ដោយ៖ ញឹម គឹមសាន | ថ្ងៃអង្គារ ទី6 មករា 2015,
អាជ្ញាធរមូលដ្ឋានឲ្យដឹងថាការបាក់ដីច្រាំងទន្លេក្រោមស្ពានតាមាក់ នឹងមិនប៉ះពាល់អ្វីដល់ស្ពាន ដូចការលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ។
នាយផ្នែកសេនាធិការនគរបាលស្រុកមុខកំពូល លោក យឺន សារ៉ាត ប្រាប់VODថាការបាក់ដីនេះបណ្តាលមកពីទឹកឡើងនៅរដូវវស្សា និងទឹកភ្លៀងដែលបានហូរច្រោះដី។ លោកបន្តថាក្រុមហ៊ុនចិនបានយកកម្ទេចកំទីថ្ម និងស្បោងផ្លាស្ទិក បាវស៊ីម៉ង់ត៍មួយចំនួនយក ទៅចាក់គរចោលនៅមាត់ច្រាំងខាងក្រោមស្ពាន បណ្តាលឲ្យពេលទឹកឡើង នាំល្បាប់មកកកនៅកន្លែងនោះ។ លោកឲ្យដឹងទៀតថា«លុះនៅពេលទឹកស្រកទៅវិញ ពេលមានភ្លៀងធ្លាក់ខ្លាំងនៅប្រហែលជាពាក់កណ្តាល់ខែ១១ ទឹកភ្លៀងបានហូរច្រោះដីនោះ ទើបបណ្តាលឲ្យមានការបាក់ច្រាំង»។
ចំណែកអធិការរងទទួលការងារសណ្តាប់ធ្នាប់នៅស្រុកមុខកំពូល ដែលបានចុះទៅត្រួតពិនិត្យស្ពានព្រែកតាមាក់ផ្ទាល់ លោក ឯក លុន បានបញ្ជាក់ដែរថាការបាក់ច្រាំងទន្លេមិនប៉ះពាល់ដល់ស្ពាននោះទេ។ លោកបន្តថាកាលពីព្រឹកថ្ងៃចន្ទ ថ្នាក់ដឹកនាំខេត្ត រួមមានមន្ត្រីខាងសាធារណៈការ និងមន្ត្រីខាងធនធានទឹក បានចុះមកត្រួតពិនិត្យ ហើយថាតាមមើលទៅវាមិនមានបញ្ហាអ្វីចំពោះស្ពាននោះទេ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅត្រួតពិនិត្យជាក់ស្តែង ទាក់ទងនឹងបញ្ហាបាក់ដីនៅជើងសសរស្ពានព្រែកតាមាក់។លោកបន្តថា«ខ្ញុំស្នើសុំស្ថាប័ន
ជំនាញចុះទៅត្រួតពិនិត្យ និងស្រាយបំភ្លឺលើបញ្ហានេះ ជូនប្រជាពលរដ្ឋខ្មែរតាមការគួរ។ មានតែអ្នកជំនាញ ដែលធ្វើការប្រកបដោយក្របសីលធម៌ និងការទទួលខុសត្រូវប៉ុណ្ណោះ ទើបការបកស្រាយអាចជម្រះមន្ទិលក្នុងចិត្តបាន»។
ជំនាញចុះទៅត្រួតពិនិត្យ និងស្រាយបំភ្លឺលើបញ្ហានេះ ជូនប្រជាពលរដ្ឋខ្មែរតាមការគួរ។ មានតែអ្នកជំនាញ ដែលធ្វើការប្រកបដោយក្របសីលធម៌ និងការទទួលខុសត្រូវប៉ុណ្ណោះ ទើបការបកស្រាយអាចជម្រះមន្ទិលក្នុងចិត្តបាន»។
ព័ត៌មាននៃការបាក់ដីក្រោមស្ពានព្រែកតាមាក់នេះ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុក បង្ហោះរូបភាពបង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់៕
No comments:
Post a Comment