ដោយ៖ បូ សាវី និងស៊ុន ណារិន | ថ្ងៃចន្ទ ទី22 ធ្នូ 2014,
មន្រ្តីបក្សប្រឆាំង នៅថ្ងៃចន្ទនេះព្រមានឲ្យអាជ្ញាធរជាតិអប្សរាផ្តល់ឯកសារសម្ងាត់ទាំងអស់ ក្នុងនោះរួមមានកុងត្រាលើប្រាសាទអង្គរវត្តផងដែរ បន្ទាប់ពីលោកបាករកឃើញថាមានការលួចបំបាត់ថវិកាជាតិធ្ងន់ធ្ងរមួយ។
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានកំពុងដឹកនាំមន្រ្តីជំនាញរបស់ខ្លួនជួបជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ ដើម្បីសិក្សាពីចំណូលអង្គរវត្ត និងភាពមិនប្រក្រតីមួយចំនួន។
ក្រោយពីជួបជាមួយមន្រ្តីអាជ្ញាធរជាតិអប្សរា លោក សុន ឆ័យ ប្រាប់VODនៅខេត្តសៀមរាបថាលោកភ្ញាក់ផ្អើលនឹងទិន្នន័យដែលរាយការណ៍ដោយអាជ្ញាធរជាតិអប្សរាថាចំនួនទេសចរចូលទស្សនាប្រាសាទអង្គរវត្តឆ្នាំ២០១៤នេះ មានតែជាង១លាននាក់ប៉ុណ្ណោះ ដែលស្មើប្រមាណ៤០ភាគរយនៃចំនួនទេសចរសរុប។ លោកចាត់ទុកថានេះជាភាពមិនប្រក្រតីមួយ ដែលការរកចំណូលពីអង្គរវត្តនេះទាបមែនទែន។លោកមានប្រសាសន៍ថា«យើងឃើញឯកសារមក គួរឲ្យភ្ញាក់ផ្អើលណាស់។ ឯកសារហ្នឹងចំនួនទេសចរណ៍ដែលមានជិត៥លាននាក់ ឆ្នាំនេះ ឥឡូវនេះទឹមបានជាង១លាននាក់ ដែលថាចូលមើលអង្គរវត្ត»។
1 comment:
Mr. Son Chhay,
Thank You for your good work and perseverance.
Post a Comment