ភ្នំពេញ ៖ ជំនួបពិភាក្សា រវាងមន្រ្តី គណបក្សប្រជាជន និងមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ លើកំណែ ទម្រង់ស្ថាប័នបោះឆ្នោត បានបញ្ចប់ហើយ នៅវេលាម៉ោង ៤ និង២០នាទី រសៀលថ្ងៃទី១ ខែកញ្ញានេះ ។
លោក ប៊ិន ឈិន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាបានលើកឡើង ក្រោយកិច្ចជំនួបថា កិច្ច ប្រជុំរយៈពេលជិតមួយម៉ោងនេះថា ក្រុមការងារគណបក្សទាំងពីរ កំពុងពិនិត្យមើលតែផ្នែកទី២ នៃ ជំពូកទី២ ហើយបានឯកភាពគ្នាអស់ហើយ ។ ចាប់តំាងពីជួបពិភាក្សគ្នា រហូតមកដល់ពេលមាននេះ ព្រមព្រៀង៤០ភាគរយហើយ។
លោកបញ្ជាក់ថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងចេញតាមក្រោយ។ ពេលក្រុមការកំពុងតែខិតខំសរសេរ ។ ចំពោះសភាព គ.ជ.ប.ត្រូវបានលោក ប៊ិន ឈិន អះអាងថា មិនទាន់ដឹងនៅឡើយទេ ។
លោក ប៊ិន ឈិន បានឲ្យដឹងទៀតថា ចំពោះច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិ ការជាតិ រៀបចំការបោះឆ្នោត អាចចប់នៅពេលវិស្សមកាល រដ្ឋសភាវិញ ចុងឆ្នំា២០១៤ ឬដើមឆ្នំា ២០១៥ ។
ជាមួយគ្នានេះ លោកបានបន្ថែមថា សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានក្រុមការងារចរចា នៃគណបក្សប្រជាជនកម្ពុជា និង គណបក្ស សង្រ្គោះជាតិ ព្រមព្រៀងគ្នាជាបឋម បានចំនួន ១៣ មាត្រា ហើយចំណុចសេសសល់ទាំងអស់ នឹងត្រូវ បន្តជួបគ្នាលើកក្រោយទៀត ៕
No comments:
Post a Comment