្តគឺ​មាន​ មិន​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក ជាម យៀប តំណាងរាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។​ លោក​បន្ត​ថា​​ទិន្នន័យ​ផ្តល់​ដោយ​អាជ្ញា​ធរ​ជាតិ​អប្សរា​ពី​ចំនួន​អ្នក​ទស្សនា​​ប្រាសាទអង្គរវត្ត គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​លោក​ថា​​តាម​ការ​ស្រាវ​ជ្រាវ និង​ការ​ត្រួត​ពិនិត្យ​របស់​លោក ចំនួន​អ្នក​ទស្ស​នា​ប្រាសាទ គឺ​យ៉ាងតិច​ដល់​ទៅ៣​លាន​នាក់​ មិន​​មែន​ជាង​១,៦លាន​នាក់​នោះ​ទេ។ លោក​បន្ត​ថា​ភាគច្រើនភ្ញៀវ​​ម្នាក់​ៗ​ទិញ​សំបុត្រ​តម្លៃ​៤០​ដុល្លារ សម្រាប់​ទស្សនា មិន​មែន​តែ​២០​ដុល្លារនោះទេ។

អត្ថបទទាក់ទងផ្សេងៗ

លោក​ សុន ឆ័យ ឲ្យ​ដឹង​ទៀត​ថា​លោ​ក​ធ្លាប់​ឃើញ​បុគ្គលិក​លក់​សំបុត្រ​ចូលទស្សនា​ប្រាសាទអង្គរវត្ត​លុប​ឈ្មោះ​អ្នកចូល​ទស្សនា​ចោល​ ក្រោម​មូល​ហេតុ​ថា​ជា​បញ្ជា​របស់​ថ្នាក់​លើ។ លោក សុន ឆ័យ ​អះអាង​ថា​​លោក​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​ទី​២នេះ​។ លោក​មាន​ប្រសាសន៍ថា«ខ្ញុំ​មាន​ព័ត៌មាន ជា​តំរុយ​ខ្លះៗ​ដែរ​ថា​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​អនុប្រធាន​គណៈ​កម្មការ​ទី២។​រឿងនេះ​ធ្លាប់​កើតមាន​ចំពោះ​ខ្ញុំ​កាល​ពី​ជង​១០ឆ្នាំ​មុន។ ក្នុង​ពេល​នោះ​ ខ្ញុំ​ជា​ប្រធាន​គណៈ​កម្មការ​ទី​៩ ខ្ញុំ​បាន​ធ្វើ​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​ត្រូវ​បាន​គេ​បណ្តេញ​»។ ប៉ុន្តែ​លោក​បន្តថា​បើ​ទោះ​ជា​លោក​ត្រូវ​បាន​បណ្តេញ​ចេញ តែ​សំខាន់ ​គឺ​លោក​មាន​តំណែង​ជា​តំណារាស្រ្ត ដែល​អាច​កោះ​ហៅ​រដ្ឋមន្រ្តីណាមួយ​មក​សាកសួរ​ពី​បញ្ហា​មិន​ប្រក្រតី​ផ្សេង​ៗ​ទៀត។​
លោក សុន ឆ័យ កាលពី​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ឆ្នាំ២០១៤​ បាន​ទៅខេត្ត​សៀមរាប ដើម្បី​​ស្រាវជ្រាវ​ពី​អំពើពុករលួយ​ក្នុង​ការចាត់ចែងថវិកា​នៅ​ខេត្តសៀមរាប ពិសេស​ចំណូល​ពី​អង្គរ។ លោក​ក៏បាន​លើកឡើង​ដែរ​ថាថវិកា​យ៉ាងតិចជាតិ​ជាង​៤០០​លាន​ដុល្លារ នឹង​ត្រូវ​បាត់បង់​ក្នុង​រយៈពេល​៧០​ឆ្នាំ ដែល​លោក​អះអាងថា​ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ជួល​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាមសុខាអូតែលរបស់លោក សុខ គង់ ដោយ​មាន​ភាពអាថ៌កំបាំង និង​មិន​មាន​តម្លាភាព ។​
​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញ​តួលេខថា​ភ្ញៀវទេសចរ​ចូល​លេង​អង្គរវត្ដ​ក្នុង​រយៈពេល​១០​ខែឆ្នាំ​២០១៤ មានតែ​ជាង​១​លាន​នាក់​ប៉ុណ្ណោះ​(១ ៦៤៣ ៦៥៧​នាក់​) ។​​ ​ចំណែក​ប្រាក់ចំណូល​នៃ​ការលក់សំបុត្រមាន​៤៧ ៣៨៧ ៥០០​ដុល្លារ​​៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Kmenhwatt said...

Do the right thing didn't worth an efforts for kingdom rules &reign by thieves & thugs,kingdom of evil-doers gets reward for committing murder its citizens....! Bible says; The wicked rules/reigns people mourns,tears,suffering is the norm in the kingdom of thug's rules!....

Mr Son Chhay,you're trying to do the right thing if it turn out to be getting fire from your position that is fine,at least you've tried you best,my hat is off for you from a distance.Please don't give up,keep on trying,you will get there some how...!

Anonymous said...

ធ្វើម្តេច និយាយមិនបាន តវ៉ាក៍មិនបាន គឺមានតែបិទមាត់ វាល្អអីម្លេះទេ បើតវ៉ាថាយួនឈ្មោះខ្មែរនោះច្បាស់ជាជាប់គុក ដូចមាច ចាន់ដារ៉ា ផងក៍មិនដឺង នវហើយបានជាគេហៅថាខ្មែរអាច់ឆៈរយៈនោះឯង។