A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 22 December 2014

An opposition MP Mu Sochua calls for the unconditional release of the Boeung Kak land rights activists តំណាងរាស្ត្រ​បក្ស​ជំទាស់​ស្នើ​ប្រធាន​សាលាឧទ្ធរណ៍​ដោះលែង​ស្ត្រី​បឹង​កក់​ដោយ​គ្មាន​លក្ខខណ្ឌ​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃចន្ទ ទី22 ធ្នូ 2014 | 

លោក​ស្រី​ មូរ សុខហួរ​ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុ​ងពេលចុះ​សួរ​សុខទុក្ខ​ស្រ្តីអ្នកបឹងកក់​ទាំង​១០​នាក់​ នៅពន្ធនា​គារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​នេះ (រូបថត៖ ជន ស្រីណុច)
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​ប្រធាន​សាលាឧទ្ធណ៍ដោះលែង​ក្រុម​ស្ត្រី​បឹងកក់​១០​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សដោយ​ឥត​លក្ខខណ្ឌ នូវ​អ្វី​ដែល​តំណាងរាស្ត្រ​ទាំងនោះយល់​ថា​ការឃុំខ្លួន​ទាំង​អយុត្តិធម៌ ​។​
លោកស្រី មូរ សុខ​ហួរ លោក​ស្រី ញ៉យ ចំរើន និង​លោក​រៀល ខេ​មរិ​ន្ទ្រ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ចូល​សួរសុខទុក្ខ​ស្ត្រី​ជាប់ឃុំ​ទាំង​១០​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​ ។ លោកស្រី មានប្រសាសន៍ថា លោកស្រី​ចូល​សួរសុខទុក្ខ​អ្នក​ទាំងនោះ​គឺ ដើម្បី​ប្រាប់​ពួកគេ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២១​នាក់ បាន​ដាក់​លិខិត​ជូន​ប្រធាន​សាលាឧទ្ធរណ៍ ឲ្យ​ដោះលែង​ស្ត្រី​ទាំង​១០​នាក់​ ។ លោកស្រី​បន្ត​ថា នៅក្នុង​លិខិត​នោះចាត់ទុកថាការចាប់ខ្លួន​ស្ត្រី​ទាំងនេះ គឺជា​ការអនុវត្ត​ដោយ​មិន​មាន​យុត្តិធម៌ និង​ថាបើ​បន្ត​ឲ្យ​ស្ត្រី​ជា​មេផ្ទះ​ជាប់​ឃុំ​ដោយ​មិន​មាន​កំហុស​បែបនេះ ជា​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម ​។​

លោកស្រី​ មូរ សុខ​ហួរ បាន​នាំមក​នូវ​ទុក្ខ​កង្វល់​របស់​ស្ត្រី​ទាំងនោះ​ថា ពួកគាត់​បាន​លើកឡើង​ពី​ទុក្ខ​កង្វល់​យ៉ាងច្រើន ជាពិសេស​ការព្រួយបារម្ភ​ដល់​កូនចៅ ដែល​រស់នៅ​ដោយ​គ្មាន​ម្តាយ​នៅ​ជិត អាច​នាំ​ឲ្យ​ពួកគេ​បាក់ទឹកចិត្ត និង​បាត់បង់​ការរៀនសូត្រ គ្មាន​អនាគត​ ។ ប៉ុន្តែ​ទោះ​យ៉ាងណា លោកស្រី​បន្ថែមថាក្រុម​ស្ត្រី​ទាំងនោះ នៅ​តែ​ប្រកាន់​ជំហរ​ថា​ពួកគេ​មិន​ខ្លាច​ការដាក់​ឃុំ​ដ៏​អយុត្តិធម៌​នេះ​ទេ គឺ​ពួកគេ​នៅតែ​តស៊ូ​ដើម្បី​យុត្តិធម៌​ក្នុងសង្គម​ ។ 
​កន្លង​ទៅ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ថា ​ការចាប់ខ្លួន​ស្ត្រី​អ្នក​បឹងកក់​ទាំងនោះធ្វើឡើង​ក្នុង​រូបភាព​ផ្គាប់ចិត្ត​អ្នកនយោបាយ​ដែល​មាន​ឥទ្ធិពល ហើយ​ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​ដោះលែង​ស្ត្រី​ទាំងនោះដោយ​គ្មាន​លក្ខខណ្ឌ​ដែរ ។​
លោកស្រី​ មូរ សុខ​ហួរ​ បញ្ជាក់ថាកាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ តំណាងរាស្ត្រ​បក្ស​ជំទាស់​២១​រូប បាន​ដាក់​លិខិត​មួយច្បាប់​ដែល​ធ្វើ​រួមគ្នាទៅ​ប្រធាន​សាលាឧទ្ធរណ៍ ឲ្យ​ដោះលែង​ក្រុម​ស្ត្រី​បឹងកក់ ដែល​ជាប់​ឃុំ​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ថា​មកដល់ពេលនេះ នៅ​មិនទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ ៕ ដោយ
សូមសរសេរមកកញ្ញា​ ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: