
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន នៅថ្ងៃអាទិត្យ ទី១៦ វិច្ឆិកា បានដឹកនាំ គ្រូបង្រៀន យុវជន សិស្ស និស្សិត មកពីមហាវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ សរុបមានគ្នា ប្រមាណ ១០០ នាក់ ទៅពិនិត្យបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ ១៤៧ -១៤៨ នៅក្នុងភូមិខ្នា ឃុំខ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
លោក រ៉ុង ឈុន ថ្លែងថា ការដឹកនាំក្រុមយុវជន សិស្ស និស្សិត ទៅពិនិត្យមើលបង្គោលព្រំដែន នៅស្រុករំដួល ខេត្តស្វាយរៀង នេះ ដើម្បីឲ្យសិស្សនិស្សិតប្រជាពលរដ្ឋ បានសិក្សាយល់ដឹងការពិត អំពីការបោះបង្គោលព្រំដែនប្រទេសរបស់ខ្លួន និងបណ្ដុះទឹកចិត្តស្នេហាជាតិ មាតុភូមិ ដល់អ្នកចូលរួមដំណើរទាំងអស់។

លោក រ៉ុង ឈុន ដឹកនាំក្រុមយុវជនចុះទៅត្រួតពិនិត្យបង្គោលព្រំដែនកម្ពុជា វៀតណាម នៅថ្ងៃទី ១៦ វិច្ឆិកា ២០១៤។ RFA/Uon Chhin
មកទល់ម៉ោង ១១ ថ្ងៃត្រង់ ក្រុមសិស្ស និស្សិត បានទៅជិតដល់ គោលដៅ ហើយ និងពុំមានការរារាំងពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ចទេ។ លោក រ៉ុង ឈុន ឲ្យដឹងថា បើទោះជាមិនទាន់ការរារាំងក៏ដោយ តែតាមប្រភពព័ត៌មានពី កន្លែងគោលដៅប្រុងចុះទៅមើល បានឲ្យដឹងថា មានកម្លាំងអាជ្ញាធរ ខ្មែរ និងវៀតណាម ជាច្រើននាក់ បានរាយគ្នា នៅកន្លែងជិតបង្គោលព្រំដែនប្រទេសទាំង២នោះហើយ៕
No comments:
Post a Comment