A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 3 January 2015

Energy Minister Suy Sem appointed his son as Ministry's spokesman on top of his current position as the Ministry's Director-General [Pure nepotism and pure corruption!] លោក ស៊ុយ សែម តែងតាំងកូនប្រុស​ជា​អ្នក​នាំពាក្យ​ក្រសួងបន្ថែមលើ​​តំណែង​ជាអគ្គនាយក​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី2 មករា 2015, 


​រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម
លោក ស៊ុយ ឌី​ម៉ង់ ដែល​ជា​កូន​ប្រុស​របស់​រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម  ​ ត្រូវ​បាន​ តែង​តាំង​ជា​អ្នក​នាំពាក្យក្រសួង​​ បន្ថែម​លើ​មុខ​​ងារ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​ទូទៅរបស់​ក្រសួង ដើម្បីឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​សារព័ត៌មាន និង​រាយការណ៍​កិច្ច​ការ​សំខាន់ៗ​ទៅ​រដ្ឋមន្រ្តី។​
​តាម​តួនាទី​ និ​ងភារកិច្ចដែល​មាន​ចែង​នៅ​លើ​គេហទំព័ររបស់​​ក្រសួង​រ៉ែ និងថាមពល អគ្គនាយកដ្ឋាន​កិច្ច​ការ​ទូទៅនេះ ទទួល​​ខុសត្រូវ​លើផ្នែក​​រដ្ឋបាល និងព័ត៌មានវិទ្យា ផ្នែក​បុគ្គលិក គណនេយ្យ និងហិរញ្ញវត្ថុ សហប្រតិបត្តិការ និង​កិច្ច​ការអាស៊ាន និង​នីតិកម្ម។ អគ្គ​នាយក​ដ្ឋាន​សំខាន់ៗ ដែល​នៅ​ក្រោម​ក្រសួង​សរ៉ែ និង​ថាមពល រួមមាន​អគ្គនាយកដ្ឋាន​កិច្ច​ការ​ទូទៅ អគ្គ​នាយកដ្ឋានធនធានរ៉ែ អគ្គនាយកដ្ឋានថាមពលពល អគ្គនាយក​ដ្ឋាន​ប្រេង​កាត និង​អាជ្ញាធ​រអគ្គិសនីកម្ពុជា។

សេចក្តី​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពលដែល​​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​វិច្ឆិកាឆ្នាំ​២០១៤​ ឲ្យ​ដឹងថា ​ក្រសួង​បាន​សម្រេច​តែង​តាំង​មន្រ្តី​៤រូបសម្រាប់​ឆ្លើយ​ឆ្លង​ជា​ផ្លូវ​ការ​ជាមួយ​សាធារណជន បណ្តាញ​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ។ អ្នក​នាំពាក្យនេះ​នឹង​បំពេញ​ភារកិច្ច​ដទៃ​ទៀត​ តាម​ការ​ចាត់​ទុក​របស់​រដ្ឋមន្រ្តី​​។ ក្រុមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល រួមមាន​​លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួង​ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួង​ លោក ទូន លាន អនុរដ្ឋលេខាធិការ និង​លោក ស៊ុយ ឌីម៉ង់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ។
ទាក់​ទង​តាម​ទូរស័ព្ទដើម្បី​សាក​សួរ លោក សែម ឌី​ម៉ង់ បាន​បដិសេធ​បក​ស្រាយ​លើ​បញ្ហា​ទំាង​នេះ ដោយ​លោក​​ទាម​ទារ​ឲ្យ​​ដាក់​លិខិតមកក្រសួង ហើយ​នឹង​ពិចារណា​ក្នុង​ការ​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ VODបាន​សាកសួរ​ថា​លោក​ជា​កូន​ប្រុស​របស់​រដ្ឋមន្រ្តី លោក ស៊ុយ សែម លោក​ ស៊ុយ ឌី​ម៉ង់ ឆ្លើយ​តប​វិញ​ថា​«អាហ្នឹង​វាពាក់ព័ន្ធនឹងរឿងស្អី! ឥឡូវចង់​សួរ​ពី​រឿងអី!។ ​អត់​ដឹង​ថា​សំណួរ​ហ្នឹង​ចង់​និយាយពី​ស្អីផង។ ឥឡូវ​ចង់​សួរពីអី មាន​គោលបំណងអី អត់យល់ចង់សួរពីអី អត់ដឹងទាក់ទងរឿងអី ទាក់​ទងរឿងប្រយោជន៍ជាតិរបៀបម៉េច ទាក់​ទងផលប្រយោជន៍​សាធារណៈរបៀប​ម៉េច ប្រសិទ្ធភាព​ខាង​ការងារ​របៀបម៉េច។​ …មកជួបផ្ទាល់​ ធ្វើ​សម្ភាសន៍ផ្ទាល់​ ចាំគិតគ្នាទៀត។ ដាក់​លិខិតមក​ ចាំ​ខ្ញុំរកពេលឆ្លើយតប»

