A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 August 2014

The opposition hesitant in joining the parliamentary session tomorrow, Friday 8th August បក្ស​ប្រឆាំង​ស្ទាក់​ស្ទើរ​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta
រដ្ឋសភា​នឹង​រៀប​ចំ​ការ​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៨ ខែ​សីហា នៅ​មន្ទីរ​រដ្ឋសភា ដោយ​ធ្វើ​ការ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៦ថ្មី នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។ ចំណែក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ ៥៥​រូប​ហាក់​ស្ទាក់​ស្ទើរ​ចូល​រួម​កិច្ច​ប្រជុំ​នេះ។
ទាក់ទិន​បញ្ហា​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​បែប​ស្រពិល​ស្រពិល​ថា កិច្ច​ប្រជុំ​នេះ​សមាជិក​សភា​ទាំង ៥៥រូប មិន​ទាន់​សម្រេច​ថា នឹង​ត្រូវ​ចូល​ប្រជុំ ឬ​ក៏​បែប​ណា​ទេ ព្រោះ​ថ្នាក់​ដឹក​​​នាំ​គណបក្ស​កំពុង​ប្រជុំ​សម្រេច​លើ​បញ្ហា​នេះ។
«សំឡេង»
លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ថា សមាជិក​សភា​ទាំង ៥៥រូប របស់​គណបក្ស​ប្រឆាំង ត្រូវ​តែ​ចូលរួម​ប្រជុំ​សភា និង​ត្រូវ​តស៊ូ​មតិ ឲ្យ​បាន​ច្រើន ក្នុង​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​កម្ពុជា​ជាដើម។
«សំឡេង»
ទោះ​យ៉ាង​ណា គណបក្ស​សង្រ្គោះជាតិ ​​​បាន​សម្រេច​ចូល​ធ្វើ​សច្ចា​ប្រណិធាន នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​ក្រោយ​​​​ពេល​ចរចា ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា។
ការ​សម្រេច​ចិត្ត​ទម្លុះ​ភាព​ទាល់ច្រក នយោបាយ​នៅ​ពេល​នេះ​គណបក្ស​សង្រ្គោះជាតិ​រំពឹង​ថា ខ្លួន​នឹង​អាច​កែ​ប្រែ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សភា ពិសេស​ស្ថាប័ន​បោះ​ឆ្នោត​បាន។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​បន្ត​ទៀត...

2 comments:

Anonymous said...

Please don't attend the NatAss unless the CPP authoritarians release our Khmer youths of CNRP as soon as possible.

Thank you!

CNRP Supporter/Member in the U.S.

Anonymous said...

Sam Raingsy please don't ,forget khmer youth supporters who are in jail right now,should find out ans get release as soon as possible,thank.