A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 December 2014

Prime Minister Hun Sen orders authority to cut the importation of foreign films នាយក​រដ្ឋមន្រ្តីបញ្ជា​ឲ្យ​រក​វិធី​កាត់​បន្ថយ​ភាពយន្ត​បរទេសចូល​មក​ស្រុក​ខ្មែរ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី5 ធ្នូ 2014, 

រឿងភាគថៃ ដែលកំពុងត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៥
លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ ​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ភាព​យន្ត​ពី​បរទេស មក​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា។​
ការ​បញ្ជា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋម​ន្រ្តី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។ តាម​រយៈលទ្ធផល​កិច្ច​ប្រជុំ លោកនាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍ថា ​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ព័ត៌មាន ក្រសួង​វប្ប​ធម៌ ក្រសួង​អប់រំ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ធម្មការ និងសាសនា ក្រសួង​ទេសចរណ៍ និង​​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​រិះ​រក​វិធី​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ខ្សែ​ភាពយន្ត​ និងសិល្បៈ​ខ្មែរ ទាំង​បរិមាណ​ និង​គុណភាព ក្នុង​គោល​ដៅ​កាត់​បន្ថយ​ការ​នាំ​ចូល​សិល្បៈ​ភាព​យន្ត​ពី​បរទេស ។
ការ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី ធ្វើ​ឡើង​បន្ទាប់​ពី​ចរន្ត​នៃ​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ថៃ​បាន​ចាប់​ផ្តើម​ឡើង​វិញ បន្ទាប់​ពី​បាន​បិទ​ជាង​១០​ឆ្នាំ​មក​ហើយ។ ភាព​យន្ត​កូរ៉េ ចិន ហ្វីលីពីន និង​ថៃ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ភាគច្រើន។
កន្លងទៅ តារា​សម្តែង អ្នក​នាង ចន ច័ន្ទ​លក្ខិណា បាន​ទាម​ទារការ​ដាក់​ញត្តិ​​ ដោយ​ស្នើ​ពន្យារ​ពេល​ដាក់​បញ្ចាំង​រឿង​ភាគ​ថៃ​តាម​ទូរទស្សន៍ ​និង​សុំ​កុំ​បញ្ចាំង​ក្នុង​ម៉ោង​ល្អ​គឺ​នៅ​ម៉ោង​៦​កន្លះដល់​ម៉ោង​៩​យប់ ដើម្បី​ផ្លាស់ប្តូរ​មកចាក់​ខ្សែភាពយន្ត​ខ្មែរ​។

រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បាន​បញ្ជាក់ថា កម្ពុជា​គួរ​តែ​មា​ន​បណ្ឌិតសភា​ភាពយន្ត​មួយ ដើម្បី​បណ្តុះបណ្តាល​ក្មេងជំនាន់ក្រោយ​។ លោក​ថា​លោក​​នឹង​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដើម្បី​ឲ្យ​ជួយ​កម្ពស់​​វិស័យ​ភាពយន្ត​របស់​កម្ពុជា។
អ្នកស្រី ឌី សាវ៉េត តារាសម្តែង​ជើងចាស់ មានប្រសាសន៍ថា​ហេតុ​ផល​មួយ​ដែល​ធ្វើឲ្យ​សិល្បៈករខ្មែរទៅមុខមិនរួចពេញលេញ គឺផ្នត់គំនិត​មហាជន​ខ្មែរ​បច្ចុប្បន្ន បានឲ្យ​តម្លៃ​ហួស​ហេតុពេកទៅលើសិល្បៈបរទេស ហើយមើលរំលង​ចំពោះ​ទឹកដៃ និង​ស្នាដៃខ្លួន​ឯង​ ។ អ្នក​ស្រី​បន្ត​ថា​ជាក់ស្ដែងស្នាដៃរឿងខ្មែរមួយចំនួនមាន​ផលិត​ករ​ខ្មែរ​ច្រើនណាស់ដែលបានផលិត​ឡើងយ៉ាងល្អ ប៉ុន្តែគេនៅ​តែមើល​ឃើញ​ថាសន្ទុះនៃការគាំទ្រ និងជោគជ័យក្នុងស្រុក គឺស្ដួចស្ដើង ហើយ​បើធៀបនឹងរឿង​ល្អៗនាំចូលពីបរទេសដូចគ្នា។​ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា​ បញ្ហាមួយ​​ទៀតគឺបណ្ដាល​មកពី​សិល្បៈ​ករខ្មែរ ទាំង​ចម្រៀង និងការសម្ដែង​ភាពយន្ត ត្រូវគេមើលឃើញថា បានក្លាយជាតារាសិល្បៈ ដោយឆ្លង​​កាត់ការ​ហ្វឹក​ហាត់​នៅ​ក្នុងសាលាវិចិត្រសិល្បៈ ដែលផ្ដល់គ្រឹះដ៏ធំ មានចំនួនតិចតួច។
កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការចាក់បញ្ចាំងគ្រប់ខ្សែភាពយន្តថៃ នៅ​គ្រប់ស្ថានីយទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ព្រម​ទាំង​វាយកម្ទេចសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានថៅកែជាជនជាតិ ដោយសារតារា​សម្តែង​ថៃដ៏​មាន​ប្រជាប្រិយភាពម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថាប្រាសាទអង្គរវត្តជាកម្ម​សិទ្ធិ​របស់ថៃ។ តែ​ទោះ​ជាយ៉ាងណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេសង្កេតឃើញស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ បាន​ចាប់ផ្តើម​ចាក់​បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ៕
សរសេរមកកាន់​លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

1 comment:

Anonymous said...

This cong choi yuon take a power in cpp as power more than khmer cpp,because khmer cpp only a stupid who has been play game by vietnam,but they know themselves to be or not or thy are only stupid or want to be slave vietnam as a kwang,I really know the cpp people it may have 50% population who still followed by A kwang and most really stupid because they thought vietnam save their lives from pol pot,they didn't think vietnam play game when khmer suddenly get trouble about the khmer rouge,but inside the khmer rouge thy've been hidden of khmer vietminh about 30% inside their politics,who was kill khmer? must be khmer vietminh like Hun sen,chew sim and Heng Samrin are the khmer top yiekminh Hanoi,why they kill khmer? reason make khmer rouge trouble and the population must be need help ,who come to help viet with khmer yiekminh,so make khmer 50% stupid until today,10% more only need money like oknha,general all top military from officers,sous officers thy do their job by top order and professors,doctors or doctors assistance mean Bandith or anouk Bandith just follow A kwang for power and money they don't care about their country,if I compare cpp they do like some country in south affrica they still on battle nerves stop,khmer just watch for next step of what happen,if they loose their land to viet I think khmer must fight against to A kwang or yuon for last chance,mekong river must become red because they think if they fight against khmer still die any way if they take a chance i may can save their lives.