អនុរដ្ឋលេខាធិការក្រសួង​រ៉ែ និង​ថាមពល លោក ទូន លាន មាន​ប្រសាសន៍​ថា​លោកស្គាល់ លោក សែម ឌី​ម៉ង់។ នៅ​ពេល​សាក​សួរ​បន្ត លោកក៏​ផ្តាច់​ការ​សន្ទនា។
តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ សាធារណៈការ ដឹកជញ្ជូន ទូរគម​នាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍ថា​លោក​បាន​ដាក់​លិខិត​ទៅ​ប្រធានគណៈ​កម្មការ ​ដើម្បីកោះ​ហៅ​លោក ស៊ុយ សែម ក្នុង​ការ​​​សាក​សួរបញ្ហា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​បញ្ហា​អំពើ​ពុករលួយ និង​គ្រួសារនិយម​ផងដែរ។ ប៉ុន្តែ​លោក​ថា​រហូត​មក​ដល់​ពេល​នេះ ជាង​១​ខែ​មក​ហើយ ប្រធាន​គណៈ​កម្មការ​ លោកស្រី និន សាផុន មិន​ទាន់​ឆ្លើយ​តបនៅ​ឡើយ​ទេ។​ ​លោក​មាន​ប្រសាសន៍ថា«ខ្ញុំនឹង​សួរ​នៅ​ពេល​មាន​កិច្ច​ប្រជុំខាងមុខ​ពី​លិខិត​របស់​ខ្ញុំ ដើម្បី​កោះ​ហៅ​រដ្ឋមន្រ្តី​(លោក ស៊ុយ សែម)មក​សាក​សួរ។ និយាយ​រួម​ជា​គោលការណ៍ យើង​ចង់​សួរ​ករណី​​បក្សពួក​និយម គ្រួសារ​និយម អំពើ​ពុករលួយ ដែល​ជា​បញ្ហា​នាំឲ្យ​​ប្រទេស​យើង ​មិន​ជឿន​លឿន…»
VODបាន​សាក​សួរ​លោកស្រី និន សាផុន តំណាងរាស្រ្ត​​មក​ពី​គណបក្ស​ប្រជាជនកម្ពុជាពី​បញ្ហានៃ​ការ​តែង​តាំង​​នេះ ប៉ុន្តែ​លោក​ស្រី​បាន​ណែ​នាំ​ឲ្យ​ទៅ​សួរ​ក្រសួង​រ៉ែ និង​ថាមពល​វិញ។​
​កាល​ពីថ្ងៃ​ទី៣១ ​ខែ​ធ្នូ ឆ្នាំ​២០១៤ ប្រធាន​គណៈកម្មការ​ទី២នៃ​រដ្ឋសភា និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គណបក្ស​ប្រឆាំង​ ករណី​ការ​ដាក់​បង​ប្អូន​ធ្វើ​ការ​នៅ​ស្ថាប័នរដ្ឋសភាថា រហូត​មក​ដល់​ពេល​នេះកម្ពុជា​​មិន​មាន​ច្បាប់​ណា​ចែង​មិន​ឲ្យ​យក​សាច់ញាតិចូល​ធ្វើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋនោះ​ទេ។ លោកបញ្ជាក់ថា​«…គ្មាន​ច្បាប់​ណា​ដែល​បាន​លើក​ឡើង​ថា​ឪ​(ឪពុក​)មិន​ឲ្យ​យក​កូន​ចូល​នោះទេ។ …យើង​សួរ​ចេះ​ បើសិន​ជា​គេ​យក​​បក្ខ​ពួក​របស់​គេ តើ​បក្ខ​ពួក​​ហ្នឹង​​មិន​ចេះ​សោះ យក​មក​ធ្វើ​បំពេញ​ការងារ​ហ្នឹង ឬយ៉ាង​ណា អាហ្នឹង​ មិន​មែន​អញ្ចឹង​ទេ។ កន្លងទៅ យើង​ឃើញថាមាន​ខ្លះ​ ​Doctor Degree(សញ្ញាបត្របណ្ឌិត) ហើយ​មាន​​ខ្លះ​Master Degree(អនុបណ្ឌិត) ខ្លះ​ជា​Doctor Candidate(បេក្ខភាព​បណ្ឌិត)។..សមត្ថភាពរបស់​គេ មាន​គ្រប់គាន់​ គ្មាន​ច្បាប់​ណា​ដែលបាន​និយាយ​ថាមិន​អាច​​ដាក់ទី​​នេះ ទីនោះ​បានទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា​លោក​សង្កេត​ឃើញ​មាន​ការ​ដាក់​​សាច់​ញាតិ និង​សមាជិក​គ្រួសារនៅ​ក្នុងគ្រប់​​ស្ថាប័នរដ្ឋ​ទាំ​ង​អស់​ ដែល​នេះ​ជា​បញ្ហា​​ក្រុម​គ្រួសារ​និយម មិន​គោរពទៅ​តាម​គោលការណ៍​អភិបាល​កិច្ច និង​អាច​បណ្តាល​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍ ប្រសិន​បើ​ការតែងតាំង​ស្ថិត​​ក្នុងតំណែ​ងសំខាន់ៗ។ លោក​បន្ត​ថា​អំពើ​ពុក​រលួយ ឬ​ទំនាស់ផលប្រយោជន៍​អាច​កើ​ត​មាន​ឡើង​នៅ​ពេល​ខ្សែ​បន្ទាត់​នៃ​ការ​រាយការណ៍​ មាន​ទាក់​ទង​នឹង​រដ្ឋមន្រ្តី​ជា​អ្នក​គ្រប់​គ្រង។
