A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 August 2014

Rainsy seeks youths’ release លោក ស ខេង មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​សុំ​ដោះ​លែង​យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់

Content image - Phnom Penh Post
Following Tuesday’s swearing in of the 55 elected opposition lawmakers at the Royal Palace, Cambodia National Rescue Party president Sam Rainsy yesterday wrote to Interior Minister Sar Kheng to seek the release of three party members jailed over their alleged involvement in a violent protest last month.
In the letter to Kheng, Rainsy invoked the “spirit” of the agreement reached on July 22, which ended the 10-month political deadlock and paved the way for the CNRP to end its parliamentary boycott.
“In the spirit of the joint political resolution reached to end the tense situation . . . Hun Sen helped to intervene for the release of the [CNRP] lawmakers-elect,” Rainsy wrote, referring to seven elected lawmakers who were jailed after a July 15 protest at Phnom Penh’s Freedom Park, where several irregular security forces were attacked.
“I would like His Excellency to help intervene for the release of three [CNRP] activists, who were arrested by the authorities,” he added.
Kheun Chumreuon, head of the CNRP’s youth wing in Phnom Penh, was arrested and sent to Prey Sar prison on Saturday along with San Kim Heng, youth wing chief in Tuol Kork district, and Neang Sokhun, Chbar Ampov district youth movement treasurer.
Sam Sok Kong, a lawyer representing the three suspects, said he had yet to get a response to a Monday request for his clients’ release on bail.
Neither Kheng nor Interior Ministry spokesman Khieu Sopheak could be reached for comment yesterday.

The CNRP’s lawmakers are due to attend the first session of parliament since last year’s election on Friday, when they will sign off on amendments to the internal rules of the National Assembly, according to ruling Cambodian People’s Party lawmaker Cheam Yeap.
In his second speech in as many days, Hun Sen yesterday sought to quash speculation that his eldest son, Hun Manet, would be granted a cabinet position in the run-up to the next election in 2018.
“I have five children and five children-in-law. All of them have possessed degrees ranging from bachelor’s degrees to doctorate’s degrees, but I cannot include them as members of the government’s cabinet,” he said.
“I can arrange for others’ competent children to hold this position or that position, but I cannot appoint my own children to those posts,” he added.

lនាង សុឃុន ៦១០
ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពេល​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth
លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ករណី​ដែល​ចង់​អោយ​មាន​អន្តរាគមន៍​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា ថា លោក ស ខេង បាន​ទទួល​លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា បាន​ផ្ញើ​លិខិត​ជូន លោក ស ខេង ដោយ​ស្នើ​អោយ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហិង្សា​ដែល​កើត​មាន​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​យុវជន​ទាំង ៣​រូប​នេះ មេធាវី​ការពារ លោក សំ សុគង់ បញ្ជាក់​ថា មក​ដល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ត្រូវ​ចៅក្រម​បើក​ការ​ស៊ើបសួរ​នៅ​ឡើយ​ទេ៖ «កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារ​ចំ​ថ្ងៃ​សម្រាក គឺ​សៅរ៍ អាទិត្យ ហ្នឹង ហើយ​ចៅក្រម​ដែល​គាត់​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​ហ្នឹង គាត់​មិន​បាន​ជួប​ជាមួយ​អ្នក​ទាំង​៣​ហ្នឹង​ទេ។ អ្នក​ទាំង​៣ ពេល​គេ​បញ្ជូន​មក​ដល់​ហ្នឹង គាត់​ជួប​ជាមួយ​ចៅក្រម​ប្រចាំ​ការ ហើយ​គាត់​ក៏​មិន​បាន​សួរ​យក​កំណត់​ហេតុ​អី​ដែរ គឺ​គាត់​គ្រាន់​តែ​សម្រេច​នីតិវិធី​ទាក់ទង​នឹង​ការ​បង្ហាញ​មុខ​ដំបូង និង​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ចឹង​តាំង​ពី​ថ្ងៃ​សៅរ៍ រហូត​មក​ដល់​ពេល​នេះ ជន​ជាប់​ចោទ​ទាំង​៣ នៅ​មិន​ទាន់​ជួប​ចៅក្រម​កាន់​សំណុំ​រឿង​នៅ​ឡើយ»
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប​នោះ​រួម​មាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក និង​លោក នាង សុឃុន ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ។ ពួក​គេ​ត្រូវ​នគរបាល​ចាប់​ខ្លួន និង​នាំ​ទៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា៕

1 comment:

Anonymous said...

Perfect example political tools they earther death injurred or lose financial and the real politicians suck or rip off all . right? . There are no bad or good men in this world. But only smart and dumb. Now see yourself which one best fit to you.? Most of cnrp members either.D ....or creedy. Wasn't that true..Mike