០៦ ធ្នូ ២០១៤ / 06 Dec. 2014 - Most frequently asked questions about the to-be-formed Minority Group at the National Assembly. See More.
សំណួរដែលគេសួរច្រើនជាងគេ ស្តីពីក្រុមភាគតិចនៅរដ្ឋសភា
(Most frequently asked questions about the Minority Group at the National Assembly)
1-តើការបង្កើតក្រុមភាគតិចនៅរដ្ឋសភា មានប្រយោជន៍អ្វីដែរ?
អ្វីដែលហៅថាក្រុមភាគតិចនៅរដ្ឋសភា គឺជាក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សក្រៅរដ្ឋាភិបាល ដែលយើងធ្លាប់ហៅថាគណបក្សប្រឆាំង។ ក្រុមភាគតិចនៅរដ្ឋសភានេះ គឺជាស្ថាប័នថ្មីមួយ ដែលនឹងមានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ការបង្កើតស្ថាប័នថ្មីនេះ មានន័យនិងមានប្រយោជន៍ដូចតទៅ ៖ អ្វីដែលច្បាប់ទទួលស្គាល់ជាស្ថាប័ន គឺមានសមត្ថកិច្ច និងនិរន្តរភាពដែលបុគ្គលម្នាក់ៗជាសមាជិកមិនអាចមានឡើយ។ តំណាងរាស្ត្រម្នាក់ៗនៅរដ្ឋសភា គ្រាន់តែជាបុគ្គលទេ ដែលនឹងបាត់បង់តួនាទីរបស់ខ្លួនពេលចប់អាណត្តិ។ តែក្រុមតំណាងរាស្ត្រនៅរដ្ឋសភា ជាស្ថាប័នដែលមានសម្លេងខ្លាំងជាងតំណាងរាស្ត្រម្នាក់ៗជាបុគ្គល ហើយនឹងដំណើរការជាស្ថាពរ។ ឧទាហរណ៍ ៖ ព្រះមហាក្សត្រ មិនមែនត្រឹមតែជាបុគ្គលមួយរូបទេ តែជាស្ថាប័នដែលយើងត្រូវគោរពជារៀងរហូត។ រដ្ឋមន្ត្រីនិមួយៗជាបុគ្គល ដែលគេអាចដកឬប្តូរយ៉ាងងាយ តែគណៈរដ្ឋមន្ត្រីជាស្ថាប័នដែលមានតួនាទីជារដ្ឋាភិបាល ដែលជាស្ថាប័នដែលប្រទេសត្រូវរក្សាឲ្យមានជានិច្ច។ ក្រុមតំណាងរាស្ត្រនៅរដ្ឋសភាក៏ដូចគ្នាដែរ គឺជាស្ថាប័នដែលមានតួនាទីរបស់ខ្លួន កំណត់ដោយច្បាប់ ហើយដំណើរការជារៀងរហូត ទោះជាមានសមាសភាពយ៉ាងណាក៏ដោយនៅពេលអនាគត។ ការរៀបចំស្ថាប័នបែបនេះ គឺជាមរតកនយោបាយ ដែលយើងទុកឲ្យខ្មែរជំនាន់ក្រោយ។
ស្ថាប័នថ្មីដែលនឹងត្រូវបង្កើតដូចបញ្ជាក់ខាងលើនេះ ដោយមានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនមកដណ្តើម ឬលុបបំបាត់តួនាទីបច្ចុប្បន្នរបស់តំណាងរាស្ត្រម្នាក់ៗជាបុគ្គលនោះទេ។ តំណាងរាស្ត្រម្នាក់ៗជាបុគ្គលនឹងបន្តតួនាទីរបស់ខ្លួនដូចមុនជាធម្មតា តែស្ថាប័នក្រុមភាគតិច ដែលប្រមូលផ្តុំតំណាងរាស្ត្រទាំងអស់មកពីគណបក្សក្រៅរដ្ឋាភិបាល គឺមានតួនាទីបន្ថែមពីលើតួនាទីអ្នកតំណាងរាស្ត្រម្នាក់ៗជាបុគ្គល។ តំណាងរាស្ត្រម្នាក់ៗមានតួនាទី ៣ យ៉ាង ៖ រៀបចំធ្វើច្បាប់ ត្រួតពិនិត្យសកម្មភាពរបស់រាជរដ្ឋាភិបាល និងអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់ខ្លួន។ ស្ថាប័នក្រុមតំណាងរាស្ត្រមកពីគណបក្សក្រៅរដ្ឋាភិបាល ហៅថាក្រុមភាគតិចនេះ គឺមានតួនាទីសម្របសម្រួលការងារ នៃអ្នកតំណាងរាស្ត្រទាំងអស់ដែលជាសមាជិកក្រុមនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងាររួម នៃអ្នកតំណាងរាស្ត្រទាំងនោះ។ តួនាទីមួយទៀតនៃក្រុមភាគតិចនៅរដ្ឋសភា គឺទំនាក់ទំនងការងារនយោបាយរួម ជាមួយនឹងក្រុមភាគច្រើននៅរដ្ឋសភា ដែលប្រមូលផ្តុំតំណាងរាស្ត្រមកពីគណបក្សក្នុងរដ្ឋាភិបាល។ ជាចុងក្រោយ ប្រធាននៃក្រុមភាគតិចនៅរដ្ឋសភា ធ្វើជាគូសន្ទនាជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល នៅពេលដែលត្រូវពិភាក្សាដោះស្រាយបញ្ហារបស់ប្រទេសជាតិទាំងមូល។
3-តើប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីនោះ មានអំណាចយ៉ាងណាដែរ?
ទោះជាមានឋានៈស្មើនាយករដ្ឋមន្ត្រីក៏ដោយ ប្រធានក្រុមភាគតិចនៅរដ្ឋសភា គ្មានអំណាចអ្វីដែលទាក់ទងទៅនឹងអំណាចនីតិប្រតិបត្តិឡើយ។ ឋានៈស្មើនាយករដ្ឋមន្ត្រីនេះ គ្រាន់តែជាឋានៈជាកិត្តិយស និងជានិមិត្តរូបតែប៉ុណ្ណោះ ដែលកំណត់ឡើង ដើម្បីឲ្យប្រធានក្រុមភាគតិចធ្វើជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ក្នុងឋានៈស្មើគ្នាគិតតាមអាសនានុក្រមនិងពិធីការ ដើម្បីធ្វើឲ្យការសន្ទនានោះមានតុល្យភាព និងអត្ថន័យពេញលេញ។
No comments:
Post a Comment