អបអរចំពោះដំណឹងនេះ ការតស៊ូទាមទាររបស់បងប្អូន ក៌ដូចជាខ្ញុំពិតជាមិនខាត់បង់ឡើយ យើងនឹងនៅតែបន្ត ទៀតដើម្បីអោយដល់គោលដៅ និងទទួលបានជោគ ជ័យ។
-----
ដោយ៖ ខាន់ លក្ខិណា | ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014 | 45 នាទី មុន
ប្រទេសបារាំងយល់ព្រមផ្ដល់ឯកសារមួយចំនួនដល់ពលរដ្ឋខ្មែរ ដើម្បីយកមកធ្វើជាភស្ដុតាងជម្រះមន្ទិលនៃការកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យប្រទេសវៀតណាមកាលពីជាង ៦០ឆ្នាំមុន ។
ប្រធានអង្គការសមាគមខែ្មរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ឲ្យ VOD ដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ម្សិលមិញថា ស្ថានទូតបារាំងប្រចាំកម្ពុជា បានឆ្លើយតបមកលោកទាក់ទងញ្ញត្តិដែលបានដាក់ទៅស្ថានទូតបារាំង។ លោកថា រដ្ឋាភិបាលបារាំងព្រមឲ្យឯកសារផ្សេងៗទាក់ទងទៅនឹងប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខែ្មរកម្ពុជាក្រោម។ លោកបន្តថា ស្ថានទូតតម្រូវឲ្យសមាគមខែ្មរកម្ពុជាក្រោមទៅយកឯកសារទាំងនោះនៅប្រទេសបារាំង ហើយឥឡូវសមាគមរបស់លោកកំពុងរៀបចំប្រជុំក្រុមយុវជន ដើម្បីរកមូលនិធិធ្វើដំណើរទៅប្រទេសបារាំង ប៉ុន្តែ លោកមិនបានបញ្ជាក់អំពីថ្ងៃចេញដំណើរទៅយកឯកសារនៅប្រទេសបារាំងនៅឡើយ។
នៅឆ្នាំ២០១៤នេះ មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ចេញមុខអះអាងថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរណាស់មកហើយ។ ការអះអាងរបស់មន្ត្រីវៀតណាមនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ និងព្រះសង្ឃរាប់រយអង្គ ប្រតិកម្មហើយផ្ទុះការតវ៉ានៅមុខស្ថានទូតវៀតណាមចំនួន៤លើក។ បើទោះជាធ្វើបាតុកម្ម៤លើកមកហើយក៏ដោយ ក៏អាជ្ញាធរវៀតណាមនៅតែមិនទាន់ធ្វើការឆ្លើយតបនៅឡើយ។
ទឹកដីកម្ពុជាក្រោមត្រូវបានអាណានិគមនិយមបារាំង ប្រគល់ឲ្យប្រទេសវៀតណាមគ្រប់គ្រងដោយខុសច្បាប់ ជាង៦០ឆ្នាំមកហើយ គឺនៅឆ្នាំ១៩៤៩ ដែលមាន២១ខេត្ត និងមានទំហំដីជិត៧ម៉ឺនគីឡូម៉ែត្រក្រឡា(៦៨៩៦៥) និងមានប្រជាពលរដ្ឋជាង១២លាននាក់ (១២,៥៤៧,២៥០)។ ក្រោយមកមានការរើបម្រាស់ពីខ្មែរក្រោមជាញឹកញាប់ តែត្រូវបានបង្ក្រាបពីអាជ្ញាធរវៀតណាម៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhen@vodhotnews.com
បទយកការណ៍ ព័ត៌មានបែបស៊ើបអង្កេត វិភាគព្រឹត្តិការណ៍ បទសម្ភាសន៍
រូបថតលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ក្នុងការតវ៉ាមុខស្ថានទូតវៀតណាម កាលពីកន្លងទៅ (រូបថត៖ ញឹម សុខន) vod។
រូបថតសកម្មភាពរបស់ខ្ញុំជាមួយបងប្អូនក្នុងការតវ៉ាអោយយួនសុំទោសខ្មែរ និងទទួលស្គាល់ការពិតនៃ ប្រវត្តិសាស្ត្រ។
2 comments:
Good job Mr Thach Sitha,all Khmers very proud of you and you're the hero for many generations to come,please help diggin' up more issues about Kampuchea krom,don't let Hanoi-yuon distorts our history.Thank you.
Khmer will be happy to know that , i suggest to you to form an intellectual Khmer youths committee to study this documents translate in our language , print it and let Khmer of all age read it . Second , Khmer youth patriots need to carries a touch to find way how to have legal system of international law to sue the FRENCH colonial authority , who blindly commit unforgettable crime by giving this huge Khmer territory , without any consent with Khmer race who own that land to the occupy foreigner . If in the document point out to a Khmer stupid leader involvement in this treason act in any shape or form , we will condemn them forcefully . We call all Khmer to share more responsibility to help this task force with monies , spirit , or volunteer work to accomplish the goal . It is time to united and is not a BUT ?
Post a Comment