លោក​ ព្រាប​ កុល​ បញ្ជាក់ថា​«សំខាន់​យើងត្រូវ​មើល​ខ្សែ​បន្ទាត់​នៃ​ការ​ផ្តល់​របាយការណ៍ រឺ​ក៏​អ្នក​គ្រប់​គ្រង​ផ្ទាល់​របស់​គាត់​។​ តើ​នរណា​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់​របស់​គាត់។ ​បើ​សិន​ជា​គាត់​រាយការណ៍​ទៅ​ឯក​ឧត្តម​រដ្ឋមន្រ្តីក្រសួងរ៉ែ និង​ថាមពល​ដោយ​ផ្ទាល់ នៅ​ក្នុង​ការ​អនុវត្ត​បែប​ហ្នឹង ​មាន​ទំនាស់​ផលប្រយោជន៍ហើយ។ យើង​ត្រូវ​មើល​ក្នុងលក្ខខណ្ឌ​ក្នុង​ការ​បែងចែ​កមុខងារ តួនាទី ក្នុងរចនាសម្ព័ន្ធ។ អាហ្នឹងអាច ​បើ​សិន​ជា​ការអនុវត្តមុខតំណែង រឺ​ក៏ការ​សម្រេច​ចិត្ត​ផ្សេងៗមាន​ការ​ទាក់​ទង​គ្នា​រវាងឪពុក ​និង​កូន។ អាហ្នឹង​ជា​ទំនាស់​ផលប្រយោជន៍»
លោក ព្រាប កុល​ ​ជំរុញ​​ឲ្យ​តំណាងរាស្រ្ត​​ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ ធ្វើ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​ទំនាស់​ផលប្រយោជន៍ និង​ក្រុមគ្រួសារ សាច់ញាតិនិយម ដោយ​លោក​ចាត់​ទុក​ថា​​ជាច្បាប់​ចាំ​បាច់មួយ ដើម្បី​ធានា​ពី​គោល​ការណ៍​អភិបាល​កិច្ច​ល្អ។ ​លោក​បន្ថែម​ថា«តំណារាស្រ្តមាន​តួនាទី​ក្នុង​សភា តើ​អាចធ្វើ​អ្វី​ តើអាច​ធ្វើ​ច្បាប់​ដែល​មិន​មាន​ហើយ​យល់ថា​ចាំបាច់​ហ្នឹងបានទេ​។ យើងនាំគ្នា​ធ្វើសេចក្តីព្រាងទៅ ហើយនាំ​គ្នា​អនុម័តច្បាប់ទៅ ដើម្បី​ឲ្យ​ប្រទេស​យើង​មាន​ច្បាស់​ស្តី​ពី​ទំនាស់​ផលប្រយោជន៍ និង​ក្រុមគ្រួសារ សាច់ញាតិនិយម ហើយ​យើង​កែទម្រង់​ទាំងនៅស្ថាប័នរដ្ឋ និង​ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ឬក៏ស្ថាប័នដទៃទៀត ។​ អាហ្នឹង​វា​បាន​ផលប្រយោជន៍សម្រាប់​ប្រទេស​ជាតិ​ហើយ»
បច្ចុប្បន្ននេះ សាច់ញាតិ​កូន​អ្នក​ធំមួយ​ចំនួន​​ត្រូវ​បាន​តែង​តាំងទៅ​ក្នុង​តំណែ​ង​ខ្ពស់ៗ រួមមាន​​​កូន​ប្រុស​​លោក​​នាយក​រ​ដ្ឋ​មន្រ្តី​​ ហ៊ុន​ សែន​ ២នាក់​ មាន​តំណែង​​ខ្ពង់​ខ្ពស់​នៅ​​ក្រសួង​​ការ​ពារ​​ជាតិ​​ និង​អ​គ្គ​លេខា​ធិការ​ដ្ឋាន​​អាជ្ញាធរ​​ជាតិ​ដោះ​ស្រាយ​​ទំនាស់​​ដីធ្លី​។ ​កូន​ប្រុស​របស់​ លោក​ ហោ ​ណាំហុង​ មាន​​​តំណែង​ជាមន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង​ផ្សេង​​​ទៀតជាឯកអគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​​មហា​អំណាច។ លោក ស សុខា ជាកូន​ប្រុស​​របស់​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ត្រូវបានតែងតាំង​ជាស្នង​ការ​​រង​​រាជធានី​​ភ្នំ​ពេញ។​ កូន​ប្រសារ​លោក ថោង ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ​គឺ​លោក​ ជា បូរ៉ា ជាអគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញ​វត្ថុនៃក្រសួងទេស​ចរណ៍។ ចំណែក​កូន​​របស់​លោក ​ចម​ ប្រសិទ្ធ​ និងសាច់​ញាតិផ្សេងទៀត ​នៅ​មូល​គ្នា​​នៅក្រសួង​ពាណិជ្ជកម្ម និង​នៅអគ្គនាយកដ្ឋាន​​កាំកុង​ត្រូល។ ​លោក​ កែប​ ជុតិមា ​អភិបាលរាជធានីភ្នំពេញ ​ដាក់​​កូន​​ស្រី​ម្នាក់​​នៅកន្លែង​​កាន់​​បញ្ជី​​មួយ​​រយ​​នៅ​សាលារាជធានី។ ក្រៅពី​នោះ​ ក៏មានមន្រ្តីមួយចំនួនទៀត បានដាក់​កូនចៅរបស់​គេ​ទៅ​កន្លែង​​​ខ្ពស់​ខ្ពស់​ ឫ​​កន្លែង​​ខ្លាញ់​​(សំបូរ​លុយ)។
របាយការណ៍របស់​អង្គការ​​តម្លា​ភាព​កម្ពុជាចេញ​ផ្សាយ​ឆ្នាំ២០១៤នេះ​បាន​លើក​ឡើង​ថាស្ថាន​ភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​​​មាន​លក្ខណៈ​ល្អ​ប្រ​សើ​រ​ជាង​ឆ្នាំ​២០១៣ តែ​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រ​ទេស​​​ដែល​​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ង​រ​​​។ របាយ​ការណ៍​បង្ហាញ​​ថា​កម្ពុ​ជា​ទទួលបាន​ពិន្ទុ​២១​លើ១០០ ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី១៥៦ក្នុង​ចំណោម​ប្រ​ទេស​១៧៥ ស្មើ​នឹង​ប្រទេស​មីយ៉ានម៉ា ​(ពិន្ទុ០គឺ​មាន​អំពើ​ពុក​រលួយ​ខ្ពស់ និង​ពិន្ទុ​១០០​គឺ​ប្រទេស​ស្អាត​ស្អំ​ខ្លាំង)។
។ ​ចំណែក​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ(IRI) ដែល​ត្រូវ​បាន​បង្ហាញ​កាល​ពីខែ​មករា ឆ្នាំ​២០១៤​ ឲ្យដឹងថា​ភាគរយ​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ថយ​ចុះ​មក​ត្រឹម​៥៥​ភាគរយ ដោយសារតែអំពើពុករលួយ បក្សពួកនិយម និងការបំផ្លាញធនធានធម្មជាតិ​ជាដើម។
ក្នុង​អាណត្តិ​ទី​៥​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដែល​ពី​មុន​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី លោក ស៊ុយ សែម ទៅ​ជា​ក្រសួង​២ គឺ​ទី​១ ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ដឹកនាំ​ដោយ លោក ចម ប្រសិទ្ធ អតីត​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម និង​មួយទៀត គឺ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ដឹកនាំ​ដោយ លោក ស៊ុយ សែម​។​ តាម​ការ​បំបែក​ក្រសួង​នេះ រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​តែងតាំង​ក្មួយប្រុស​លោក សុខ អាន គឺ​ លោក សុខ ខា​រ៉ា​ន់ ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Kmenhwatt said...

Of course it is "Nepotism" Its nothing news in the kingdom of visionless rulers with PhD from Hanoi without schooling not even a nano second in classroom.

Anonymous said...

We need to take this bastard down along with his son Suy Dymond and follow the bitch Chea Keng in Philadelphia. All of these crooks should be destroyed by the power of Cambodian people and the world ICC will arrest the crooks bastard Suy Sem and bitch Chea Keng for a trial for the violence against the Khmer land owners in Lo Peang, Kompong Chhnang province. The time will come after them any time soon.