A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 2 January 2015

Anti-Areng Dam activists give Sam Rainsy one week to explain [Hun Sen is the prime minister, so why not pressure him instead of pressuring Sam Rainsy?] សកម្មជន​អារ៉ែង​ទុក​ពេល​ ១ ​សប្តាហ៍​ឲ្យ​លោក​ សម រង្ស៊ី​ ពន្យល់

សកម្មជន​ជាយ​អារ៉ែង​បាន​ចាក់​វីដេអូ​ឃ្លីប​របស់​លោក សម រង្ស៊ី ថ្លែង​កន្លងមក​។
សកម្មជន​ជាយ​អារ៉ែង​បាន​ចាក់​វីដេអូ​ឃ្លីប​របស់​លោក សម រង្ស៊ី ថ្លែង​កន្លងមក​។ ផា លីណា
ភ្នំពេញៈ បណ្តាញ​ព្រះសង្ឃ ប្រជាសហគមន៍​ការពារ​ព្រៃឈើ​ជាយ​អារ៉ែង និង ក្រុម​យុវជន បាន​ទុក​ពេល​១​សប្តាហ៍ ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បញ្ជាក់​និង​បង្ហាញ​ភ័ស្តុតាង​ដែល​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​មាន​ការ​សាងសង់​ទំបន់​វារីអគ្គិសនី​ជាយអារ៉ែង​ក្នុង​អាណ្តតិ​ទី​៥​នេះ ព្រមទាំង​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​។
ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ការ​ញាំញី​ពី​សំណាក់​អាជ្ញាធរ​បើ​ទោះ​ជា​មាន​ការ​ប្រកាស​របស់​លោក​សម រង្ស៊ី​ក្នុង​នាម​ជា​អ្នក​នាំពាក្យ​ឲ្យ​លោកនាយករដ្ឋមន្ត្រី​ក៏ដោយ លោក ហេង សំណាង យុវជន​ខ្មែរ​មហានគរ​បាន​ថ្លែង​ថា ថ្មីៗ​ឃើញ​មាន​កម្លាំង​និង​អាជ្ញាធរ​ដាក់​ទៅក្នុង​តំបន់​នោះ​ជា​រឿយៗ គឺ​មាន​ន័យថា​ទំនប់​វារីអគ្គីសនី​នោះ​នៅ​បន្ត​សាងសង់​ឬ​ក៏​យ៉ាង​ណា?
លោក​ថា៖ «​ក្នុង​នាម​ពួកយើង​ជា​យុវជន យើង​ផ្ញើសារ​ទៅ​លោក សម រង្ស៊ី​តើ​សម្តី​ហ្នឹង​ពិត​ឬ​យ៉ាង​ណា? ហើយ​យើង​សុំ​ឲ្យ​គាត់​ឆ្លើយ​សំណួរ​របស់​យើង​ចាប់ពី​ថ្ងៃ​នេះ រហូត​ដល់​មួយ​អាទិត្យ បើ​មិន​រក​ដំណោះស្រាយ​ទេ​គឺ​យើង​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​តែ​ម្តង​»។
លោក​បាន​ថ្លែង​ថា ការ​ធ្វើ​បាតុកម្ម​គឺជា​ជម្រើស​ចុងក្រោយ​បើ​គ្មាន​ដំណោះស្រាយ​ឲ្យ​ពួកគេ​នោះ​ទេ ហើយ​បាតុកម្ម​លើក​នេះ​ប្លែក ដោយ​ពុំ​ទាន់​កំណត់​ថា​ធ្វើ​នៅ​កន្លែង​ណា​នោះ​ទេ ពីព្រោះ​កន្លងមក​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រដ្ឋសភា ឬ​ស្ថានទូត​ផ្សេងៗ តែ​លើក​នេះ​មិន​ទាន់​កំណត់​ទីតាំង​ទេ​។ លោក​ថា៖ «​លោក​សម រង្ស៊ី​ត្រូវ​បង្ហាញ​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​។
លោក​ សម រង្ស៊ី ​ត្រូវ​សួរ​បញ្ជាក់​ទៅ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ម្តង​ទៀត កុំ​អះអាង​ដោយ​គ្មាន​លាយលក្ខណ៍​អក្សរ។ ថ្នាក់ដឹកនាំ​បក្ស​ទាំង​ពីរ​បាន​មាន​ប្រសាសន៍​ថា​នឹង​មិន​សាងសង់​នៅក្នុង​អាណាត្តិ​នេះ​ទេ ប៉ុន្តែ​លោក​ស៊ុយ សែម និង​អាជ្ញាធរ​ខេត្ត​កោះកុង​មិន​គោរព​តាម​គឺ​នៅ​តែ​បន្ត​ដដែល ដូច្នេះ​មាន​ន័យ​ថា លោក​ស៊ុយ សែម ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ចិន»។

លោក វែន វ៉ន ប្រធាន​គណៈកម្មការ​សហគមន៍​ការពារ​ជាយអារ៉ែង ជា​ជនជាតិ​ដើម​ភាគតិច​មកពី​ខេត្ត​កោះកុង​ថ្លែង​ថា អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឲ្យ​ដក​កម្លាំង​ចេញ​ពី​អារ៉ែង​ជាបន្ទាន់ ហើយ​សុំ​ឲ្យ​លុប​គម្រោង​វារីអគ្គិសនី​ចេញ​និង​ប្រកាស​ជា​សាធារណៈ​។ លោករដ្ឋមន្ត្រី សាយ សំអាល់​ថា មិន​ទាន់​សាងសង់​ទេ តែ​ត្រូវការ​សិក្សា ការសិក្សា​ធ្វើឲ្យ​ប៉ះពាល់​ប្រពៃណី​របស់​ពលរដ្ឋ តើ​ប្រពៃណី​របស់​ជនជាតិ​ជង​ដែល​បាត់បង់​តើ​អ្នក​ណា​ជា​អ្នក​សង?
លោក​ថា៖ «​គេ​ដាក់​ទាហាន​នៅក្នុង​តំបន់​នោះ​គឺ​ការពារ​ក្រុមហ៊ុន និង​នាំ​ឈើ​ចេញ​ដោយ​ខុស​ច្បាប់ ហើយ​គេ​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ»។
ប្រតិកម្ម​នេះ​គឺ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា មាន​កម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល និង​បុគ្គល​ក្រុមហ៊ុន​ចូល​តំបន់​ជាយអារ៉ែង ចុះ​សិក្សា​ដើម្បី​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ ហើយ​មាន​ការ​កាប់បំផ្លាញ​ព្រៃឈើ​ប្រណីត​ជាបន្តបន្ទាប់​ដើម្បី​យក​ទៅ​លក់។
ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ពុំ​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​នោះ​ទេ​ដោយ​លោក​មាន​ប្រសាសន៍​ខ្លី​ថា ៖ «​ស្រុក​ខ្មែរ​មាន​រឿង​ប្លែកៗ»។
សូម​រំឭក​ផង​ដែរ​ថា កាលពី​ដើម​ខែ​តុលា បើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ក្នុង​សភា​បាន​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា គម្រោង​វិនិយោគ​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នោះ នឹង​មិន​ត្រូវ​អនុវត្ត​ទេ​នៅក្នុង​រដ្ឋាភិបាល​អាណាត្តិ​ទី​៥​នេះ។
ចំណែក​លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា ដោយ​បាន​បដិសេធ​ថា គម្រោង​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ែង ក្នុង​ខេត្ត​កោះកុង នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃឈើ រាប់​ម៉ឺន​ហិកតា ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ​ទេ ពីព្រោះ​គម្រោង​នោះ​ស្ថិត​នៅក្នុង​ដំណាក់ការ​សិក្សា​នៅ​ឡើយ ហើយ​ក្រសួង​នេះ​នៅ​តែ​រក្សា​ជំហរ​បន្ត​គម្រោង​អភិវឌ្ឍន៍​ទំនប់វារីអគ្គិសនី​នេះ ដោយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២០៕

2 comments:

Anonymous said...

Chos Ber Pleu Min Bath Eun Cheung Tver Mech Touv?

Ah Kwack is Prime Minister. Why do they ask Sam Rainsy?

They must get rid of their stupidity. Sick to see these stupid people.

Anonymous said...

Why don’t they ask the king instead? Hahaha…